ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​លេង​ចេញ​ទាំង​ព្រឹក​! ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្ទះ​អស់​២​ខ្នង

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​វេលា​ម៉ោង​ប្រហែល​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មក​រា ២០២០​នៅ​ភូមិ​កណ្តោល​កោង ឃុំ កោង​កាង ស្រុក​ពញាក្រែក…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​វេលា​ម៉ោង​ប្រហែល​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ មក​រា ២០២០​នៅ​ភូមិ​កណ្តោល​កោង ឃុំ កោង​កាង ស្រុក​ពញាក្រែក ចំនួន​២​ខ្នង ស្មើនឹង​២​ម្ចាស់ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់ ។

នគរបាល​ស្រុក​ពញាក្រែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​គេ​បានឃើញ​ភ្លើង​ឆាបឆេះ​ចេញពីផ្ទះ​ផ្នែក​ខាងក្រោយ​របស់​ឈ្មោះ វ៉ា​ន់ ដែន ហើយ​ភ្លើង​ក៏​បាន​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង ម្ចាស់ផ្ទះ​មិន​អាច​ពន្លត់​បាន​ក៏​នាំ​គ្នា​ជញ្ជូន​របស់ទ្រព្យ​សំខាន់​ៗ ចេញពីផ្ទះ​ហើយ​ភ្លើង​ក៏​បាន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ទី​២​ដោយ​មាន​អណ្ដាតភ្លើង​ឡើង​ក្រហមច្រាល​ហុយ​ខ្មួលខ្មាញ់​ហុយ​ទៅ​លើ​អាកាស ។

នគរបាល​ស្រុក​ពញាក្រែក​បាន​ប្រាប់​បន្ត​ថា ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាក្រែក​ដែល​នៅ​ប្រចាំការ​បាន​ប្រញាប់​ចេញ​មក​អន្តរាគមន៍​មុនគេ ដើម្បី​បាញ់​ទឹក​ពន្លត់​កុំ​ឲ្យ​រាលដាល​បង្ក​ជា​អគ្គី​ភ័យ​មាន​ទំហំ​ធំធេង ។ ចំពោះ​ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​មាន​:១-​ផ្ទះ​ឈ្មោះ ងួ​ន វ៉ា​ន់​ដែន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​សម្ភារ បាត់បង់​ឆេះ​ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៥​គុណ​២០​ម៉ែត្រ អស់ទាំង​ស្រុង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ធំ ។ ២-​ផ្ទះ​ឈ្មោះ​ង៉ូ​វ ណៃ​ស៊ា​ង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​លក់ដូរ​ឆេះ​ផ្ទះ​អស់​១​ខ្នង ទំហំ​៥​គុណ ២០​ម៉ែត្រ អស់ទាំង​ស្រុង និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ធំ ។ ចំហាយ​ប៉ះ​ដល់​ផ្ទះ​ជិតខាង​មាន​២​ខ្នង​ផ្ទះ ១-​ឈ្មោះ​ហេង ពៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឆេះ​រោល​មួយ​ចំហៀង ។ ២- ឈ្មោះ​អិ​ង ជា ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ឆេះ​រោល​ផ្ទះ​មួយ​ចំហៀង ។ ករណី​គ្រោះ​អ​ឝ្គី​ភ័យ​ខាងលើ​នេះ មិន​មាន​គ្រោះថ្នាក់​អាយុជីវិត​ដល់​ចាស់​ក្មេង​ទេ ។

ក្នុង​ហេតុការណ៍​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ចំនួន​៥​គ្រឿង​មាន ស្នងការដ្ឋាន​ខេត្ត ២​គ្រឿង អធិការដ្ឋាន​ស្រុក​តំបែរ​ក្រុង​សួង និង​អធិការដ្ឋាន​ស្រុក​ពញាក្រែក​សហការ​គ្នា​បាញ់​ពន្លត់ ធ្វើ​អោយ​សភាពការណ៍​ខាងលើ​នេះ​កាត់​បន្ថយ​មិន​មាន​ឆេះឆាប​ឆ្លង​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ទៀត​ទេ ។ ក្នុង​សកម្មភាព​នោះ​មាន​កងកម្លាំង​នគរបាល​ខេត្ត ស្រុក កងកម្លាំង​ប៉េ​អឹ​ម​ស្រុក និង​កម្លាំង​ផ្នែក សឹក​រង​ស្រុក​រួម​សហការ​គ្នា​ដោយ​ប្រើ​រយៈពេល​២​ម៉ោង​កន្លះ បាន​ពន្លត់​ជា​ស្ថាពរ សរុប​អស់​ទឹក​ចំនួន​១០​រថយន្ត ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្នុង​រដូវប្រាំង​នេះ​អាកាសធាតុ​ក្តៅ​ងាយ​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​កើតឡើង​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ