ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហាន​ងាយ​ៗ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​អ្នក​ក្នុងថ្ងៃនេះ

4 ឆ្នាំ មុន

មាន​ករណី​ខ្លះ ការ​ពង្រីក​អាជីវកម្ម​ប្រៀប​ដូច​ជា​ការ​ព្យា​យាន​សម្រក​ទម្ងន់​ដែរ​។ មនុស្ស​ភាគច្រើន​តែងតែមាន​គោលដៅ​ច្បាស់លាស់​នៅ​ដើមឆ្នាំ និង​ចាប់ផ្តើម​អនុវត្ត​វា​ដោយ​ម៉ឺងម៉ាត់ បន្ទាប់​មក​បរាជ័យ និង​ត្រលប់​ទៅ​កាន់​ទម្លាប់​អាក្រក់​ៗ​ពី​មុន​វិញ ហើយ​ចុង​ក្រោយ​ក៏​ខឹង​នឹង​ខ្លួនឯង​ដែល​មិន​អាច​សម្រេច​អ្វី​ដែល​ខ្លួន​បាន​កំណត់​។ ដើម្បី​ជៀសវាង​មិន​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជួបនឹង​លទ្ធផល​ដូច​ខាងលើ អ្នក​អាច​សាកល្បង​ជំហាន​ងាយ​ៗ​ទាំងនេះ​បាន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក​៖ ១….

មាន​ករណី​ខ្លះ ការ​ពង្រីក​អាជីវកម្ម​ប្រៀប​ដូច​ជា​ការ​ព្យា​យាន​សម្រក​ទម្ងន់​ដែរ​។ មនុស្ស​ភាគច្រើន​តែងតែមាន​គោលដៅ​ច្បាស់លាស់​នៅ​ដើមឆ្នាំ និង​ចាប់ផ្តើម​អនុវត្ត​វា​ដោយ​ម៉ឺងម៉ាត់ បន្ទាប់​មក​បរាជ័យ និង​ត្រលប់​ទៅ​កាន់​ទម្លាប់​អាក្រក់​ៗ​ពី​មុន​វិញ ហើយ​ចុង​ក្រោយ​ក៏​ខឹង​នឹង​ខ្លួនឯង​ដែល​មិន​អាច​សម្រេច​អ្វី​ដែល​ខ្លួន​បាន​កំណត់​។
ដើម្បី​ជៀសវាង​មិន​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជួបនឹង​លទ្ធផល​ដូច​ខាងលើ អ្នក​អាច​សាកល្បង​ជំហាន​ងាយ​ៗ​ទាំងនេះ​បាន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក​៖

១. វិភាគ​មើល​កំហុសឆ្គង​របស់​អ្នក
តើ​ការងារ​ឬ​គោលដៅ​អ្វី​ដែល​មាន​សារៈសំខាន់​ជាងគេ​សម្រាប់​អ្នក? តើ​អ្នក និង​ក្រុមការងារ​របស់​អ្នក​ចំណាយពេល​ធ្វើ​អ្វី​ច្រើន​ជាងគេ? តើ​កិច្ចការ​ទាំងនោះ​ស្រប​ទៅ​នឹង​គោលដៅ​សំខាន់​ៗ​របស់​អ្នក​ដែរ​ឬទេ? សំណួរ​ទាំងនេះ​នឹង​ជួយ​ឲ្យ​អ្នក​មើលឃើញ​ថា​តើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ជា​រៀងរាល់ថ្ងៃ​កំពុង​តែ​ជួយ​ឲ្យ​អ្នក​ខិត​ជិត​ទៅ​នឹង​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ឬទេ​។ ប្រសិនបើ​អ្នក​គិត​ឃើញ​ថា​វា​មិន​ស្រប​ទេ​នោះ អ្នក​ត្រូវ​ចេះ​កែសម្រួល​វា​។

២. ពង្រឹង​ចំណុចខ្លាំង​របស់​អ្នក
ជា​ទូទៅ រាល់ពេល​ដែល​អ្នក​វាយតម្លៃ​អាជីវកម្ម​ខ្លួនឯង អ្នក​តែងតែមាន​ទម្លាប់​មិនល្អ​ក្នុង​ការ​ផ្តោត​ស្មារតី​តែ​លើ​ចំណុចខ្សោយ​របស់​ខ្លួន​។ ប៉ុន្តែ​វិធី​ល្អ​ក្នុង​ការ​បន្តដំណើរ​ទៅ​មុខ​គឺ​ងាក​មក​វាយតម្លៃ​លើ​ចំណុចខ្លាំង​អ្នក​វិញ​។ តើ​អ្នកមាន​សមត្ថភាព​ផ្នែក​អ្វី​ខ្ពស់​ជាងគេ? តើ​មានឱកាស​ក្នុង​ការ​ពង្រឹង​វា​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន​ឬទេ? ហើយ​បើ​មាន តើ​អាជីវកម្ម​របស់​អ្នក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា​ទេ?

៣. វាយតម្លៃ​ចំណុចខ្សោយ
គ្រប់​អាជីវកម្ម​ទាំងអស់​តែងតែមាន​ចំណុច​ខ្វះខាត ហើយ​អាជីវករ​តែងតែ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ក្នុង​ការ​លុប​បំបាត់​ចំណុច​ខ្វះខាត​ទាំងនេះ​។ ប៉ុន្តែ​អ្នក​មិន​អាច​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ទេ​។ ហើយ​ពេល​ខ្លះ​អ្វី​ដែល​អាជីវកម្ម​របស់​អ្នក​ត្រូវការ​គឺ​មិនមែន​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទាំងស្រុង​ទេ តែ​អ្នក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​ប្រសិនបើ​អ្នក​វិនិយោគ​ពេលវេលា​និង​កម្លាំង​លើ​ចំណុចខ្លាំង​របស់​អ្នក​វិញ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ