ឡើងជើងល្អពេក Chelsea តាមទិញខ្សែការពារតម្លៃ៥០លានផោននៅអង់គ្លេស
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៃលីគកំពូលរបស់អង់គ្លេស Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចុះហត្ថលេខាជាលើកទី១ នៃការផ្លាស់ប្តូរកីឡាករនៅខែមករា ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៃលីគកំពូលរបស់អង់គ្លេស Chelsea ត្រូវបានគេរាយការណ៍ថា កំពុងចុះហត្ថលេខាជាលើកទី១ នៃការផ្លាស់ប្តូរកីឡាករនៅខែមករា ប៉ុន្តែត្រូវចំណាយប្រាក់ប្រហែល ៥០លានផោន ដើម្បីទិញយកមកលេងនៅក្លិបបាន។ ដោយបានឱ្យគេខ្ចីកីឡាករ២នាក់រួចទៅហើយ ក្នុងនោះមានកីឡាករអន្តរជាតិ Danny Drinkwater គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard ចង់ពង្រឹងក្រុមរបស់លោក ជាមួយនឹងការទិញកីឡាករថ្មី។
នេះបើយោងតាម Football London ដែលបានរាយការណ៍ថា ក្រុមតោខៀវបានធ្វើការស៊ើបអង្កេតលើភាពអាចរកបានរបស់ខ្សែការពារ Lewis Dunk របស់ Brighton & Hove Albion ។
Dunk កីឡាករសញ្ជាតិអង់គ្លេស និងជាប្រធានក្រុម Brighton បានក្លាយជាកីឡាករឆ្នើមម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League រហូតមកដល់រដូវកាលនេះ ហើយត្រូវបានគេមើលឃើញថាជាដំណោះស្រាយមួយចំពោះការខ្វះខាតផ្នែកការពាររបស់ Chelsea នាពេលបច្ចុប្បន្ន។
ចែករំលែកព័តមាននេះ