ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រដូវ​ហែ​កឋិន​ចូល​ជលផល បានជា​បទល្មើស​នេសាទ​រីក​ដុះដាល (មានវីដេ​អូ)

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អស់​រយៈកាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដែល​អ្នកស្រុក​សង្កេត​ឃើញ​ថា មាន​បទល្មើស​នេសាទ​ខុសច្បាប់​តែងតែ​កើត​មាននៅ​ក្នុង​បឹង ទន្លេ ព្រែក នឹង​ស្ទឹង ហើយ​បទល្មើស​ខ្លះ​បាន​សម្បូរហូរហៀរ​រហូត​មក​ដល់​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទៀត​ផង ដែល​អាច​ប្រព្រឹត្ត​​បាន​ដោយ​រលូន​នោះ…

ខេត្តកំពង់ធំ ៖ អស់​រយៈកាល​ជា​ច្រើន​ខែ​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដែល​អ្នកស្រុក​សង្កេត​ឃើញ​ថា មាន​បទល្មើស​នេសាទ​ខុសច្បាប់​តែងតែ​កើត​មាននៅ​ក្នុង​បឹង ទន្លេ ព្រែក នឹង​ស្ទឹង ហើយ​បទល្មើស​ខ្លះ​បាន​សម្បូរហូរហៀរ​រហូត​មក​ដល់​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទៀត​ផង ដែល​អាច​ប្រព្រឹត្ត​​បាន​ដោយ​រលូន​នោះ ក៏​ដោយសារ​តែ​មានការ​ឃុ​ប​ឃិត​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​តែ​ម្តង​។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី សូម​លោក​មេត្តា​មាន​វិធានការ​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់ ប្រភេទ​មង​គ្រប​នេះ​ផង ដែល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​ស្ទឹង​សែន ដែន​សមត្ថកិច្ច​របស់​លោក គឺ​នៅ​ទល់មុខ​នឹង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​របស់​លោក​តែ​ម្តង ។

ពួក​គាត់​បន្ត​ថា បទល្មើស​នេសាទ​ខុសច្បាប់​ប្រភេទ​មង​គ្រប​នេះ​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ បាន​ដោយ​រលូន មិន​ដែល​ឃើញ​មានការ​បង្ក្រាប​ពី​ខាង​ជំនាញ​ម្តងណា​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​និយាយ​រិះគន់​ថា បើ​អ្នក​ប្រព្រឹត្ត​បទល្មើស មិន​បាន​យក​សំណែន​ទៅ​សែន​ទេ ចាំតែ​ប្រព្រឹត្ត​បាន​តើ បើ​មិន​ចាប់​យក​ខ្ទេច​ឥឡូវ​នឹង ស្រួល​មិន​ស្រួល​ជាប់គុក​ទៀត ប្រសិនបើ​មិន​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ទេ គ្មាន​អ្នក​ណា​ហ៊ាន​ទេ ។

តាម​ប្រភព​ដដែល​បន្ត​ថា បទល្មើស​ខាងលើ​មាន​រាល់ថ្ងៃ ចាប់តាំងពី​ចំនុច​ខាងលិច​សាលាខេត្ត​កំពង់ធំ​មក រហូត​ដល់​ចំណុច​ពងទឹក​ខាងកើត​ស្ពាន​កំពង់ធំ​ឯណោះ នេះ​គ្រាន់តែ​ផ្នែក​មួយ​ដែល​ពួក​គាត់​បានឃើញ​ផ្ទាល់​ភ្នែក​ផង ចុះ​ទំ​រាំ​តែ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ដែល​នៅ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​មហាជន​នោះ វា​សម្បូរ​យ៉ាងណា​ទៅ ។ ព័ត៌មាន​ពិស្តារ​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ