​រថយន្ត​សណ្តោង​កុងតឺន័រមួយគ្រឿង​​ចត​ទុក​ចោល​សុខ​ៗ ស្រាប់តែ​​ឆេះ​ខ្ទេច​ (មាន​វីដេអូ)


រាជធានី​ភ្នំពេញ ​៖ ​​ក្បាលរថយន្ត​សណ្តោង​​កុង​​តឺ​ន័​រ​មួយ​គ្រឿងត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ខ​ណៈ​ពេល​​ម្ចាស់​ចត​ទុក​ចោល​នៅ​ដី​វាល​មួយ​កន្លែង​តាំង​លក់​ក្បែរ​ចិញ្ចើម​ផ្លូវ​។ ពាក់ព័ន្ធនឹងករណី​​នេះ​ ត្រូវបាន​គេ​​សង្ស័យ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។​

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ ២០២០ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​​ក្នុង​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្បាល​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ម៉ាក​ដេ​វ៉ូ ពណ៌​ទឹកប្រាក់​ ពាក់​​ស្លាក​លេខ​ បាត់ដំបង​ ៣A-៣១៨០ ​មាន​ម្ចាស់​ឈ្មោះ​ឈុ​ន ចំរើន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​ទិញ​លក់​រថយន្ត ។

​តាម​ប្រភព​​ព័ត៌មាន​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បាន​ចត​​រថយន្ត​​​មួយគ្រឿងខាងលើ​ដើម្បី​ដាក់​តាំង​លក់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាប់​នឹង​របង​ខាងជើង​ឃ្លាំង​លេខ​៦១៦ ផ្គត់ផ្គង់​រថយន្ត ,​គ្រឿងបន្លាស់​គ្រប់​ប្រភេទ​និង​ប្រេងម៉ាស៊ីន ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែ​ម្តង ។ ​ភ្លាម​ៗ​នោះ​បង្ក​អោយ​មានការ​ភ្ញាក់​ដល់​បុគ្គលិក​ឃ្លាំង​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​៥​បំពង់​ ព្រមទាំង​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់​ដែរ តែ​ពុំ​អាច​ទប់ស្កាត់​បានឡើយ ​ហើយ​ភ្លើង​បាន​ឆេះ​រាលដាលទៅ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​ក្បែរ​នោះ តែ​ត្រូវ​បាន​គេ​បើក​ចេញ​ទាន់​ គ្រាន់តែ​ឆេះ​រង​ការ​ខូចខាត​ប​ន្តិច​បន្តួច​ប៉ុណ្ណោះ​។

​នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ នគរបាល​មូលដ្ឋាន​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អ​គ្គី​ភ័យ​មួយ​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ​ ប៉ុន្តែ​​ក្បាល​​រថយន្ត​​សណ្តោង​​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​ស្ទើរ​ទាំងស្រុងទៅហើយ ៕​(កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ