ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញលោកព្រះ Zlatan ម្នាក់​មិន​អស់ចិត្ត AC Milan វ៉ៃ​ចេញ​៣ ទិញ​ចូល​២​នាក់​ថែម​ទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុង​ការ​នាំ​យក Zlatan Ibrahimovic ត្រលប់​មក​ក្លិប​វិញ ក្លិប​យក្ស AC…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយ​បាន​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុង​ការ​នាំ​យក Zlatan Ibrahimovic ត្រលប់​មក​ក្លិប​វិញ ក្លិប​យក្ស AC Milan ចាប់តាំងពី​ពេល​នោះ​មក បាន​បញ្ជាក់​ពី​ការ​ផ្ទេរ​កីឡាករ​ចំនួន​៥​រូប​ទៀត ដោយ​ធ្វើការ​ទិញ​ចូល​កីឡាករ​២​រូប និង បញ្ចេញ​កីឡាករ​៣​រូប​។

Asmir Begovic ចូលថ្មី

នៅ​ថ្ងៃ​ច័ន្ទ​នេះ AC Milan បាន​ទិញ​យក​អតីត​អ្នកចាំទី Asmir Begovic របស់​ក្រុម​តោ​ខៀវ Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​ពេល​ដែល​នៅ​សល់​នៃ​រដូវ​កាល​នេះ​។ កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ Rossoneri មក​ពី AFC Bournemouth ហើយនឹង​ធ្វើ​ជា​អ្នក​ការពារ​ជម្រើស​ដំបូង​របស់ Gianluigi Donnarumma​។

Pepe Reina ចាកចេញ

ការ​មក​ដល់​របស់ Begovic ក៏​បាន​បើកទ្វារ​សម្រាប់​ការ​ចាកចេញ​នៅ​ខែមករា​របស់ Milan ផង​ដែរ ដោយ​អ្នកចាំទី​ជើង​ចាស់ Pepe Reina បាន​ចាកចេញ​ដើម្បី​ទៅ​លេង​ឱ្យ Aston Villa​។ កីឡាករ​រូប​នេះ ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool វិល​ត្រឡប់​មក​កាន់​លី​គ​កំពូល​អង់គ្លេស​វិញ បន្ទាប់​ពី​អ្នកចាំទី Tom Heaton រង​របួស​រដូវ​កាល​។

Simon Kjaer ចូលថ្មី

កាលពី​ថ្ងៃ​អង្គារ Rossoneri បាន​បញ្ចប់​ការ​ចុះហត្ថលេខា​ជា​លើក​ទី​២ របស់​ពួក​គេ នៅ​ពេល​ដែល​កីឡាករ​អន្តរជាតិ​ដា​ណឺ​ម៉ាក Simon Kjaer បាន​មក​ខ្ចី​ជើង​ពី Sevilla ដោយ​មាន​កិច្ចសន្យា​រយៈពេល​ខ្លី​ជាមួយ Atalanta ត្រូវ​បាន​បញ្ចប់​មុន​ពេល​កំណត់​។

Fabio Borini ចាកចេញ

កីឡាករ​អន្តរជាតិ​អ៊ី​តា​លី Mattia Caldara និង Fabio Borini ក៏​បាន​ចាក​ចេញពី​ក្លិប​នេះ​ផង​ដែរ ដោយ Caldara បាន​វិល​ត្រឡប់​ទៅ Atalanta វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ Borini ផ្លាស់​ទៅ Hellas Verona ក្នុង​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ