ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ដ៏​ជូរ​ចត់​រវាងអា​មេ​រិ​ក -អុី​រ៉​ង់

4 ឆ្នាំ មុន

រាប់​ចាប់ពី​តាំង​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ (CIA) ដែល​បាន​រៀបចំ​ផែនការ​ផ្តួល​រំលំ​នាយក​រដ្ឋមន្ត្រី​អុីរ៉ងក្នុង​ឆ្នាំ​១៩៥៣ រហូត​ដល់​ភាព​តានតឹង និង​ការ​ប្រឈម​មុខ​គ្នា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ត្រាំ (Trump) ចូរ​ក្រឡេក​មើលទៅ​ក្នុង​រយៈ ពេល​ជាង៦៥ឆ្នាំ​នៃ​ទំនាក់ទំនង​ដែល​មាន​ល្បិច​កល​រវាង​អ៊ី​រ៉​ង់…

រាប់​ចាប់ពី​តាំង​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ (CIA) ដែល​បាន​រៀបចំ​ផែនការ​ផ្តួល​រំលំ​នាយក​រដ្ឋមន្ត្រី​អុីរ៉ង
ក្នុង​ឆ្នាំ​១៩៥៣ រហូត​ដល់​ភាព​តានតឹង និង​ការ​ប្រឈម​មុខ​គ្នា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ត្រាំ (Trump) ចូរ​ក្រឡេក​មើលទៅ​ក្នុង​រយៈ ពេល​ជាង៦៥ឆ្នាំ​នៃ​ទំនាក់ទំនង​ដែល​មាន​ល្បិច​កល​រវាង​អ៊ី​រ៉​ង់ និង​អា​មេ​រិ​ក​។

ឆ្នាំ១៩៥៣ ៖ ការ​ផ្តួលរំលំ​នាយក​រដ្ឋមន្ត្រី ម៉ូ​ស្សា​ដិ​ក (Mossadeq)ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក និង​អង់គ្លេស​បាន​រៀបចំ​ធ្វើ​រដ្ឋប្រហារ ទម្លាក់ នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉​ង់​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ គឺ​លោក​ម៉ូ​ហា​ម៉ាត ម៉ូ​ស្សា​ដិ​ក​។ មេដឹកនាំ​ពិភពលោក​នេះ​បាន ព្យាយាម​ធ្វើ ជាតូបនីយកម្ម​ឧស្សាហកម្ម​ប្រេង​របស់​អ៊ី​រ៉​ង់​។

ឆ្នាំ១៩៧៩ ៖ បដិវត្ត​អ៊ី​រ៉​ង់មេដឹកនាំ​ជនជាតិ​អ៊ី​រ៉​ង់​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក គឺ​លោក Moham​med Reza Pahlevi ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ប្រទេស​នៅ​ថ្ងៃ​ទី ១៦ ខែមករា បន្ទាប់​ពី​បាតុកម្ម និង​កូដកម្ម​ជា​ច្រើន​ខែ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង របស់​លោក​ដោយ ក្រុមប្រឆាំង​នា​កាយ និង​សាសនា​។ ពី​រស​ប្តា​ហ៍​ក្រោយមក មេដឹកនាំ​សាសនា​អ៊ី​ស្លា​ម អា​យ៉ា​តូ​ឡាស ឃូ​មី​នី (Ayatollah Khomeini) បាន​ត្រឡប់​មក​ពី​និរទេស​ខ្លួន​។ បន្ទាប់​ពី​ការ​ធ្វើ​ប្រជាមតិ​មួយ សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១ ខែមេសា​។

ឆ្នាំ១៩៧៩-៨១ ៖ វិបត្តិ​ចំណាប់ខ្មាំង​របស់​ស្ថានទូត​អា​មេ​រិ​កស្ថានទូត​អា​មេ​រិ​ក​នៅ​ទីក្រុង តេ​អេ​រ៉​ង់ (Teh​ran) ត្រូវ​បាន​ក្រុម​បាតុករ​រឹបអូស​នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៧៩ ហើយ​ចំណាប់ខ្មាំង​អា​មេ​រិ​ក​ជា​ច្រើន​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ខាងក្នុង​នោះ​អស់​រយៈពេល ៤៤៤ ថ្ងៃ​។ ចំណាប់ខ្មាំង ៥២ នាក់​ចុង​ក្រោយ​ត្រូវ​បាន​ដោះ​លែង​នៅ​ខែមករា​ឆ្នាំ ១៩៨១ ដែល​ជា​ថ្ងៃ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក រ៉ូ​ណា​ល់ រី​ហ្គែ​ន (Ronald Reagan)​។ ជនជាតិ​អា​មេ​រិ​ក ៦ នាក់​ផ្សេង​ទៀត​ដែល​បាន​រត់គេច​ចេញពី​ស្ថាន ទូត​ត្រូវ​បាន​រត់ពន្ធ​ពី​ប្រទេស​អ៊ី​រ៉​ង់​ដោយ​ក្រុម​ដែល​ធ្វើ​ជា​អ្នក​ផលិត​ខ្សែភាពយន្ត នៅ​ក្នុង​ព្រឹត្តិការណ៍​ខ្សែភាពយន្ត​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ​ឆ្នាំ ២០១២​។

ឆ្នាំ១៩៨៥-៨៦ ៖ រឿងអាស្រូវ Iran-Contra
សហរដ្ឋអាមេរិក​បញ្ជូន​អាវុធ​ទៅ​អ៊ី​រ៉​ង់​ជា​សម្ងាត់ ដោយ​ត្រូវ​បាន​គេ​ចោទ ប្រកាន់​ថា ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​របស់​រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉​ង់​ក្នុង​ការ​ដោះ​លែង​ចំណាប់ខ្មាំង​អា​មេ​រិ​ក​ដែល​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហេ​ស​បូ​ឡា​នៅ​លី​បង់​។

ប្រាក់​ចំណេញ​ត្រូវ​បាន​បញ្ជូន​ដោយ​ខុសច្បាប់​ទៅ​ក្រុម​ឧទ្ទាម​នៅ​នី​កា​រ៉ា​ហ្គ័​រ​(Nicaragua) ដោយ​បង្កើត​ឱ្យ​មាន​វិបត្តិ​នយោបាយ​មួយ​សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក លោក រី​ហ្គែ​ន​។

ឆ្នាំ១៩៨៨ ៖ យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ី​រ៉​ង់​ត្រូវ​បាន​បាញ់​ទម្លាក់
នាវាចម្បាំង​អា​មេ​រិ​ក USS Vincennes បាន​បាញ់​ទម្លាក់​ជើងហោះហើរ​អ៊ី​រ៉​ង់ (Iran Air) នៅ​ឈូង​សមុទ្រ​កាលពី​ថ្ងៃ​ទី ៣ ខែកក្កដា ដោយ​បាន​សម្លាប់ មនុស្ស​ទាំងអស់ ២៩០ នាក់​នៅ​លើ​យន្ដហោះ​។ សហរដ្ឋអាមេរិក​ប្រកាស​ថា យន្តហោះ Airbus A300 នោះ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​ជា​យន្តហោះ​ចម្បាំង​។ ជន​រង​គ្រោះ​ភាគច្រើន​ជា​អ្នក​ធ្វើ​ធម្ម​យាត្រា​អ៊ី​រ៉​ង់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង មេកា (Mecca)​។

ឆ្នាំ២០០២ ៖ បិសាច​អំពើអាក្រក់
នៅ​ក្នុង​សុន្ទរកថា​រដ្ឋ​សហភាព (State of the Union) លោក ប្រធានាធិបតី ច​ច ប៊ូ​ស (George Bush) បាន​បរិហារ​អ៊ី​រ៉​ង់​ថា​ជា​ផ្នែក​មួយ​នៃ “​បិសាច​អំពើអាក្រក់​” ដែល​គាត់​ប្រដូច​គ្នា​ទៅ​នឹង​ប្រទេស​អ៊ី​រ៉ា​ក់ និង​កូរ៉េ​ខាងជើង​។ សុន្ទរកថា​នេះ​បង្ក​ឱ្យ​មាន​កំហឹង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​អ៊ី​រ៉​ង់​។

ឆ្នាំ២០០០ ៖ ការ​ភ័យ​ខ្លាច និង​ការ​ដាក់​ទណ្ឌកម្ម​នុយក្លេអ៊ែរនៅ​ឆ្នាំ ២០០២ ក្រុមប្រឆាំង​អ៊ី​រ៉​ង់​មួយ​បាន​បង្ហាញ​ថា អ៊ី​រ៉​ង់​កំពុង​អភិវឌ្ឍ​រោង ចក្រ​នុយក្លេអ៊ែរ រួម​ទាំង​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ផង​ដែរ​។
អា​មេ​រិ​ក​ចោទប្រកាន់​អ៊ី​រ៉​ង់​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​អ៊ី​រ៉​ង់​បដិសេធ​។ ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ សកម្មភាព​ការទូត​រយៈពេល​មួយ​ទសវត្សរ៍ និង​ការ​ចូលរួម​យ៉ាង​ពេញទំហឹង​ពី​ប្រទេស​អ៊ី​រ៉​ង់ គឺ​ស្ថិត​ក្រោម​អង្គការ​ឃ្លាំ មើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ​ទណ្ឌកម្ម​ជា​ច្រើន​លើក​ត្រូវ​បាន​ដាក់​ដោយ​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី អភិរក្សនិយម​លោក Mahmoud Ahmadinejad ដែល​ជា​ហេតុ បណ្តាល​ឱ្យ​រូបិយប័ណ្ណ​របស់​អ៊ី​រ៉​ង់​ធ្លាក់​ចុះ​ពីរ​ភាគ​បី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។

ឆ្នាំ២០១៣-២០១៦ ៖ ទំនាក់ទំនង​ជិត​ស្និទ្ធ និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរនៅ​ខែកញ្ញា​ឆ្នាំ ២០១៣ មួយ​ខែ​បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​របស់​អ៊ី​រ៉​ង់​លោក ហា​សាន់ រូ​ហា​នី (Hassan Rouhani) ឡើង​កាន់​តំណែង លោក​និង​ប្រធានាធិបតី​អា​មេ​រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​និយាយ​តាម​ទូរស័ព្ទ ដែល​ជា​ការ​សន្ទនា​ថ្នាក់ខ្ពស់​លើក​ដំបូង បំផុត​ក្នុង​រយៈ ពេល​ជាង ៣០ ឆ្នាំ​។ ក្រោយមក​នៅ​ឆ្នាំ ២០១៥ បន្ទាប់​ពី​សកម្មភាព​ការទូត​យ៉ាង​ក្តៅ​គគុក អ៊ី​រ៉​ង់​យល់ព្រម លើ​កិច្ចព្រមព្រៀង​យូរអង្វែង​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាមួយ​ក្រុម​មហាអំណាច​ពិភពលោក​មួយ​ដែល​មានឈ្មោះ​ថា P5+1 គឺ​អា​មេ​រិ​ក អង់គ្លេស បារាំង ចិន រុ​ស្ស៊ី និង​អា​ល្លឺ​ម៉​ង់​។

នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ី​រ៉​ង់​យល់ព្រម​កំណត់​សកម្មភាព​នុយក្លេអ៊ែរ ដ៏​រសើប​របស់​ខ្លួន ហើយ​អនុញ្ញាត​ឱ្យ​មាន​អធិការ​អន្តរជាតិ​ជា​ថ្នូរ នឹង​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​កំពុង​ជាប់​គាំង​។

ឆ្នាំ២០១៩ ៖ ភាព​តានតឹង​នៅ​ឈូង​សមុទ្រនៅ​ខែឧសភា ឆ្នាំ ២០១៨ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​លុប​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ មុន​ពេល​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង នឹង​អ៊ី​រ៉​ង់ និង​គំរាម​ធ្វើ​ដូច​គ្នា​ចំពោះ​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​ដែល​បន្ត​ទិញ ប្រេង​អ៊ី​រ៉​ង់​។ សេដ្ឋកិច្ច​អ៊ី​រ៉​ង់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ​ដុនដាប​។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​កាន់តែ​អាក្រក់​ទៅ​ៗ​នៅ​ខែឧសភា​ឆ្នាំ ២០១៩ ខណៈ​ពេល​អា​មេ​រិ​ក​រឹត​បន្តឹង​ទណ្ឌកម្ម​ដែល​ផ្តោត លើ​ការ​នាំ​ចេញ ប្រេង​របស់​អ៊ី​រ៉​ង់​។ ជា​ការ​ឆ្លើយ​តប អ៊ី​រ៉​ង់​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​សម្ពាធ​។

នៅ​ក្នុង​ខែឧសភា និង​ខែមិថុនា​ឆ្នាំ ២០១៩ នាវា​ដឹក​ប្រេង​ចំនួន ៦ គ្រឿង ត្រូវ​បាន​បំផ្ទុះ​នៅ​ឈូង សមុទ្រ​អូ​ម៉​ង់ ហើយ​សហរដ្ឋអាមេរិក​ចោទប្រកាន់ ថា​ជា​ទ​ង្វើ​របស់​ប្រទេស​អ៊ី​រ៉​ង់​។
នៅ​ថ្ងៃ​ទី ២០ ខែមិថុនា កងកម្លាំង​អ៊ី​រ៉​ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង គ្មាន មនុស្ស​បើក​មួយ​គ្រឿង​របស់​អា​មេ​រិ​ក​នៅ​លើ​ច្រក​សមុទ្រ​ដឹក​ប្រេង Hormuz​។ សហរដ្ឋអាមេរិក​និយាយ​ថា វា​បាន​ធ្វើ​នៅ​លើ​ដែនទឹក​អន្តរជាតិ ប៉ុន្តែ​អ៊ី​រ៉​ង់​និយាយ​ថា វា​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ពួក​គេ​។

ប្រទេស​អ៊ី​រ៉​ង់​ចាប់ផ្តើម​ដកថយ​មក​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​សំខាន់​ៗ​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែកក្កដា​។

ឆ្នាំ២០២០ ៖ ការ​ធ្វើឃាត​លើ​ឧត្តមសេនីយ៍ កា​សេ​ម សូ​ឡេ​ម៉ា​នី (Qasem Soleimani) នៅ​ថ្ងៃ​ទី ៣ ខែមករា ឆ្នាំ ២០២០ មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ី​រ៉​ង់ គឺ​ឧត្តមសេនីយ៍ កា​សេ​ម សូ​ឡេ​ម៉ា​នី ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយប្រហារ​ដោយ យន្តហោះ​ចម្បាំង គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​ក​នៅ​ទឹកដី​អ៊ី​រ៉ា​ក់​ ។ អុី​រ៉​ង់​ប្តេជ្ញា​សងសឹក​យ៉ាង​ខ្លាំង​ ចំពោះ​មរណភាព​របស់​លោក​ឧត្តមសេនីយ៍ ហើយ​ដកខ្លួន​ចេញពី​កិច្ចព្រម​ព្រៀង​​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥៕

អត្ថបទសរសេរ ដោយ