ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជាវ​ស្រា​បៀរ​កម្ពុជា សម្រាប់​អាពាហ៍​ពិពាហ៍ ត្រៀម​ផ្ទៀង​សន្លឹក​ឆ្នោត​​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X និង ចិញ្ចៀន​ពេជ្រ ចុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ឲ្យ​គូស្នេហ៍ ឬ​ស្វាមីភរិយា…

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ឲ្យ​គូស្នេហ៍ ឬ​ស្វាមីភរិយា ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​កន្លង​មក ត្រៀម​សន្លឹក​ឆ្នោត​ដែល​មាន​ក្នុង​ដៃ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​លទ្ធផល​ចាប់​រង្វាន់​ម៉ូតូ Zoomer X ចំនួន ១០០​រង្វាន់ និង​ចិញ្ចៀនពេជ្រ​ចំនួន ១០​រង្វាន់ នៅ​ថ្ងៃអាទិត្យ​ទី ១៩ ខែមករា ក្នុង​កម្មវិធី​ប្រដាល់ Mas Fight លើ​កញ្ចក់​ទូរទស្សន៍ ថោ​ន ចាប់ពី​ម៉ោង ៣ ដល់ ៦ ល្ងាច ។

លោកស្រី​បន្ត​ទៀត​ថា ៖ «​លទ្ធផល​នៃ​ការ​ចាប់​រង្វាន់​នេះ ក៏​នឹង​ត្រូវ​បង្ហាញ​ជូន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្រា​បៀរ​កម្ពុជា ព្រមទាំង​សារព័ត៌មាន Freshnews និង ដើម​អម្ពិល នៅ ២​ថ្ងៃ​បន្ទាប់​ផង​ដែរ ។ ដូច្នេះ​គូស្នេហ៍ ឬ​ស្វាមីភរិយា ដែល​ខក​ខានមិនបាន​ផ្ទៀងផ្ទាត់​ផ្ទាល់​ក្នុង​កម្មវិធី​តាម​កញ្ចក់​ទូរទស្សន៍ សូម​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង ៣​ខាងលើ​» ។

លោកស្រី​បញ្ជាក់​ផង​ដែរ​ថា ៖ «​អ្នក​ដែល​មានឈ្មោះ​ឈ្នះ​រង្វាន់​ខាងលើ សូម​ត្រៀម​ឯកសារ​សំខាន់​ៗ​ចាំបាច់ ដែល​រួម​មាន​លិខិត​អាពាហ៍ពិពាហ៍ លិខិត​អញ្ជើញ​ភ្ញៀវ កន្ទុយ​សន្លឹក​ឆ្នោត រូបថត​កូនកំលោះ​កូនក្រមុំ អត្តសញ្ញាណប័ណ្ណ​ទាំង​២​នាក់ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​បើក​រង្វាន់​ជាមួយ​ក្រុមហ៊ុន​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ