ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចេះ​បែងចែក​ការងារ​ឱ្យ​ដាច់​ស្រឡះ

4 ឆ្នាំ មុន

ភាព​ជោគជ័យ​ចំពោះ​ការងារ​មិនមែន​បាន​មក​ដោយ​ការ​អុជ​ទៀន​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះសម្មាសម្ពុទ្ធ​ឡើយ គឺ​បាន​មក​អំពី​ការ​ចេះ​បែងចែក​ការងារ​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ឱ្យ​រួចរាល់​ដោយ​យក​ការ​ព្យាយាម​ជា​ធំ ។ អ្នក​ដែល​ធ្វើការ​មិន​ច្របូកច្របល់ គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម​ម៉ឺងម៉ាត់​ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ កិច្ចការ​មិន​ច្របូកច្របល់​បាន​ដល់​ការ​ចេះ​បែងចែក​ប្រភេទ​ការងារ​ឱ្យ​ដាច់​ដោយឡែក​ពី​គ្នា​និង​បំពេញ​ស្រេច​រួចរាល់​គឺ​មិន​ទុក​ការងារ…

ភាព​ជោគជ័យ​ចំពោះ​ការងារ​មិនមែន​បាន​មក​ដោយ​ការ​អុជ​ទៀន​ធូប​បួងសួង បន់ស្រន់​សុំ​ពី​ព្រះ​អាទិទេព ឬ​ព្រះសម្មាសម្ពុទ្ធ​ឡើយ គឺ​បាន​មក​អំពី​ការ​ចេះ​បែងចែក​ការងារ​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​ឱ្យ​រួចរាល់​ដោយ​យក​ការ​ព្យាយាម​ជា​ធំ ។

អ្នក​ដែល​ធ្វើការ​មិន​ច្របូកច្របល់ គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម​ម៉ឺងម៉ាត់​ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។

កិច្ចការ​មិន​ច្របូកច្របល់​បាន​ដល់​ការ​ចេះ​បែងចែក​ប្រភេទ​ការងារ​ឱ្យ​ដាច់​ដោយឡែក​ពី​គ្នា​និង​បំពេញ​ស្រេច​រួចរាល់​គឺ​មិន​ទុក​ការងារ ឬ​ទម្លាក់​ការងារ​ចោល​កណ្តាល​ទី​ឡើយ ។

បុគ្គល​ណា​ធ្វើ​បាន​យ៉ាងដូច​ពោល​មកនេះ បុគ្គល​នោះ​ពិតជា​នាំ​មក​នូវ​សេចក្តីចម្រើន​ជា​លំដាប់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ