ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់មិនចង់ព្រោះហេតុផល​មួយនេះ​អាច​ធ្វើ​ឱ្យ Man United សម្រេច​បន្ត​កុងត្រា​ដល់ Matic

4 ឆ្នាំ មុន

ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​កីឡាករ Nemanja Matic ។ កុងត្រា​របស់​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី វ័យ​៣១​ឆ្នាំ​រូប​នេះ​នឹង​ផុត​នៅ​រដូវក្តៅ​នេះ…

ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​កីឡាករ Nemanja Matic ។ កុងត្រា​របស់​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ស៊ែ​ប៊ី វ័យ​៣១​ឆ្នាំ​រូប​នេះ​នឹង​ផុត​នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​ក្លិប​ក៏​គ្មាន​បំណង​ក្នុង​ការ​បន្ត​កុងត្រា​សម្រាប់​រូបគេ​ផង​ដែរ ។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី The Sun បានឱ្យ​ដឹង​ថា ដោយសារ​តែ​ក្លិប​កំពុង​ជួប​វិបត្តិ​កីឡាករ​នៅ​តំបន់​បម្រើ​កណ្តាល​ដែល​រង​របួស ជាក់ស្តែង​គឺ​កីឡាករ Paul Pogba និង Scott McTominay ដែល​ត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​វែងទើប​ធ្វើ​ឱ្យ​អ្វីៗ​មានការ​ប្រែប្រួល​។

ដោយ​ហេតុផល​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Ole Gunnar Solskjaer ធ្វើ​កោះ​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​។ តាម​ប្រភព​ដដែល​បាន​បន្ត​ថា Man United ត្រៀម​នឹង​បន្ត​កិច្ចសន្យា​ដល់ Matic ចំនួន​១២​ខែ​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​រូបគេ​នឹង​ត្រូវ​បន្ត​នៅ​ទឹកដី Old Traford បន្ត​ទៀត​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ