ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឿ​ន នាគ​ស៊ី​ណា​ត្រា ជោគជ័យ​សិល្បៈ ថែមទាំង​​​បង្ហាញមុខ​គូស្នេហ៍​ តើ​​ជា​នរណា?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មួយ​ប្រាវ​ចុង​ក្រោយ​នេះ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា ហាក់​ប្រែប្រួល​ការងារ​ច្រើន ពិសេស​ក្រោយ​ពេល​មក​ពី​ប្រទេស​ចិន​។ លោក​បាន​បង្ហាញមុខ​គូស្នេហ៍ ដោយ​នារី​ដ៏​ស្រស់​សោភា​រូប​នោះ​ក៏​ជាតា​រា​សិល្បៈ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ មួយ​ប្រាវ​ចុង​ក្រោយ​នេះ តារាចម្រៀង នឿ​ន នាគ​ស៊ី​ណា​ត្រា ហាក់​ប្រែប្រួល​ការងារ​ច្រើន ពិសេស​ក្រោយ​ពេល​មក​ពី​ប្រទេស​ចិន​។ លោក​បាន​បង្ហាញមុខ​គូស្នេហ៍ ដោយ​នារី​ដ៏​ស្រស់​សោភា​រូប​នោះ​ក៏​ជាតា​រា​សិល្បៈ​ម្នាក់ មាន​ទេព​កោសល្យ និង​សម្តែង​ប៉ិនប្រសព្វ​។ ថែម​ទាំង​លេច​ឭ​ថា ទាំង​២​អ្នក​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឆាប​ៗ​ខាង​មុខ​។

នឿ​ន នាគ​ស៊ី​ណា​ត្រា បាន​ឲ្យ​ដឹង​ថា ចេញ​ទៅ​ច្រៀង​នៅ​ចិន​លើក​ដំបូង​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៩ ចូល ២០២០ នេះ លោក​ជោគជ័យ​ហួសការ​រំពឹង​ទុក ដោយ​មានការ​ទទួល​ស្វាគមន៍​រាក់​ទាក់​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ប្រជាជន​ចិន ដែល​ជា​ម្ចាស់ផ្ទះ និង​អ្នកសិល្បៈ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​អាស៊ាន ហើយ​សហការ​គ្នា​បាន​ល្អ​ណាស់​។ ចំពោះ​ការងារ​ក្នុងស្រុក​វិញ​ឃើញ​ថា មាន​សន្ទុះ​ការងារ​ប្លែក​ជាង​មុន​ច្រើន ដោយសារ​បងប្អូន​គាត់​ពេញចិត្ត និង​ស្រឡាញ់​រាប់អាន​។

ចំណែក​ទាក់ទិន​នឹង​ស្នេហា​វិញ លោក​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​កញ្ញា​ស៊ី​ម សេរី​រ័​ត្ន​មុនី ជា​តារា​សម្តែង និង​ជា​ពិធី​ការិនី​ម្នាក់ ហើយ​មានការ​ងារ​នៅ​ខាងក្រៅ​ខ្លះ​។ ដោយសារ​តែ​ពួក​យើង​មាន​ចំណុច​ល្អ ដូច​ជា​អត្ត​ច​រិ​ក បុគ្គលិកលក្ខណៈ​ផ្សេង​ៗ​ទៀត​សម​តាម​ចិត្ត​ដូច​គ្នា ទើប​ធ្វើ​ឱ្យ​កម្រង​​ស្នេហា​យើង​ទៅ​មុខរឹង​មាំ​។

លើស​ពី​នេះ គម្រោង​រៀប​ការ​ពិតជា​មាន តែ​សុំ​លាក់​សិន ចំពោះ​ពេលវេលា​កំណត់​ចាំ​ចេញ​ប្រាកដជា​ផ្លូវការ ទើប​ប្រកាស​។ ចំណែក​ដំណើរ​មង្គលការ​អាច​នឹង​គ្រោង​អញ្ជើញ​តារា​ចូលរួម​ច្រើន ព្រោះ​លោក​ក៏​បាន​បោះ​ជំហាន​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​រួច​មក​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ