មិនធម្មតាទេ ! គ្រាន់តែលក់ផលិតផល M.ry សោះ ទទួលបានពាន និងរង្វាន់យ៉ាង សន្ធឹកសន្ធាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ M.ry Cosmetic នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០…
រាជធានីភ្នំពេញ ៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ M.ry Cosmetic នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០…
រាជធានីភ្នំពេញ ៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ M.ry Cosmetic នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះហើយ ។ នេះជាព្រឹត្តិការណ៍ពិសេសបំផុតក្នុងការជួបជុំជាមួយអ្នកលក់ផលិតផល M.ry ទាំងអស់ ព្រមទាំងមានការចូលរួមពីគ្រប់ស្ថាប័នសារព័ត៌មានផងដែរ ។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ M.ry Cosmetic នាពេលខាងមុខនេះ នឹងមានរៀបចំកម្មវិធីដើរម៉ូដ ដើម្បីបង្ហាញពីផលិតផល M.ry ដែលនឹងចូលរួមដោយតារាបង្ហាញម៉ូដ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀតផង ។
អ្វីដែលនឹងធ្វើឱ្យអ្នកចូលរួមកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺព្រឹត្តិការណ៍នេះថែមទាំងមានកម្មវិធីប្រគល់ពានរង្វាន់ដល់បុគ្គលឆ្នើមក្នុងការលក់ផលិតផល M.ry រួមជាមួយពិធីជប់លៀងទទួលទានអាហារឆ្ងាញ់ៗ និងរាំកម្សាន្តសប្បាយទាំងអស់គ្នា ។ ជាងនេះទៅទៀតអ្នកចូលរួមថែមទាំងមានឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះផងដែរ ។
សូមបញ្ជាក់ថា ថ្មីៗមកនេះក្រុមហ៊ុន M.ry បាននាំក្រុមការងាររបស់ខ្លួនធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងសប្បាយរីករាយដែលក្នុងនោះមានដូចជា ៖ ប្រទេសសិង្ហបុរី, ម៉ាឡេស៊ី និងប្រទេសជប៉ុន ដូចជាកម្សាន្តនៅទីក្រុងតូក្យូ, ភ្នំហ្វូជី និងស្គីទឹកកកជាដើម ។ ក្រៅពីនេះក្រុមហ៊ុនក៏បាននាំក្រុមការងារធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេស គឺកម្សាន្តនៅកោះរុង ។
សូមរំឭកផងដែរថា រយៈពេល២ឆ្នាំមកនេះ ផលិតផលគ្រឿងសម្អាងម៉ាក M.ry ទទួលជោគជ័យខ្លាំងដោយមានផលិតផលជាង ៥០មុខនាំចូលពីប្រទេសកូរ៉េ ដែលក្នុងមានដូចជា ៖ ក្រេម ម្សៅ ទឹកអប់ ឡេលាបមុខ ឡេលាបខ្លួន សាប៊ូកក់សក់ ផលិតផលសម្រករាង សម្រកក្បាលពោះ និងផលិតផលធ្វើឱ្យស្បែកស្អាតជាច្រើនទៀត ។
រហូតមកដល់ពេលនេះ គ្រឿងសម្អាងម៉ាក M.ry ត្រូវបានទទួលស្គាល់ដោយអតិថិជនរាប់លាននាក់ ហើយសព្វថ្ងៃនេះ ហាង M.ry Cosmetic មាន ២សាខានៅរាជធានីភ្នំពេញ គឺនៅផ្សាអូឡាំពិក និងនៅទល់មុខផ្សារដើមគរ ហើយនៅពេលខាងមុខគ្រោងនឹងបើកបន្ថែមទៀត ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ