​ផ្ទៃក្រឡា​ជាង​៦​ពាន់​ហិកតា​ ត្រូវ​បាន​កំណត់​ដែន​អភិរក្ស​ធនធាន​ជល​ផល


ខេត្តស្ទឹងត្រែង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០ ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​បើក​កិច្ច
ប្រជុំផ្សព្វផ្សាយ​ប្រកាសលេខ៥៥៥ ប្រក ក​សក ស្ដី​ពី​ការ​បង្កើត​កន្លែង​អភិរក្ស​ជលផល​នៅ​តំបន់​អាង​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ចំណុច​ស្រែ​តា​ចាន់ ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ដោយ​មានការ​ចូលរួម​ពីគ​ណៈអភិបាលស្រុក​សេ​សាន​ នាយកដ្ឋាន​ជលផល ខណ្ឌ​រដ្ឋ​បាល​ជលផល ក្រុមការងារ​នៃ​គ​ណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សេ​សាន ក្រុមប្រឹក្សា​ឃុំ តា​ឡា​ត ស្រែ​គរ ក្បាល​រមាស និង​ឃុំ​ភ្លុក ជាមួយនឹង​បងប្អូន​ខ្មែរ​អុីស្លា​ម ប្រមាណ១០០នាក់​។

អភិបាល​នៃ​គ​ណៈ​អភិបាលស្រុក​សេ​សាន ​លោក សុវណ្ណ ពិ​សេដ្ឋ អោយ​ដឹង​ថា​សេចក្តី​ប្រកាសខាងលើ​ មាន​គោលបំណង​បង្កើតកន្លែង​អភិរក្ស​ធនធាន​ជលផល អោយ​មាន​និរន្តរភាព ស្រប​តាម​គោលនយោបាយ​វិស័យ​ជលផលជាតិ ​ក្នុង​ការ​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក​បន្តថា ការ​ប្រកាស​នេះ​ មាន​គោលដៅគ្រប់គ្រង​ធនធាន​ជលផល​អោយ​មាន​និរន្តរភាព ធានា​ប្រព័ន្ធ​អេកូ​ឡូសី​ុ​ជលផល​អោយ​បាន​ល្អ​ប្រសើរធានា​ការ​ប្រើប្រាស់​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព និង
និង​រួមចំណែក​លើក​ស្ទួយ​ជីវភាពរស់នៅ​របស់​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។

នាយ​ខណ្ឌ​ជលផល​ខេត្ត​ស្ទឹងត្រែង​ លោក ទុំ នី​រ៉ូ ការ​ប្រកាស​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់និង​នេសាទ​នេះ​គឺ​កំណត់​ក្រឡាផ្ទៃ​ដើម្បី​អភិរក្ស​ធនធាន​ជលផល អោយ​មាន​និរន្តរភាព ​។​ លោក​ថា​ការ​ប្រកាស​នេះ​ដែល​មាន​វិសាលភាព​គ្របដណ្តប់​លើ​កន្លែង​អភិរក្សជលផល​ដែល​មាន​ផ្ទៃក្រឡា​សរុប៦១៤៣​ហិ​កតា​ស្ថិត​នៅ​ក្នុង​តំបន់​អាង​ទឹក​ទំនប់​វា​រី​អគ្គី​ស​នី​សេ​សានក្រោម​២ ដែល​មាន​ទំហំ​សរុប៣៦០០០​ហិ​កតា នៅ​ឃុំ​ក្បាលរ​មាស ឃុំ​ភ្លុក និង​ឃុំ​ស្រែ​គរ ស្រុក​សេសាន ខេត្តស្ទឹងត្រែង​។

​យោង​តាម​ការ​ប្រកាស​នេះ​ដែរ​យើង​ក៍បាន​ហាមឃាត់​ការ​ធ្វើ​នេសាទ​គ្រប់​ប្រភេទ និង​សកម្មភាព​ផ្សេង​ៗ​ទៀត​ក្នុង​កន្លែង​អភិរក្ស​ជលផល​នេះ ដែល​ជា​ជម្រក​និង​កន្លែង​ពង​កូន​ដ៍​សំខាន់​របស់​ត្រី​មេ​ពូជ​និង​ធនធាន​ជលផល​ដែល​កំពុង​រង​គ្រោះ​លើក​លែងតែ​សកម្មភាព​ស្រាវជ្រាវ វិទ្យាសាស្ត្រ​ជលផល ដែល​ត្រូវ​មានការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋបាលជល​ផ​ល​។

ចំណែក​ការ​ធ្វើ​នេសាទជា​លក្ខណ​គ្រួសារ​នៅ​ក្នុង​អាង​ទឹកទំ​នប់​វា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ដែល​មិន​ត្រូវ​បាន​កំណត់​ជា​កន្លែងអភិរក្ស​ជលផល​អាច​ប្រព្រឹត្ត​ទៅ​បាន​សម្រាប​ល​តែ​អ្នកនេសាទ​ក្នុងសហគមន៍​មូលដ្ឋាន ដោយ​ស្របតាម​លក្ខន្តិកៈ នៃ​សហគមន៍​នេសាទ ។​ ​

​ការ​គ្រប់គ្រង​តំបន់​អភិរក្ស​ខាងលើ​នេះ​គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​រដ្ឋបាល​ជលផល និង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​។​លោកនាយ​ខណ្ឌ​ក៍បាន​បញ្ជាក់​ថា​យើង​ក៏មាន​ប្រភព​ថវិការ​សម្រាប់​ការងារ​បង្កើត និង​គ្រប់គ្រង​កន្លែង​អភិរក្ស​ជលផល នៅក្នុង​តំបន់​អាង​ទឹក​ទំនប់​វា​រី​អគ្គី​ស​នីសេ​សាន​ក្រោម​២ នោះ​ដែរ​មាន​ជាអាទ៍ ថវិកាជាតិ ថវិការ​ក្រុមហ៊ុនវា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ ថវិកាដៃគូ​អភិវឌ្ឍន៍ សប្បុរសជន និង​វិស័យ​ឯកជន​នានា និង​ចំណូល​ផ្សេង​ៗ​។​លោក​ថា​ក្នុង​សេចក្តី​ប្រកាស​ នេះ​ដែរ​ជន​ណា​ប្រព្រឹត្ត​ផ្ទុយ​នឹង​ប្រកាស​នេះ ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ផង​ដែរ​៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ