រថយន្ត Mini អគ្គិសនី​កំពុង​វាយលុក​ទីផ្សារ​ខ្លាំង​ទូ​ទាំង​ពិភពលោក


រថយន្ត Mini Cooper SE ឆ្នាំ​២០២០ ដែល​មាន​ម៉ាស៊ីន​ប្រើ​អគ្គិសនី កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក ដោយ​ទទួល​បាន​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​បញ្ជា​ទិញ​សរុប​ចំនួន ៩០០០០​នាក់ ដែល​កើនឡើង​ពី​ចំនួន​ប្រហែល ៤៥០០០ នាក់​កាលពី​ខែសីហា​។ ដោយ​ពិចារណា​ថា​ការ​ចែកចាយ​ជា​សកល​សម្រាប់​យីហោ​ម៉ាក BMW Mini មាន​ចំនួន​ត្រឹមតែ ៣៤៦៦៣៩ គ្រឿង​រហូត​ដល់​ឆ្នាំ ២០១៩ នោះ​គឺជា​ចំនួន​អ្នកទិញ​សក្តានុពល​ច្រើន ដែល​តំណាង​ឱ្យ​ជាង​មួយ​ភាគ​បួន​នៃ​ការ​លក់​ទូ​ទាំង​ពិភពលោក​។

Mini Cooper SE ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Mini អេ​ឡិច​ត្រិ​ច​នៅ​តាម​ទីផ្សារ​មួយ​ចំនួន គឺជា​អ្នក​ស្នង​ផលិតកម្ម​ដល់ Mini អេ​ឡិច​ត្រូ​និ​ច​ស៊េរី​ឆ្នាំ ២០០៩ និង ២០១០ ដែល​បាន​គេ​ទិញ​ក្នុង​ចំនួន​តិចតួច​នៅ​ក្នុង​ទីផ្សារ​ទូ​ទាំង​ពិភពលោក ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​អគ្គិសនី​។ ដូច​គ្នា​នឹង​កម្មវិធី​សាកល្បង​អេ​ឡិច​ត្រូ​និ​ច​ដទៃ​ទៀត​ដែរ រថយន្ត​ភាគច្រើន​ត្រូវ​បាន​រុះរើ​ឬ​កំទេច​ចោល​បន្ទាប់​ពី​កិច្ចសន្យា​ផុតកំណត់​។

បើ​ប្រៀបធៀប​ការ​ប្រឡងប្រជែង​ម៉ាក Mini Cooper SE ឆ្នាំ ២០២០ គឺ​មាន​ច្រើន​ជាង​ផលិតផល​ធម្មតា បើ​ទោះបីជា​វា​អាច​បើក​បាន​ត្រឹម​ចម្ងាយ ១១០​ម៉ា​យ​ក្នុង​ការ​បញ្ចូល​ថ្ម​ម្តង​ក៏​ដោយ​។ អត្រា​ស៊ី​ថាមពល​អគ្គិសនី​នេះ គឺ​មិនល្អ​ដូច​គូប្រជែង​ឡើយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

ម៉ូ​ទ័​រ​អគ្គិសនី​មាន​កម្លាំង ១៨១​សេះ ដែល​អាច​ជាន់​ពី ០​ដល់​១០០​គ​.​ម​/​ម៉ ដោយ​ចំណាយពេល​ត្រឹមតែ ៦.៩​វិនាទី​។ ល្បឿន​អតិបរមា គឺ​១៤៩​គ​.​ម​/​ម៉ ។ រថយន្ត Mini Cooper SE អេ​ឡិច​ត្រូ​និ​ច​ស៊េរី​ឆ្នាំ ២០២០ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានមុខ​នៅ​អា​មេ​រិ​ក​ក្នុង​ខែមីនា​ខាង​មុខ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ