ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីលធម៌​អ្នកកាសែត​ ពាក្យស្លោក​នាយក​រដ្ឋ​មន្ត្រី«​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា បាន​ជួប​ជាមួយ​ក្រុមអ្នក​សារព័ត៌មាន​ជាតិ​ជាង​៥​ពាន់​នាក់ នៅ​ម​ជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ល្ងាច​ថ្ងៃ​
ទី​១៤ ខែមករា បាន​ជួប​ជាមួយ​ក្រុមអ្នក​សារព័ត៌មាន​ជាតិ​ជាង​៥​ពាន់​នាក់ នៅ​ម​ជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ។ នេះ​ជា​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​៤​ហើយ រវាង​ប្រមុខ​រាជរ​ដ្ឋាភិ​បាល​ជាមួយ​អ្នក​សារ​ព័ត៌​មាន​ជាតិ ។

ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ​នេះ ត្រូវ​បាន​វាយតម្លៃ​ថា​បានផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ព័ត៌មាន ដូច​ជា​ការ​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ។ជំនួប​មួយ​ឆ្នាំ​ម្ដងនេះ គឺ​ធ្វើ​ឲ្យ​មានការ​យល់​គ្នា​កាន់តែ​ច្បាស់​រវាង​អ្នក​សារ​ព័ត៌មាន​និង​រាជរដ្ឋាភិបាល ឬ​អាច​និយាយ​បាន​ថា​មានការ​យល់គ្នា​កាន់តែ​ច្រើន​រវាង​តួនាទី​អ្នក​សារព័ត៌មាន​ជាមួយ​នឹង​មុខងារ​នីតិប្រតិបត្តិ ក្នុង​ន័យ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន ។

នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុងពិធី​សំណេះសំណាល​និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារ​ព័ត៌មាន​ជាង​៥​ពាន់​នាក់ នៅ​ម​ជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន ។ ក្រៅពី​ស្ថាប័ន​អ្នក​សារព័ត៌មាន ក្រុម​មន្ត្រី​អ្នកនាំពាក្យ​តាម​ស្ថាប័ន ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ក៏​បាន​ចូលរួម​ដែរ ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន បាន​ថ្លែង​សុន្ទរកថា​ដោយ​រំឭក​ពី​ការ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន «​បាន​នាំ​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន អ្នកជំងឺ​នៅ​អាស៊ី ក្លាយជា​តារា​ឯក​នៅ​អាស៊ី​»។ សុន្ទរកថា​របស់​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ជាង​១.០០០​នាក់ ជា​ជំនួប​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ជ្រោយចង្វា ។ លើក​ទី​២ នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ ។

ជំនួប​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​អ្នក​សារព័ត៌មាន​៣​លើក​កន្លង​មក ត្រូវ​បាន​ចាត់ទុក​ថា ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ដែល​ជា​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក បាន​ជួបជុំ​ជាមួយ​អ្នក​សារព័ត៌មាន​ដូច​គ្នា​មក​ពី​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​ពិភាក្សា​គ្នា និង​ចែក​រំលែក​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ថ្លែង​ក្នុង​ពិធី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែនមាន​ប្រសាសន៍​ថា ការ​ជួបជុំ​របស់​យើង​ថ្ងៃនេះសំដៅ​ពង្រឹង​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សារព័ត៌មាន​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ក្រសួង​ព័ត៌មាន​ដែល​បាន​រៀបចំ​ឲ្យ​មាន​ជំនួប​រវាងអ្នក​សារព័ត៌មាន​ជាមួយ​សម្ដេច​តាំងពី​ឆ្នាំ​ទី​១​ដល់ឆ្នាំ​ទី​៤ ។ សម្តេច​តេ​ជោ ក៏​ថ្លែងអំណរគុណ​ចំពោះ​ការ​ជូនពរ​សម្ដេច ក្នុង​ឱកាស​ខួប​៣៥​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្ដេច នា​ថ្ងៃ​ទី​១៤ មក​រា (​ឆ្នាំ​១៩៨៥-​ឆ្នាំ​២០២០) ។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា ជំនួប​ជាមួយ​អ្នក​សារ​ព័​ត៍​មាន​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ជា​រឿង​ចៃដន្យ មិនមែន​ជា​ការ​រៀបចំ​ដើម្បី​អបអរ​ខួប​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ខួប ៣៥ ឆ្នាំ​របស់​សម្តេច​នោះ​ទេ ។ ខែមករា​នេះ គឺ​មាន​ព្រឹត្តិការ​ពាក់ព័ន្ធ​នឹង​សម្ដេច​ផ្ទាល់​ចំនួន​៨ ។ សូមអ្នក​វិភាគ​ទាំងឡាយ​ផ្តល់​សុភនិច្ឆ័យ ហើយ​កុំ​ទាញ​យក​ប្រធានបទ​នេះ​ឲ្យ​ក្លាយជា​បញ្ហា​របស់​កម្ពុជា ។

សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ថា ប្រសិនបើ​កម្ពុជា​គ្មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ទេ ស្ថាប័ន​សារព័ត៌មាន​ដែល​បានក​កើតឡើង​នឹង​រលាយ​បាត់​ទៅ​វិញ​ដោយ​ឯកឯង ។ សូម​អរគុណ​ដល់​បណ្ដា​ក្រុមហ៊ុន​ឯកជន ដែល​រួមចំណែក​ធ្វើ​ឲ្យ​មានការ​រស់រាន​មានជីវិត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​រួមចំណែក​គាំទ្រ​ដល់​ស្ថាប័ន និង​ទូរ​ទស្សន៍​ដែល​ផ្តោត​លើ​ការ​ផ្សាយ​ព័ត៌មាន ។សម្តេច​បាន​មើលឃើញ​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​សារៈ​សំខាន់​ណាស់​ដល់​ការ​អភិវឌ្ឍ​ប្រទេស និង​លើកកម្ពស់​ចំណេះដឹង​របស់​ប្រជាជន ។ មាន​តែ​ស្ថានីយ​ទូរ​ទស្សន៍​៣​ប៉ុណ្ណោះ ដែលបាន​ចូលរួម​ផ្សព្វផ្សាយ​ហេតុការណ៍រ​លំបាក់​អគារនៅ​ខេត្ត​កែប រួម​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា BTV និង CNC ។ ការ​ចូលរួម​របស់​ស្ថាប័នព័ត៌មាន​ទាំង​រដ្ឋ​និង​ឯកជន បាន​រួមចំណែក​ដល់​ការ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ម៉ា​ក្រូសេដ្ឋកិច្ច ។

ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​៨​ចំណុច​នោះ​មាន ៖
ទី​១-​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ថ្ងៃជ័យ​ជម្នះ​ផ្តួលរំលំ​ខ្មែរក្រហម
ទី​២-​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​១៩៧៩ សម្តេច​ក្លាយជា​រដ្ឋមន្ត្រី​ការ​បរទេស​វ័យក្មេង​បំផុត​លើ​ពិភពលោក
ទី​៣-​ខួប​លើក​ទី​៣៥​ឆ្នាំ នៃ​ការ​ក្លាយ​ខ្លួន​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​វ័យ​៣២​ឆ្នាំ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​១៩៨៥
ទី​៤-​ខួប​៣២​ឆ្នាំ នៃ​ការ​ចរចា​រវាង​សម្តេចព្រះ​នរោត្តម សីហ​នុ និង​សម្តេច លើក​ទី​២ នៅ​ថ្ងៃ​ទី​២០-២១ ខែ​មករា ឆ្នាំ​១៩៨៨ នៅ​សាំង​ហ្សែ​៊​រ​ម៉ាំង នៅ​ប្រទេស​បារាំង
ទី​៥-​ខួប​លើក​ទី​២៤​ឆ្នាំ នៃ​ការ​ចាប់ផ្តើម​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ដោយ​ចាប់ផ្តើម​នៅ​តំបន់​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក កែ ពង្ស នៅ​ខែមករា ឆ្នាំ​១៩៩៦
ទី​៦-​ខួប​លើក​ទី​៤៤​ឆ្នាំ នៃ​ការ​ប្រែក្លាយ​ពី​ខ្លួន​កំលោះ​ទៅ​ជា​អ្នកមាន​ភរិយា គឺ​ថ្ងៃ​រៀប​ការ​របស់ខ្ញុំ​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​១៩៧៦
ទី​៧-​ខួប​លើក​ទី​២០ ដែល​បាន​ក្លាយជា​ជីតា​របស់​ចៅស្រី​លើក​ដំបូង ។ ពី​មុន​ប្រែក្លាយ​ពី​កំលោះ​ទៅ​ជា​អ្នកមាន​ភរិយា ហើយ​ក្រោយមក​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០០០ សម្តេច​បាន​ក្លាយជា​ជីតា​របស់​ចៅស្រី​លើក​ដំបូង និងទី​៨-​កូនប្រុស​ស្រី​របស់​សម្តេច​៤​នាក់ បាន​រៀប​ការ​នៅ​ក្នុង​ខែមករា ។

សម្តេច​តេ​ជោ ក៏​បាន​ដាក់​ចេញ​នូវ​ពាក្យស្លោកជូន​អ្នក​សារព័ត៌មាន​ថា «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត​» ។ ពាក្យស្លោក​របស់​សម្តេច​តេ​ជោនេះ មិន​បាន​ដើរ​ឆ្ងាយ​ពី​ការ​ឱ្យ​អ្នក​សារព័ត៌មាន​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​នោះ​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ