ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​រឿង​ពិត​គ្រូ​ថ្មី​របស់ Barcelona គឺជា​អ្នកគាំទ្រ​ស្លា.ប់​រស់​របស់​តារា​ឆ្នើម Barce ១​រូប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប Barcelona បាន​បណ្តេញ​លោក Ernesto Valverde ចេញ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប Barcelona បាន​បណ្តេញ​លោក Ernesto Valverde ចេញ ហើយ​ជំនួស​គាត់​ដោយ Quique Setien ដែល​ជា​អ្នកគាំទ្រ​ស្លាប់​រស់​របស់​កីឡាករ​ជើង​ខ្លាំង Lionel Messi ។

ក្លិប​យក្ស​កា​តា​ឡាន់​បាន​ប្រកាស​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប​បាន​សម្រេចចិត្ត​ដេញ Valverde បើ​ទោះបីជា​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ នៅ LaLiga និង​បាន​លើក​ពានរង្វាន់​ចំនួន ៤ ក្នុង​ពេល​យុទ្ធនាការ​របស់​អតីត​គ្រូបង្វឹក​អត្តពលកម្ម Bilbao ក៏​ដោយ​។

គ្រូបង្វឹក​ថ្មី​លោក Quique Setien ដែល​ជា​អ្នក​ទទួលខុសត្រូវ​ចុង​ក្រោយ​របស់ Real Betis កាលពី​ពេល​មុន បាន​បង្ហើប​ពី​ការ​កោតសរសើរ​របស់​គាត់​ចំពោះ Messi ។ លោក​ធ្លាប់​ប្រាប់ El Pais ដូចដែល​បាន​ដកស្រង់​សម្តី​ដោយ Marca ថា​៖ «​ថ្ងៃមួយ​ត្រូវ​បាន​អញ្ជើញ​ដោយ (​អតីត​អ្នកចាត់ការ Barca) លោក Guardiola ខ្ញុំ​មានឱកាស​មើល Messi ធ្វើការ​ហ្វឹកហាត់​ពី​ចំហៀង​នៃ​ទីលាន​។ ខ្ញុំ​បាន​ឡើង​ទៅ​ជួប​គាត់ ហើយ​ខ្ញុំ​បាន​សុំ​ឱ្យ​គាត់​លេង​បន្ត​រហូត​ដល់​ខ្ញុំ​មាន​អាយុ ៦០​ឆ្នាំ យ៉ាង​ហោច​ណាស់​រហូត​ដល់​ខ្ញុំ​ស្លាប់​»​។

ឥឡូវនេះ​ពីរ​បី​ខែ​បន្ទាប់​ពី​គាត់​ឈាន​ចូល​អាយុ ៦១​ឆ្នាំ​ទីបំផុត លោក Setien មានឱកាស​ធ្វើ​ជា​គ្រូបង្វឹក Messi ផ្ទាល់​។ គ្រូបង្វឹក​ជនជាតិ​អេ​ស្បា​ញ​រូប​នេះ ក៏​ធ្លាប់​ត្រូវ​បាន​គេ​សួរ​ផង​ដែរ​ថា​តើ​ប្រធាន​ក្រុម​ថ្មី​របស់​គាត់​គឺជា​កីឡាករ​ល្អ​ជាង​កីឡាករ Diego Maradona និង Pele ដែរ​ឬទេ​។

គាត់​បាន​ប្រាប់​សារព័ត៌មាន Marca ថា​៖ «​សម្រាប់​ខ្ញុំ គឺ​ពិតប្រាកដ​ណាស់ តាម​អ្វី​ដែល​ខ្ញុំ​បានឃើញ Messi នា​ពេល​កន្លង​មក​។ Jahan Cruyff និង Maradona ធ្លាប់​ជា​កីឡាករ​ខ្លាំង​អស្ចារ្យ​នៅ​ក្នុង​ជំនាន់​របស់​ពួក​គេ​។ ពួក​គេ​បាន​ជះ​ឥទ្ធិពល​មក​លើ​ខ្ញុំ ពីព្រោះ​ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​អ្នក​នឹង​មិន​អាច​ធ្វើ​បាន​។ ទោះ​យ៉ាងណា Messi នៅ​តែ​ល្អ​បំផុត​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនដឹង​ថា​តើ Pele អាច​ធ្វើ​ដូច Messi ដែល​អាច​លេង​ខ្លាំង​បាន​យូរ​បែប​នេះ​ឬ​អត់​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ