ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន FORD បើក​វគ្គ​បណ្ដុះ​បណ្ដាល​​ស្ដី​អំពី «​សុវត្ថិភាព និង​បច្ចេក​ទេស​​នៃ​ការ​បើកបរ​រថយន្ត – Ford Driving Skills for Life»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 27 និង​ថ្ងៃ​ទី 28 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី 27 និង​ថ្ងៃ​ទី 28 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​តំណាង​ចែកចាយ និង​លក់​រថយន្ត FORD ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី «​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត Ford – Ford Driving Skills for Life» នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ២០០​នាក់ ។

កម្ពុជា​ជា​ប្រទេស​ទី 40 ដែល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី «​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត Ford – Ford Driving Skills for Life» នេះ​ជា​លើក​ទី 3 ហើយ​ដែល​ក្រុម​ហ៊ុន RMA Cambodia បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង ២០០​នាក់ រួម​មាន​មន្ត្រីរាជការ​ពី​សាលាខេត្ត​កំពង់ឆ្នាំង មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អង្គភាព​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធា​រណៈ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ពី​ក្រុមហ៊ុន​ឯកជន រួម​ទាំង​អតិថិជន Ford បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ២​ថ្ងៃនេះ​ដោយ​ឥត​គិតថ្លៃ។

គោលបំណង​នៃ​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង គឺ​ដើម្បី ៖ ១- បង្រៀន​អ្នក​ដែល​ទើបនឹង​ទទួល​បាន​បណ្ណ​បើកបរ​ឲ្យ​យល់​ច្បាស់​អំពី​ជំនាញ​ចាំបាច់​ក្នុង​ការ​បើកបរ​, ២- បង្រៀន​អ្នកបើកបរ​អំពី​បច្ចេកទេស​នៃ​ការ​ថែទាំ​យានយន្ត និង ៣- ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ តាម​រយៈ​ការ​ផ្ដល់​ចំណេះដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ និង​ការ​អនុវត្ត​ការ​បើកបរ​ជាក់ស្ដែង ។

នៅ​ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន Ford និង​ក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូល​ក៏​បាន​អញ្ជើញ​អ្នកជំនាញ​ពី​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់ RMA (​អ្នកបច្ចេក​ទេស និង​អ្នកជំនាញ​ក្នុង​ការ​បើកបរ​ជាង 20 ឆ្នាំ​) មក​ធ្វើ​បទ​បង្ហាញ និង​អនុវត្តន៍​ផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា​នេះ ។ កម្មវិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​វគ្គ​បណ្តុះបណ្តាល​អំពី​ទ្រឹស្ដី និង​ការ​អនុវត្ត​ន៏​ជាក់ស្ដែង​ជាមួយ​រថយន្ត​ផង​ដែរ ។

លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត Ford នៃ​ក្រុមហ៊ុន RMA Cambodia បាន​​មាន​ប្រសាសន៍​ថា ៖ «​ប្រទេស​កម្ពុជា មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​នេះ ដោយសារ​អ្នកបើកបរ​មួយ​ចំនួន​មិន​ទាន់​យល់​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍ និង​មិន​មាន​ជំនាញ​បើកបរ​ត្រឹមត្រូវ ។ ហេតុនេះ​ហើយ​ចំណេះដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ និង​ច្បាប់​ចរា​ចរណ៍ គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។

តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ខ្ញុំ​សង្ឃឹមថា អតិថិជន Ford ក៏​ដូច​ជា​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ទទួល​បាន​នូវ​ចំណេះដឹង និង​ជំនាញ​បច្ចេកទេស​នៃ​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព ព្រមទាំង​ការ​អនុវត្ត​ការ​បើកបរ​ជាក់ស្តែង​ពី​សំណាក់​ក្រុម​អ្នកជំនាញ​របស់​ក្រុម​ហ៊ុន Ford និង RMA Cambodia ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ