ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​រថយន្ត​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ៨% ក្នុង​ឆ្នាំ២០១៩ ហើយ​បន្ត​មាន​សញ្ញា​ធ្លាក់​ខ្លាំង​ក្នុង​ឆ្នាំ២០២០

4 ឆ្នាំ មុន

ហុងកុង​៖ ការ​លក់​រថយន្ត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការ​ធ្លាក់​ចុះ​ដ៏​ធំ​នេះ​ផង​ដែរ ក៏​នៅ​បង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​សម្រាប់​ឆ្នាំ ២០២០ ដោយសារ​តែ​សេដ្ឋកិច្ច​មិន​មាន​សញ្ញា​ល្អ ។ ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ​ទី ២ ជាប់​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​មុន​នេះ​ម្លេះ…

ហុងកុង​៖ ការ​លក់​រថយន្ត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ការ​ធ្លាក់​ចុះ​ដ៏​ធំ​នេះ​ផង​ដែរ ក៏​នៅ​បង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​សម្រាប់​ឆ្នាំ ២០២០ ដោយសារ​តែ​សេដ្ឋកិច្ច​មិន​មាន​សញ្ញា​ល្អ ។ ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ​ទី ២ ជាប់​ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​មុន​នេះ​ម្លេះ ។ នេះ​បើ​យោង​តាម CNN ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រ៍ ទី ១៤ ខែមករា ម្សិលមិញ​នេះ ។

អង្គភាព​ឧស្សាហកម្ម​រថយន្ត​ជាតិ​បាន​និយាយ​ថា​ការ​លក់​រថយន្ត​សរុប​បាន​ធ្លាក់​ចុះ​ចំនួន ៨,២% គឺ​នៅ​សល់​ត្រឹមតែ ២៥,៨ លាន​គ្រឿងក្នុង​ឆ្នាំ ២០១៩ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជិត ៣% ក្នុង​ឆ្នាំ ២០១៨ នៅ​ក្នុង​ការ​ធ្លាក់​ចុះ​ដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៩០ មក ។ ការ​លក់​រថយន្ត​នៅ​ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ចិន​ក៏​បាន​ធ្លាក់​ចុះ ០,១% ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ ១៨ ខែ​ជាប់​ៗ​គ្នា​។

​វិបត្តិ​នៃ​ការ​លក់​ធ្លាក់​ចុះ​ត្រូវ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​កាលពី​ឆ្នាំ​មុន​ដោយសារ​កំណើនសេដ្ឋកិច្ច​ខ្សោយ​កើត​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​និង​ស្តង់ដារ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ថ្មី​ដែល​ត្រូវ​បាន​ណែនាំ​នៅ​រដូវក្តៅ​។ ការ​ស្ទាក់ស្ទើរ​របស់​អតិថិជន​ក្នុង​ការ​ជាវ​រថយន្ត​ថ្មី​ៗ​ទំនើប​ៗ នៅ​ក្នុង​បរិយាកាស​មិន​ប្រាកដប្រជា​មួយ​នៃ​ការ​ធ្លាក់​ខ្សោយ​វិស័យសេដ្ឋកិច្ច​គឺជា​ផ្នែក​មួយ​ដែល​ត្រូវ​ស្តីបន្ទោស ប៉ុន្តែ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​កម្រិត​នៃ​ការ​បំពុល​ដ៏​សាហាវ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ក៏​មាន​ផល​ប៉ះពាល់​ផង​ដែរ​។​ ​យ៉ាងណាមិញ​អ្នកវិភាគ​និង​អ្នក​ផលិត​រថយន្ត​មើលឃើញ​ថា​ស្ថានការណ៍​នៅ​ឆ្នាំ​ក្រោយ​មើលទៅ​ប្រសើរ​ជាង​មុន​បន្តិច ប៉ុន្តែ​ការ​លក់​នៅ​តែ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ តែ​មក​ត្រឹម​កម្រិត ២ ភាគរយ​។

សម្រាប់​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ចិន «​ឆ្នាំ ២០២០ នឹង​មាន​សារសំខាន់​នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ប្រាក់​ឧបត្ថម្ភ​ធន​ទាប​សម្រាប់​ការ​អនុវត្តន៍​កាន់តែ​តឹង​រឹង​ទៅ​លើ​បទ​ប្បញ្ញត្តិ​នៃ​ការ​បំ​ភាយ​និង​ការ​រំខាន​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​» ។ ​ការ​ធ្លាក់​ចុះ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​សកល​មានការ​លំបាក​យ៉ាង​ខ្លាំង​។​ក្រុមហ៊ុន​ហ្វ​ដ (Ford) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី ១៣ ខែមករា កន្លង​ទៅ​ថា​ការ​លក់​របស់​ខ្លួន​បាន​ធ្លាក់​ចុះ ២៦ ភាគរយ​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ចិន គឺ​ប្រមាណ​ចំនួន ៥៦៧ ៨៥៤ គ្រឿង​ហើយ​បាន​ព្រមាន​អំពី​ពេលវេលា​ដ៏​លំបាក​នៅ​ខាង​មុខ​នេះ​ដែល​ត្រូវ​តស៊ូ​ជម្នះ​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់ ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​លោក Anning Chen ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Ford Greater China បាន​មាន​ប្រសាសន៍​ថា «​សម្ពាធ​ពី​បរិយាកាស​ខាងក្រៅ​និង​និន្នាការ​ធ្លាក់​ចុះ​នៃ​បរិមាណ​ឧស្សាហកម្ម​នឹង​បន្ត​នៅ​ឆ្នាំ ២០២០» ។ ​គូប្រជែង​របស់​ក្រុមហ៊ុន​ខាងលើ​គឺ ក្រុមហ៊ុន GM (GM) បាន​រាយការណ៍​កាលពីស​ប្តា​ហ៍​មុន​ថា​ខ្លួន​បាន​លក់​រថយន្ត​ចំនួន ៣,០៩ លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​គឺ​ធ្លាក់​ចុះ ១៥ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដូច​រថយន្ត​ហ្វ​ដ​ដែរ វា​ក៏​មាន​ទស្សនវិស័យ​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ​។

លោក Matt Tsien អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន GM និង​ជា​ប្រធាន​ក្រុមហ៊ុន GM China បាន​មាន​ប្រសាសន៍​ថា «​យើង​រំពឹង​ថា​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​នឹង​បន្ត​នៅ​ឆ្នាំ ២០២០ ហើយ​រំពឹង​ថា​នឹង​មាន​បញ្ហា​កើតឡើង​នៅ​ក្នុង​អាជីវកម្ម​ចិន​របស់​យើង​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ