ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ី​លី​ដា បញ្ជាក់​ពី​អត្ថប្រយោជន៍​ដែល​​ទទួល​បាន​ពី​ការ​វិនិយោគ​ជាមួយ​ខ្លួន​ក្នុង​ពេល​ឡើង​ផ្សារ​ហ៊ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រាប់​អោយ​អតិថិជន ក៏​ដូច​ជា​វិនិយោគិន​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ក្នុង​ពេល​ដែល​ធនាគារ​នេះ…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រាប់​អោយ​អតិថិជន ក៏​ដូច​ជា​វិនិយោគិន​ត្រៀមខ្លួន​ក្នុង​ការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ក្នុង​ពេល​ដែល​ធនាគារ​នេះ ត្រៀមខ្លួន​ក្នុង​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​អតិថិជន និង​ដៃគូរ​វិនិយោគ​នា​ថ្ងៃ​ទី​១៥ មក​រា ២០២០ នៅ​ការិយា​ល័យ​កណ្ដាល ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា កន្លង​មក​អត្ថប្រយោជន៍​ដែល អេ​ស៊ី​លី​ដា ទទួល​បាន គឺ​បាន​ទៅ​លើ​តែ​ភាគ​ទុ​និក​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ អេ​ស៊ី​លី​ដា ដូច្នេះ​ធនាគារ​ចង់អោយ​អត្ថប្រយោជន៍​របស់​ខ្លួន​បាន​ទៅ​លើ​អតិថិជន​កាន់តែ​ច្រើន​បន្ថែម​ទៀត ទើប​ធនាគារ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ។

លោក​បន្ត​ថា អត្ថប្រយោជន៍​ដែល​អតិថិជន ក៏​ដូច​ជា​វិនិយោគិន​ទទួល​បាន​ពី​ការ​វិនិយោគ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា តាម​រយៈ​ការ​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រួម​មាន​ច្រើន តែ​សូម​លើកយក​អត្ថប្រយោជន៍​ធំ​ៗ​ដែល​នឹង​ទទួល​បាន​នោះ ដូច​ជា អតិថិជន​នឹង​ទទួល​បាន​ភាគលាភ​ពី​អេ​ស៊ី​លី​ដា ហើយ​អាច​ជួញដូរ​ភាគហ៊ុន​ជាមួយ​អេ​ស៊ី​លី​ដា ហើយ​អ្នក​វិនិ​យោគ​ជាមួយ អេ​ស៊ី​លី​ដា នឹង​ក្លាយជា​ម្ចាស់​ស្ថាប័ន​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​បង្គាប់​បញ្ជា​ទៅ​កាន់​ស្ថាប័ន​នោះ​ទៅ​តាម​ការ​ចង់បាន​របស់​គាត់​ផង​ដែរ ។

លោក​បន្ថែម​ថា មុន​នឹង អេ​ស៊ី​លី​ដា ប្រកាស​លក់​ជា​ផ្លូវការ ធនាគារ​បាន​ធ្វើ​សិក្ខាសាលា​ជា​បន្ត​បន្ទាប់ ដើម្បី​អោយ​អតិថិជន និង​វិនិយោគិន បាន​យល់​កាន់តែ​ច្បាស់​ជាមួយនឹង​ការ​សម្រេច​វិនិយោគ​ក៏​ដូច​ជា​អោយ​អតិថិជន​បើក​គណនី​ជូ​ញ​ដូរ​អោយ​បាន​រួចរាល់​មុន​នឹង​ធ្វើការ​ជួញដូរ​ជា​ផ្លូវការ ។ អេ​ស៊ី​លី​ដា មាន​បំណង​ចង់អោយ​មានការ​ជួញដូរ​ជា​លក្ខណៈ​ឯកត្តជន ជា​ជាង​ជា​ក្រុមហ៊ុន ឬ​ស្ថាប័ន ។

លោក​ថា « បន្ទាប់​ពី​បាន​រៀបចំ​នូវ​សិក្ខាសាលា​ជា​បន្តបន្ទាប់ ឃើញ​ថា អតិថិជន​ដែល​មាន​សក្ដានុ​ពល​បាន​មក​ចូលរួម និង​បើក​គណនី ជួញដូរ​រួច​ជា​ស្រេច​ដើម្បី​ត្រៀមខ្លួន​ក្នុង​ការ​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា​នៅ​ពេល​ដែល​យើង​ប្រកាស​ជួញដូរ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ » ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី​បាន​បន្ថែម​ទៀត​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចង់អោយ​មានការ​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ពី​ឯកត្តជន​ទាំងអស់​តែ​ម្ដង ហើយ​នេះ​ជា​អ្វី​ដែល​អេ​ស៊ី​លី​ដា ប៉ងប្រាថ្នា ហើយ​ជា​ការ​កត់សម្គាល់​ក៏​មានការ​ចាប់អារម្មណ៍​ពី​ឯកត្តជន​ច្រើន​លើស​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២៧​ឆ្នាំ​មក​ហើយ ដោយ​ផ្ដើម​ពី​ទុន​ជាង​៦០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​ជាង​៦​ពាន់​លាន​ដុល្លារ សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៨៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង​ពីរ​លាន​នាក់​គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ