ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​ការ​ប្រជែង​ជាមួយនឹង Ronaldo គឺ​ពិសេស​ខ្លាំង​ណាស់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ប្រកួតប្រជែង​ជា​ច្រើន​ឆ្នាំ​រវាង​កីឡាករ Lionel Messi និង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ប្រកួតប្រជែង​ជា​ច្រើន​ឆ្នាំ​រវាង​កីឡាករ Lionel Messi និង Cristiano Ronaldo ពេល​នេះ​កំពូល​តារា​ឆ្នើម​របស់​ក្លិប Barcelona រូប​នេះ បាន​បើក​ការ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​ភាព​អធិកអធម​ជាមួយ​អតីត​ក្រុម Real Madrid ។

សម្រាប់​រយៈពេល​មួយ​ទស​វត្ស ការ​ប្រជែង​របស់ Messi និង Ronaldo នៅ​អេ​ស្បា​ញ​បាន​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប ដោយ​អ្នក​ទាំង​ពីរ​បាន​ផ្តាច់មុខ​សម្រាប់​ពានរង្វាន់ ដែល​មានកេរ្តិ៍ឈ្មោះ​បំផុត​នៅ​លើ​ពិភពលោក​។

ការ​ប្រកួតប្រជែង​នោះ​ដែល​រួម​បញ្ចូល​ទាំង​ពានរង្វាន់ Ballon d’Or ចំនួន ១១ រួម​បញ្ចូល​គ្នា បន្ទាប់​ពី​ការ​ចាកចេញ​របស់​រ៉ូ​ណា​ល់​ដូ​សម្រាប់​ក្លឹ​ប Juventus ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ Messi ជឿជាក់​ថា​ការ​ប្រកួតប្រជែង​ដែល​ពួក​គេ​មាន​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ឡើយ​។

Messi ប្រាប់​សារព័ត៌មាន DAZN ថា​៖«​ការ​ប្រជែង​គ្នា (​ជាមួយនឹង Ronaldo) គឺ​ពិសេស​ណាស់ ហើយ​វា​នឹង​នៅ​ស្ថិតស្ថេរ​រ​ហួត ព្រោះតែ​វា​ជា​ការ​ប្រជែង​ជា​ច្រើន​ឆ្នាំ និង មិន​ងាយស្រួល​ក្នុង​ការ​រក្សា​ឱ្យ​បាន​ល្អ​បែប​នេះ​ក្នុង​រយៈពេល​យូរ​បាន​ទេ​។ បន្ថែម​លើ​នេះ​ក្រុម​ដែល​យើង​លេង​ក៏​មាន​តម្រូវការ​ខ្លាំង​ផង​ដែរ​ទាំង Real Madrid និង Barca​»។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ បាន​បន្ត​ថា​៖«​ការ​លេង​ឱ្យ​ស្មើ​ជើង​ជា​ច្រើន​ឆ្នាំ គឺ​នឹង​នៅ​ស្ថិតស្ថេរ​រហូត​។ ការ​ប្រជែង​រវាង​ពួក​យើង​ទាំង​ពីរ​នាក់ គឺ​ល្អ​ណាស់ ហើយ​ខ្ញុំ​គិត​ថា​គ្រប់​គ្នា​ក៏​សប្បាយ​នឹង​មើល​ផង​ដែរ មិន​ថា​ខាង Madrid ឬ Barcelona នោះ​ទេ​។ នេះ​គឺ​សូ​ម្បី​តែ​អ្នកគាំទ្រ​បាល់ទាត់​ជា​ទូទៅ​ក៏​ដោយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ