ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​សុជាតា​ថ្វាយ​អាហារ​ជា​សញ្ញា​ត្រាស់​ដឹង

4 ឆ្នាំ មុន

ព្រឹក​ព្រលឹម​ព្រះ​អា​រុណ​ទើប​រះ​ឡើង នាង​សុជាតា​បាន​រៀបចំ​ម្ហូបអាហារ​យ៉ាង​ប្រណីត​ដើម្បី​យក​ទៅ​បូជា​ដល់​ទេវតា​រក្សា​ដើម​ពោធិព្រឹក្ស​ដែល​ព្រះ​នាង​បាន​បន់ស្រន់​សុំ​បុត្រ​នៅ​ទីនោះ ។ ពេល​មក​ដល់​ដើម​ពោធិព្រឹក្ស ស្រាប់តែ​នាង​សុជាតា​ឃើញ​ព្រះសម្មាសម្ពុទ្ធ​ដែល​មាន​ពណ៌​សម្បុរ​ដ៏​ស្អាត​ក្រៃ​លែង នាង​គិត​ថា​ជា​ទេវតា​បង្ហាញ​កាយ ក៏​ញុំ​ា​ង​ចិត្ត​ជ្រះថ្លា​ជា​ក្រៃ​លែង ហើយ​បាន​ថ្វាយ​មធុបាយាស​ទាំង​ភាជន៍មាស​ដល់​ព្រះ​សម្ពុទ្ធ​ដោយ​ផ្ទាល់​ដៃ ។ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស​ជា​៧​ពុំនូត​ហើយ​ទ្រង់​សោយ​រួចរាល់​ពេល​ណា​ក៏​យក​ភាជន៍មាស​នោះ​គ្រវែង​ចូល​ទៅ​ក្នុង​ទន្លេ​គង្គា…

ព្រឹក​ព្រលឹម​ព្រះ​អា​រុណ​ទើប​រះ​ឡើង នាង​សុជាតា​បាន​រៀបចំ​ម្ហូបអាហារ​យ៉ាង​ប្រណីត​ដើម្បី​យក​ទៅ​បូជា​ដល់​ទេវតា​រក្សា​ដើម​ពោធិព្រឹក្ស​ដែល​ព្រះ​នាង​បាន​បន់ស្រន់​សុំ​បុត្រ​នៅ​ទីនោះ ។

ពេល​មក​ដល់​ដើម​ពោធិព្រឹក្ស ស្រាប់តែ​នាង​សុជាតា​ឃើញ​ព្រះសម្មាសម្ពុទ្ធ​ដែល​មាន​ពណ៌​សម្បុរ​ដ៏​ស្អាត​ក្រៃ​លែង នាង​គិត​ថា​ជា​ទេវតា​បង្ហាញ​កាយ ក៏​ញុំ​ា​ង​ចិត្ត​ជ្រះថ្លា​ជា​ក្រៃ​លែង ហើយ​បាន​ថ្វាយ​មធុបាយាស​ទាំង​ភាជន៍មាស​ដល់​ព្រះ​សម្ពុទ្ធ​ដោយ​ផ្ទាល់​ដៃ ។

ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស​ជា​៧​ពុំនូត​ហើយ​ទ្រង់​សោយ​រួចរាល់​ពេល​ណា​ក៏​យក​ភាជន៍មាស​នោះ​គ្រវែង​ចូល​ទៅ​ក្នុង​ទន្លេ​គង្គា ភាជន៍​ក៏​អណ្តែត​បញ្ច្រាស​ទឹក​ហូរ ហើយ​លិចទៅ​ប៉ះទង្គិច​នឹង​ភាជន៍មាស​នៃ​ព្រះពុទ្ធ​អង្គ​មុន​ៗ​ធ្វើ​ឱ្យ​នាគរាជ​ដែល​កំពុង​ដេក​លក់​ភ្ញាក់​ឡើង​ហើយ​ប្រកាស​ថា ឱ​ហ្ន​! មាន​ព្រះពុទ្ធ​ត្រាស់​មួយ​អង្គ​ទៀត​ហើយ​តើ​!

ព្រះ​សិទ្ធត្ថ គោតម បាន​ត្រាស់​ជា​ព្រះពុទ្ធ​នៅ​ថ្ងៃ​ពុធ ១៥​កើត ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា ក្នុង​ព្រះ​ជន្ម ៣៥​ឆ្នាំ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ