ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមញ្ញ​ៗ​មែនពិត​ តែ​អាច​ធ្វើ​ឲ្យ​ធ្មេញ​​របស់​អ្នក​ស​ស្អាតតែម្តង

4 ឆ្នាំ មុន

កាលពី​ឆ្នាំ ២០១៥ ប្រជាជន​អា​មេ​រិ​ក​ចំណាយ​លុយ​ខ្ទង់ ១១​ពាន់​លាន​ដូ​ល្លា​ដើម្បី​ធ្វើ​ឲ្យ​ធ្មេញ​ស ហើយ​ក្នុង​នោះ​ក៏​មាន ១.៤​ពាន់​លាន​ដូ​ល្លា​ដែរ​លើ​ការ​ប្រើប្រាស់​ផលិត​ធ្វើ​ឲ្យ​ធ្មេញ​ស​នៅ​តាម​ផ្ទះ​។ មាន​ផលិតផល​ច្រើន​ណាស់​ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ដើម្បី​ជួយ​ឲ្យ​ធ្មេញ​ស​។ ប៉ុន្តែ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​សភាគ​ច្រើន​គឺ​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ផ្តល់​ភាព​ស​ដល់​ធ្មេញ តែ​វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​មនុស្ស​ភាគច្រើន​។ បើសិនជា​អ្នក​ចង់​ឲ្យ​ធ្មេញ​ស…

កាលពី​ឆ្នាំ ២០១៥ ប្រជាជន​អា​មេ​រិ​ក​ចំណាយ​លុយ​ខ្ទង់ ១១​ពាន់​លាន​ដូ​ល្លា​ដើម្បី​ធ្វើ​ឲ្យ​ធ្មេញ​ស ហើយ​ក្នុង​នោះ​ក៏​មាន ១.៤​ពាន់​លាន​ដូ​ល្លា​ដែរ​លើ​ការ​ប្រើប្រាស់​ផលិត​ធ្វើ​ឲ្យ​ធ្មេញ​ស​នៅ​តាម​ផ្ទះ​។ មាន​ផលិតផល​ច្រើន​ណាស់​ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ដើម្បី​ជួយ​ឲ្យ​ធ្មេញ​ស​។

ប៉ុន្តែ​ផលិតផល​ធ្វើ​ឲ្យ​ធ្មេញ​សភាគ​ច្រើន​គឺ​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ផ្តល់​ភាព​ស​ដល់​ធ្មេញ តែ​វា​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​មនុស្ស​ភាគច្រើន​។ បើសិនជា​អ្នក​ចង់​ឲ្យ​ធ្មេញ​ស តែ​មិន​ចង់​ប្រើ​សារធាតុ​គីមី​ទេ អ្នក​កំពុង​តែ​អាន​អត្ថបទ​ត្រូវ​ហើយ​។

មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ធ្មេញ​ទៅ​ជា​លឿង និង​បាត់បង់​ភាព​ស​ស្អាត​បាន​។ អាហារ​មួយ​ចំនួន​អាច​បង្ក​កំណក​នៅ​លើ​ធ្មេញ​ដែល​នាំ​ឲ្យ​ស្រទាប់​ខាងក្រៅ​បំផុត​របស់​ធ្មេញ​ប្រែ​ទៅ​ជា​លឿង​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​សាមញ្ញ​ៗ​ដែល​អ្នក​អាច​អនុវត្ត​នៅផ្ទះ​ដោយ​ខ្លួនឯង​ដើម្បី​ធ្មេញ​ស​ស្អាត​តាម​បែប​ធម្មជាតិ​៖

១-ដុសធ្មេញ​ជាមួយ​ម្សៅ​ដុត​នំ ៖ ម្សៅ​ដុត​នំ​មាន​សមត្ថភាព​ជួយ​ឲ្យ​សបែប​ធម្មជាតិ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​គឺជា​គ្រឿងផ្សំ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រើ​ក្នុង​ផលិតផល​ថ្នាំដុសធ្មេញ​។ វា​មាន​សមត្ថភាព​ស​ម្អា​តិ​តិចតួច​ដែល​អាច​ជួយ​កំចាត់​ចោល​កំណក​ជាប់​លើ​ធ្មេញ​បាន​។ លើស​ពី​នេះ​ទៅ​ទៀត ម្សៅ​ដុត​នំ​បង្កើត​បានជា​មជ្ឈដ្ឋាន​អាល​កា​ឡាំង​ក្នុង​មាត់ ដែល​អាច​បង្ការ​បាក់តេរី​កុំ​ឲ្យ​លូតលាស់​បាន​។

រឿង​នេះ​មិន​គ្រាន់តែ​ជា​វិធីសាស្ត្រ​ព្យាបាល​ដែល​អាច​ជួយ​ឲ្យ​ធ្មេញ​ស​ក្នុង​ពេល​តែ​មួយ​យប់​ទេ តែ​អ្នក​គួរតែ​សម្គាល់​ឃើញ​ភាព​ខុស​គ្នា​ចំពោះ​រូបរាង​របស់​ធ្មេញ​គ្រប់ពេល​ដែរ​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ថ្នាំដុសធ្មេញ​ដែល​ផ្ទុក​ទៅ​ដោយ​ម្សៅ​ដុត​នំ​គឺ​មាន​សមត្ថភាព​កំចាត់​កំណក​ពណ៌​លឿង​លើ​ធ្មេញ​ជាង​ថ្នាំដុសធ្មេញ​ធម្មតា​ដែល​គ្មាន​ម្សៅ​ដុត​នំ​។ ដើម្បី​បង្កើត​វិធី​ព្យាបាល​នេះ ចូរ​លាយ​ម្សៅ​ដុត​នំ​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹក​២​ស្លាបព្រា​កាហ្វេ និង​ប្រើ​វា​ជា​ថ្នាំដុសធ្មេញ​។ ចូរ​ធ្វើ​បែប​នេះ​ពីរ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

២-ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សារធាតុ​សម្លាប់​មេរោគ និង​លាង​សម្អាត​បែប​ធម្មជាតិ​អស់​រយៈពេល​ច្រើន​សតវត្សរ៍​ទៅ​ហើយ​។ ជាតិ Acetic Acid ដែល​ជា​ធាតុ​ផ្សំ​​ដ៏​សំខាន់ និង​សកម្ម​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​គឺ​អាច​សម្លាប់​បាក់តេរី​បាន​។ ក្រៅពី​នេះ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​សម្អាត​មាត់ និង​ធ្វើ​ឲ្យ​ធ្មេញ​សបាន​ដែរ​។

ការ​សិក្សា​មួយ​ទៅ​លើ​ធ្មេញ​គោបា​នរក​ឃើញ​ថា ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ធ្វើ​ឲ្យ​ធ្មេញ​គោ​សបាន​។ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​កេរ​ក​ឃើញ​ថា ធ្វើ​ឲ្យ​ធ្មេញ​ទន់​បាន​ដែរ​។ សារធាតុ Acetic Acid ក្នុង​ទឹកខ្មេះ​អាច​ធ្វើ​ឲ្យ​ស្រទាប​ការពារ​ធ្មេញ​ដាច់​ដោច​បាន​។ ហេតុ​ដូច្នេះ​ហើយ អ្នក​មិន​គួរ​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​នេះ​រាល់ថ្ងៃ​ឡើយ​។ ដើម្បី​ប្រើប្រាស់​ទឹកខ្មេះ​នេះ​ជា​ទឹក​ខ្ពុរមាត់ ចូរ​លាយ​វា​ជាមួយ​ទឹក ហើយ​ចាំ​យក​មក​ខ្ពុរ​ក្នុង​មាត់ច្រើន​នាទី​។

៣-ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ៖ របប​អាហារ​សម្បូរ​ទៅ​ដោយ​ផ្លែ​ឈើ និង​បន្លែ​ប្រហែលជា​ល្អ​ទាំង​រាង​កាយ និង​ធ្មេញ​។ ខណៈ​ពេល​ដែល​វា​មិន​ទាន់​អាច​ជំនួស​ការ​ដុស​សម្អាត​ធ្មេញ​បាន​នោះ បន្លែ និង​ផ្លែ​ឈើ​ឆៅ​អាច​ជួយ​ដុស​សម្អាត​កំណក​ចេញពី​ធ្មេញ​បាន​នៅ​ពេល​អ្នក​ទំពា​រញ៉ាំ​។ ក្នុង​នោះ​ដែរ ស្ត្រ​បឺ​រី និង​ម្នាស់​គឺជា​ផ្លែ​ឈើ​ពីរ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​។

ដើម្បី​ធ្វើ​ឲ្យ​ធ្មេញ​ស ចូរ​លាយ​ស្ត្រ​បឺ​រី​ជាម​យ​យ​នឹង​ម្សៅ​ដុត​នំ​ដើម្បី​ក្លាយជា​ល្បាយ​តែ​មួយ​។ ហើយ​យក​វា​ទៅ​ដុស​សម្អាត​ធ្មេញ​។ សារធាតុ Malic Acid ដែល​មាន​ក្នុង​ស្ត្រ​បឺ​រីនឹង​ជួយ​សម្អាត​ចោល​នូវ​ធ្មេញ​ដែល​ជាប់​កំណក និង​លឿង​ៗ​ចេញ​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ថ្នាំដុសធ្មេញ​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ Bromelain ដែល​ជា​អង់​ហ្ស៊ី​មួយ​ក្នុង​ផ្លែ​ម្នាស់ មាន​ប្រសិទ្ធភាព​កំចាត់​ចោល​កំណក​ជាប់​ធ្មេញ​បាន​ល្អ​ជាង​ថ្នាំដុសធ្មេញ​ធម្មតា​។ ប៉ុន្តែ​វា​មិន​ទាន់​មាន​អំណះអំណាង​ណា​មួយ​ថា ការ​ញ៉ាំ​ផ្លែ​ម្នាស់​នឹង​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ