ឮថា យន្តហោះ​​​ត្រូវ​មីស៊ីល​បាញ់​ធ្លាក់​នោះ មិនមែន​បាញ់​១​គ្រាប់​ទេ (វីដេអូ)


ប្រទេស​អ៊ី​រ៉​ង់ ៖ យោង​តាម​រូបភាព​វី​ដេ​អូ​ថ្មី​ៗ ចេញផ្សាយ​កាលពី​ថ្ងៃ​១៤ ខែ​មក​រា ឆ្នាំ​២០២០ ​ដោយ​កាសែត​ញូ​វ​យ៉ក​​ថែម​បង្ហាញ​ថា យន្តហោះ​ស៊ី​វិល​អ៊ុយ​ក្រែង​ដែល​បាញ់​ធ្លាក់​នៅ​អ៊ី​រ៉​ង់ ត្រូវ​គ្រាប់​មី​ស៊ី​ល​ដល់​ទៅ​២​គ្រាប់​។

រូបភាព​ទាំងនោះ​ថត​ដោយ​កាមេរ៉ា​ត្រួតពិនិត្យ​ និង​ដោយ​ទូរស័ព្ទ​ដៃ បង្ហាញ​ការ​ហោះហើរ​នៃ​ដុំ​ភ្លើង​​​មួយ​នា​ពេល​យប់ បន្ទាប់​មក​មានការ​ផ្ទុះ​មួយ​នៅ​លើ​មេឃ​២០​វិនាទី​ក្រោយ​។ ចំណែក​ដុំ​ភ្លើង​ទី​២​ បាញ់​ចេញ​១០​វិនាទី​ក្រោយ​ចេញពី​កន្លែង​ដដែល សំដៅ​ទិស​តែ​មួយ​ហើយ​ផ្ទុះ​១០​វិនាទី​ក្រោយ​។ កាសែត​ញូ​វ​យ៉​ក​ថែម​លើក​ក្នុង​វី​ដេ​អូ​របស់​ខ្លួន រួច​ចាត់​ទុក​ថា ​មី​ស៊ី​ល​ដល់​២​គ្រាប់​បាញ់​ចេញ ហើយ​ត្រូវ​យន្តហោះ​ប៊ូ​អ៊ីង​អ៊ុយ​ក្រែ​ន​ធ្លាក់​ក្រោយ​ពី​ហោះ​ឡើង​បន្តិច​។

កាសែត​នេះ​គូសបញ្ជាក់​ថា ​រូបភាព​ទាំងនោះ​ត្រូវ​បាន​ត្រួតពិនិត្យ ហើយ​បន្ទាប់​ពី​ត្រូវ​គ្រាប់​មី​ស៊ីល​ទី​២​យន្តហោះ​នៅ​អាច​ប្ដូរ​ទិស​វិល​ឆ្ពោះ​មក​កាន់​ព្រ​លាន​វិញ​មុន​ពេល​ធ្លាក់​។ រូប​ភាព​ទាំងនេះ​ត្រួ​វ​បាន​ថត​ដោយ​កាមេរ៉ា​មួយ​ដាក់​នៅ​លើ​ដំ​បូល​អគារ ស្ថិត​នៅ​ជិត​ភូមិ​ BID KANEH ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​មូលដ្ឋាន​យោធា​អ៊ី​រ៉​ង់​មួយ​។

ក្រុង​តេ​ហេ​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​១៤​ មក​រា ពី​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត លើ​ការ​បាញ់​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​១៧៦​នាក់​នៅ​អ៊ីរ៉​ង់ ដែល​នៅ​ទីនោះ​មាន​ផ្ទុះ​បាតុកម្ម​៤​ថ្ងៃ​រួច​ហើយ ដើម្បី​សម្ដែង​ការ​ក្ដៅក្រហាយ​ចំពោះ​សោកនាដកម្ម​នោះ។

បន្ទាប់​ពី​២​ថ្ងៃ​បដិសេធ​ការ​បាញ់​មី​ស៊ី​ល​លើ​យន្តហោះ​នោះ កងទ័ព​អ៊ី​រ៉​ង់​នា​ថ្ងៃ​ទី​១១​មក​រា​សុខចិត្ត​ទទួល​ស្កាល់​ការ​ទទួលខុស​ត្រួ​វ ដោយ​លើក​ពី​ការ​បាញ់​ច្រឡំ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ L’Obs)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ