ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា រង្វាន់ ៥០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា អាច​រួមចំណែក​ដោះស្រាយ​ថ្លៃ​ព្យាបាល​មនុស្ស​ជាទី​ស្រលាញ់​បាន​ខ្លះ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​អាណាព្យាបាល នរណា​ៗ​ក៏​ស្រលាញ់ និង​បារម្ភ​ពី​កូន​ដែរ ជា​ពិសេស​ពេល​កូន​ឈឺ​តែ​ម្តង មិន​ថា ជា​អ្នកមាន​ធូរធា ឬ​មិនសូវ​មាន​លទ្ធភាព​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ជា​អាណាព្យាបាល នរណា​ៗ​ក៏​ស្រលាញ់ និង​បារម្ភ​ពី​កូន​ដែរ ជា​ពិសេស​ពេល​កូន​ឈឺ​តែ​ម្តង មិន​ថា ជា​អ្នកមាន​ធូរធា ឬ​មិនសូវ​មាន​លទ្ធភាព​នោះ​ទេ ។

ដូច​គ្នា​នេះ​ដែរ លោក ម៉​ម សុ​ផា​ន់​ណា ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​មុខរ​បរជា​អ្នក​បើកឡាន​បែន ដែល​កំពុង​តែ​រង​សម្ពាធ​បារម្ភ​ពី​កូន​ដែល​កំពុង​តែ​ឈឺ​រលាក​ពោះ​វៀន​ធ្ងន់ធ្ងរ​បាន​រៀបរាប់​ថា ៖ «​ពេល​ដែល​គ្រូពេទ្យ​ប្រាប់​ថា កូន​ខ្ញុំ​ឈឺ​រលាក​ពោះវៀន​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​ក្តុក​តែ​ម្តង ដោយ​បារម្ភ និង​អាណិតកូន ព្រោះ​មានកូន​តែ​មួយ​ផង ហើយ​ត្រូវ​មក​តទល់​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ​អ៊ីចឹង​ទៀត ហើយ​ក្តី​បារម្ភ​មួយទៀត​នោះ គឺ​ឈឺ​ចំ​ពេល​ដែល​ខ្ញុំ​មិន​មាន​សល់​ប្រាក់​សន្សំ​អ្វី​សោះ ដើម្បី​បង់ថ្លៃ​សេវា​ព្យ​បាល និង​ថ្នាំសង្កូវ​» ។

លោក​បន្ត​ទៀត​ថា ៖ «​កូន​ឈឺ​ផង និង​ស្ទើរ​គ្មាន​លទ្ធភាព​បង់ថ្លៃ​ពេទ្យ​ផង វា​ដូច​ជា​តានតឹង​ផ្លូវ​អារម្មណ៍​​បន្តិច​សម្រាប់​ខ្ញុំ ហើយ​ក៏​នឹកឃើញ​ថា ចង់​ដាក់​ស្រា​បៀរ ១​កំប៉ុង ដើម្បី​កាត់សាញ តែ​មិន​ទៅ​ដឹង​អី វា​ពិតជា​កាត់សាញ​មួយ​ទំហឹង​មែន ហើយ​ជួយ​ដោះស្រាយ​កង្វល់​ថ្លៃ​ចំណាយ​ការ ព្យាបាល​មួយ​ចំណែក​ធំ​ទៀត ដោយសារ​តែ​គាស់​ក្រវិល​កំប៉ុង​មក ស្រាប់តែ​ឃើញ​លេខ ៥០​លាន​រៀល លើ​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ខ្ញុំ​ពិតជា​ធូរចិត្ត​ច្រើន​មែន​» ។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បាន​សម្តែង​ក្តី​សាទរ និង ជូនពរ​លោក សុ​ផា​ន់​ណា យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់​លោក សុ​ផា​ន់​ណា ដែល​បាន​ឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥០​លាន​រៀល​កាលពី​ថ្ងៃ​ទី ៣០ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ ពី​ស្រា​បៀរ​កម្ពុជា ហើយ​សង្ឃឹមថា ទឹកប្រាក់​នេះ​នឹង​អាច​ចូលរួម​ចំណែក​ជួយ​គាត់​បាន​ច្រើន ជា​ពិសេស​រឿង​កូន​គាត់​ឈឺ​តែ​ម្តង ព្រោះ​ទឹក​ចិត្តជា​អាណាព្យាបាល​ប្រាកដជា​ពិបាក​ណាស់​ពេល​ជួប​ស្ថាន​ភាព​បែប​នេះ​» ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ