ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩ ​កា.ប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ កើន​​ឡើ​ដល់ ៨៥%

4 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​ទិន្នន័យ​ដំបូង​ៗ​ប្រមូល​បាន​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​INPE​ថា ផ្ទៃ​ព្រៃឈើ​ដល់​ទៅ​៩.១៦៦​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​២០១៩​ រង​ការ​ប៉ះពាល់​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ក្នុង​ប្រទេស​ប្រេ​ស៊ៅ​ល​។ នេះ​ជា​ការ​កើនឡើង​ដល់​៨៥%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​។ នា​ឆ្នាំ​នោះ​ប្រព័ន្ធ​DETER​របស់​INPE​ផ្អែក​លើ​ការ​ប្រកាស​អាសន្ន​នៃ​ការ​បំផ្លាញ​ព្រៃឈើ​កំណត់​តាម​ផ្កាយ​រណប បាន​កំណត់​ពី​ការ​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ក្នុង​ប្រទេស​ប្រេ​សី​ុ​ល​ថា​មាន…

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​ទិន្នន័យ​ដំបូង​ៗ​ប្រមូល​បាន​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អវកាស​INPE​ថា ផ្ទៃ​ព្រៃឈើ​ដល់​ទៅ​៩.១៦៦​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​២០១៩​ រង​ការ​ប៉ះពាល់​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ក្នុង​ប្រទេស​ប្រេ​ស៊ៅ​ល​។ នេះ​ជា​ការ​កើនឡើង​ដល់​៨៥%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​។ នា​ឆ្នាំ​នោះ​ប្រព័ន្ធ​DETER​របស់​INPE​ផ្អែក​លើ​ការ​ប្រកាស​អាសន្ន​នៃ​ការ​បំផ្លាញ​ព្រៃឈើ​កំណត់​តាម​ផ្កាយ​រណប បាន​កំណត់​ពី​ការ​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ក្នុង​ប្រទេស​ប្រេ​សី​ុ​ល​ថា​មាន ៤.៩៤៦​គីឡូម៉ែត្រ​ក្រឡា​។

ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន​ជា​រឿង​រសើប​មួយ​នៅ​ប្រេ​សី​ុ​ល ដែល​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល​របស់​ប្រទេស​នេះ លោក​JAIR BOLSONARO​រង​ការ​រិះគន់​ព្រោះតែ​និយាយ​សម្រាល​ពី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សួ​ន ដែល​នាំ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ក្ដុកក្ដួល​។ ចំពោះ​ការ​កើនឡើង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បែប​នេះ គឺ​ក្នុង​ឆ្នាំ​ទី​មួយ​នៃ​ការ​កាន់​អំណាច​របស់​លោក​នៅ​ប្រេ​ស៊ី​ល​។ ប្រធានាធិបតី​រូប​នេះ​ជា​អ្នកគាំទ្រ​ដល់​បណ្ដា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រ៉ែ​នៅ​តំបន់​អា​ម៉ា​ហ្សួ​ន​។

ប្រ​ធា​ធិ​បតី​រូប​នោះ​អះអាង​ថា​យុទ្ធនាការ​អន្តរជាតិ​ការពារ​ព្រៃ​អា​ម៉ា​ហ្សូ​ន ជា​ការ​ប៉ះពាល់​ដល់​អធិប​តេយ្យភាព​របស់​ប្រេ​ស៊ី​ល ហើយ​ជួយ​បិទ​បាំង​ឆន្ទៈ​របស់​ប្រទេស​មួយ​ចំនួន ដែល​ចង់​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​នៃ​តំបន់​ព្រៃ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ