ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុសខាត់​ចិត្ត​កុំឱ្យ​ប្រឡាក់​ដោយ​កិលេស​ទាំង​បី

4 ឆ្នាំ មុន

ចិត្ត​ស្អាត​ជា​ចិត្ត​ដ៏​បរិសុទ្ធ​ចាក​កិលេស​ទាំងឡាយ​មិន​ឱ្យ​ជាប់ជំពាក់​ក្នុង​អកុសលមូល​ជាដើម ។ ព្រះ​បរម​សាស្តា​ទ្រង់​សម្តែង​ថា ចិត្ត​ស្អាត​បរិសុទ្ធ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់​ដែល​មិន​ប្រឡាក់​ដោយ​កិលេ ស​ទាំង​បី​គឺ មិន​ប្រឡាក់​ដោយ​លោភៈ ដែល​ជា​ចិត្ត​ជាប់ជំពាក់​នឹង​សម្ភារ​គ្រប់យ៉ាង​១ មិន​ប្រឡាក់​ដោយ​ទោសៈ​ជា​ចិត្ត​ថ្នាំងថ្នាក់ ក្រោធ​ខឹង ជា​ប្រភព​នាំ​ឱ្យ​កើត​ហិង្សា​១…

ចិត្ត​ស្អាត​ជា​ចិត្ត​ដ៏​បរិសុទ្ធ​ចាក​កិលេស​ទាំងឡាយ​មិន​ឱ្យ​ជាប់ជំពាក់​ក្នុង​អកុសលមូល​ជាដើម ។

ព្រះ​បរម​សាស្តា​ទ្រង់​សម្តែង​ថា ចិត្ត​ស្អាត​បរិសុទ្ធ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់​ដែល​មិន​ប្រឡាក់​ដោយ​កិលេ ស​ទាំង​បី​គឺ មិន​ប្រឡាក់​ដោយ​លោភៈ ដែល​ជា​ចិត្ត​ជាប់ជំពាក់​នឹង​សម្ភារ​គ្រប់យ៉ាង​១ មិន​ប្រឡាក់​ដោយ​ទោសៈ​ជា​ចិត្ត​ថ្នាំងថ្នាក់ ក្រោធ​ខឹង ជា​ប្រភព​នាំ​ឱ្យ​កើត​ហិង្សា​១ មិន​ប្រឡាក់​ដោយ​មោហៈ​ដែល​ជា​ចិត្ត​វង្វេង​ក្នុង​អារម្ម​ណ៍​ប្រកបដោយ​សេចក្តី​សង្ស័យ​និង​រាយមាយ​ឥត​ខ្មាស​ឥត​ខ្លាច​អំពើ​ទុច្ចរិត​១ ។

បុគ្គល​ដែល​បាន​ដុសខាត់​ចិត្ត​ឱ្យ​បាន​ទៅ​ជា​ចិត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេស​ទាំងឡាយ​បរិបូណ៌​ដោយ​សិរី​សួស្តី​ក្នុង​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ