ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​កាត់​ស្លាក​យីហោ និង​រុះ​សំណង់​រោង​រំលោ.ភ​ចិញ្ចើម​ផ្លូវ​សាធារណ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ស្លាក់​យីហោ និង​រោង​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​កាត់​លើក​ចេញ និង​រុះរើ​ឈូស​ចោល​នៅ​ពេល​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។ ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​បាន​ធ្វើ​ឡើង ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បង្គោល​ស្លាក់​យីហោ និង​រោង​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​ទៅ​កាត់​លើក​ចេញ និង​រុះរើ​ឈូស​ចោល​នៅ​ពេល​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​នានា នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។ ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​បាន​ធ្វើ​ឡើង ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៤ ខែមករា រហូត​ដល់​យប់ និង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ក្នុង​គោលបំណង​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​ដែល​តែងតែ​កើតឡើង​ស្ទើ​តែ​រៀងរាល់ថ្ងៃ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ក៏​ដូច​ជា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្លាក​យីហោ ជា​ច្រើន​ផ្ទាំង​មុខ​ផ្ទះ​បើក​អាជីវកម្មរ​មួយ​ចំនួន ព្រមទាំង​រោង​លក់ដូរ​ខោអាវ រាប​សិប រោង ស្ថិត​នៅ​តាម​ផ្លូវ លេខ​១០៥ និង​មុខ​ផ្សារ​ធំ​ទូល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​អាជ្ញាធរ​ចុះ​កាត់ និង​រុះរើ​ឈូស​ចោល ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មក រា​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​លោក​ប្រា​ជ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់ និង​គណៈ​បញ្ជាការ​ឯកភាព សង្កាត់​បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់​នៅ​ជំវិញ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​សាន់ និង​នៅ​តាម​ដងផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​ទួល​សង្កែ ហើយ​ក៏​បាន​កាត់​ស្នាក់​យីហោ​ដែល​ម្ចាស់​បាន​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​ណែនាំ​ឲ្យ​ម្ចាស់​រុះរើ​រោង​លក់ដូរ​មិន​រៀបរយ​របស់​ខ្លួន​ចេញ​អោយ​អស់ពី​ចិញ្ចើម​ផ្លូវ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់ អាជ្ញាធរ​ក៏​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ចោល​តែ​ម្តង ខណៈ​ពេល​ដែល​ម្ចាស់​យក​អីវ៉ាន់​ទៅ​ផ្ទះ និង​ខ្លះ​បាន​រើ​ចេញ​អស់ ។ នៅ​ពេល​ព្រឹក​ឡើង​ម្ចាស់​ក៏​ស្រឡាំងកាំង នៅ​ពេល​រោង​របស់​ខ្លួន​ត្រូវ​បាន​អាជ្ញាធរ​រុះ​អស់ ។

លោក​ប្រា​ជ សីហា អភិបាលរង​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាតិ​អោយ​បងប្អូន យក​ចិញ្ចើម​ផ្លូវ​និង​ទ្រូងផ្លូវ ធ្វើ​អាជីវកម្ម​នោះ​ទេ ។ កន្លង​មក​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ អាជ្ញាធរ ខណ្ឌ​ឬ​ស្សី​កែវ តែងតែ​យកចិត្តទុកដាក់​ចុះ​រៀបចំ​សណ្តាប់ និង​បាន​ធ្វើ​ណែនាំ​អោយ​បងប្អូន​លក់ដូរ​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាធរ តែ​បងប្អូន​មិន​ស្តាប់ ហើយ​បន្ត​លក់ដូរ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​បង្ក​អោយ​កកស្ទះ​ចរាចរណ៍​ទើប​អាជ្ញាធរ​ចុះ​មក​រៀបចំ​សណ្តាប់ធ្នាប់​រុះរើ​រោង ,​ឆ័​ត្រ និង​កាត់​ស្លាក​យីហោ​ដែល​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្តង ។

តាម​អាជ្ញាធរ​បានអោយ​ដឹង​ថា ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាជ្ញាធរ​ក៏​បាន​បែងចែក​កម្លាំង​ជា​៣​គោលដៅ ដើម្បី​ចំ​រុញ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវ​ធំ​នានា​ដែល​តែងតែ​កកស្ទះ​ចរាចរណ៍​កន្លង​មក​ធ្វើ​យ៉ាងណា​កាត់​ប​ន្ថ​ការ​កកស្ទះ និង​លក់​កម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​ឡើង ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ