ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ហើយ​សំណុំរឿង​បង្ខាំង​ជំរិត​ទារប្រាក់ រំដោះ​បាន​នារី​ម្នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ដល់​លោក​វរសេនីយ៍ទោ ឆេ​ង វុ​ទ្ធី នាយសេនាធិការ​ស្តីទី និង​លោក​វរសេនីយ៍ទោ តែ អុិច​ឈុ​ង នាយ​រង​សេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​សម្របសម្រួល​ផ្នែក​ច្បាប់​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​កម្លាំង​ជំនាញ ចុះ​បំបែកសំណុំរឿង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ដែល​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូច​គ្នា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​រំដោះ​​នារី​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​វិទ្យាស្ថាន បណ្តុះបណ្តាល​វិជ្ជាជីវៈ (​អណ្តូង​អ៊ុ​ន​តាក់​) ស្ថិត​ក្នុង​ក្រុម​ទី​១៥ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ​។

​នារី​រង​គ្រោះ​ដែល​សមត្ថកិច្ច​រំដោះ​បាន​ឈ្មោះ CHEN GUIQONG ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​L11054567 និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៥​នាក់ ជា​ជនជាតិ​ចិន​ដូច​គ្នា​។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន លុយ​ចិន​ចំនួន​១៥០​យន់​, លុយ​ចំនួន​៦៩.០០០​រៀល​, លិខិតឆ្លងដែន​ចំនួន​៤​ក្បាល​, រថយន្ត​ស្តា​រិច​មួយ​គ្រឿង ពាក់​ស្លាក់​លេខ​ព្រះ​សីហ​នុ ២C-៨៧៥៦, ទូរស័ព្ទ​២​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​ចិន​៧​សន្លឹក​, កាបូបស្ពាយ​ចំហៀង​១, ស្រោម​បិទមុខ​៨, ម៉ាស​បិទមុខ​១, ម៉ាស៊ីន​វេ​លុយ ១​គ្រឿង​,​ខ្នោះដៃ​១, សោ​២ ស្រោម​១​។

បច្ចុប្បន្ន​ជនសង្ស័យ និង​ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពុង​សាកសួរ ដើម្បី​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ