ម្តាយស្តីបន្ទោសចង់​ឱ្យកូនល្អ បែរជា​ប្រព្រឹត្តទង្វើបែបនេះ​


រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ផឹក​ស្រវឹង​ហើយ​ខឹង​ម្តាយ​ស្តីបន្ទោស ក៏​ទាញ​ម៉ូតូ​ជិះ បង្ហោះ​តាម​ផ្លូវ​ក្រួស​ក្រហម ហើយ​ភ្លាត់ស្នៀត​ក៏​រអិល​ដួល​រង​របួសធ្ងន់​បែកក្បាល​សន្លប់​ឈឹង​នៅ​នឹង​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​គ្រួ​ស​ក្រហម ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

ជន​រង​គ្រោះ​ឈ្មោះ ចាន់ ទិ​ត្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HA-៥៩៣៨ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស៊ី​ស្រវឹង លុះ​ជិះ​ម៉ូតូ​ចូល​ដល់​ក្នុងផ្ទះ ត្រូវ​បាន​ម្តាយ​ស្តីបន្ទោស​រឿង​ដើរហើរ និង​ផឹកស៊ី​ស្រវឹង ប៉ុន្តែ​ការ​ប្រៀនប្រដៅ បែរជា​កូនប្រុស​ទទួលយក​មិន​បាន ហើយ​ក៏​ខឹង​ច្រលោត រួច​ទាញ​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់ ថែម​ទាំង​បង្ហោះ​ម៉ូតូ​ទៀត​ផង លុះ​បាត់​មួយសន្ទុះ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ក្រួស​ក្រហម និង​បោះពួយ​ក្នុង​ល្បឿន​លឿន រួច​ក៏​ភ្លាត់ស្នៀត​ដួល​រង​របួសធ្ងន់​បែកក្បាល​សន្លប់​ឈឹង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ