ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​សំណុំរឿងទៅ​តុលាការ​ បែកធ្លាយ​អ្នក​រត់ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា បាន​បញ្ជូន​សំណុំរឿងគ្រឿងញៀន​ជាង​៩​គីឡូក្រាម ដែល​មាន​ជនសង្ស័យ​២​នាក់​បង្ក្រាប​នៅ​២​កន្លែង​ផ្សេង​គ្នា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​នោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា បាន​បញ្ជូន​សំណុំរឿងគ្រឿងញៀន​ជាង​៩​គីឡូក្រាម ដែល​មាន​ជនសង្ស័យ​២​នាក់​បង្ក្រាប​នៅ​២​កន្លែង​ផ្សេង​គ្នា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​នោះ គឺ​បែកធ្លាយ​មាន​អ្នក​រត់ការ​សុំ​ដោះ​លែង​ជនសង្ស័យ​ម្នាក់ និង​សុំ​យក​រថយន្ត​ដែល​ជា​វត្ថុ​តាង​ទៅ​ប្រើប្រាស់​វិញ ។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​សំណុំរឿងគ្រឿងញៀន​ជាង​៩​គីឡូក្រាម​ស្ថិត​នៅ​ដៃ​ស្ថាប័ន​អយ្យការ ស្រាប់​តែ​មាន​ព័ត៌មាន​បែកធ្លាយ​ថា មាន​មន្ត្រី​យោធា​ថ្នាក់​ផ្កាយ​ម្នាក់ កំពុង​មមាញឹក​រត់ការ​សុំ​ដោះ​លែង​ជន​សង្ស័យ​ឈ្មោះ កែវ សុធា និង​សុំ​យក​រថយន្ត​វិញ ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​មួយដែល​បែកធ្លាយ​ថា​មាន​អ្នក​រត់ការ តែ​ក៏​មិន​អាច​ទៅ​រួច​ដែរ ។

គួរ​រំឭក​ថា កម្លាំង​ការិយាល័យ​ទី​៤​នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមា​ណ​៤​និង​៣០​នាទី​រសៀល បាន​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី
ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញបើក​ការ​ស៊ើប​សង្កេត​ស្រាវជ្រាវ និង​បង្ក្រាបករណី​ជួញដូរ រក្សា​ទុក​គ្រឿងញៀន​ចំនួន​២​កន្លែង និង​ចាប់ខ្លួន​មនុស្ស​២​នាក់ ដកហូត​ថ្នាំ​ញៀន​បាន​ជាង​៩​គីឡូក្រាម ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ការ​បង្ក្រាប​ចំណុច​ទី​១​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោង​ក្រោម សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ និង​ចំណុច​ទី​២​នៅ​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹ​ម វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​បី និង​ម្នាក់​ទៀត​ឈ្មោះ កែវ សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

វត្ថុ​តាង​ដែល​បាន​រឹបអូស​មាន សារធាតុ​ញៀនមេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៩​គីឡូក្រាម និង ៦៤៣,០៦​ក្រាម រថយន្ត​២​គ្រឿង ជញ្ជីង​សម្រាប់ថ្លឹង​គ្រឿងញៀន​២ និង​ទូរស័ព្ទ​២​គ្រឿង ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ