ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​តែង​ជួប​ហេតុការណ៍​គ្រប់យ៉ាង

4 ឆ្នាំ មុន

តាម​ធម្មតា​បុថុជ្ជន​តែង​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ខណៈ​នេះ​បើ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​ល្អ​ទេ នឹង​កើតក្តី​វិបត្តិ​ដោយ​ប្រការ​ណាមួយ​មិន​ខាន ។ ជា​ការ​ពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹងខ្លួន​ឡើង​ត្រចៀក​ជួបនឹង​ស៓​ឡេ​ង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន អណ្តាត​ជួបនឹង​រសជាតិ កាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង…

តាម​ធម្មតា​បុថុជ្ជន​តែង​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ខណៈ​នេះ​បើ​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​ល្អ​ទេ នឹង​កើតក្តី​វិបត្តិ​ដោយ​ប្រការ​ណាមួយ​មិន​ខាន ។

ជា​ការ​ពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹងខ្លួន​ឡើង​ត្រចៀក​ជួបនឹង​ស៓​ឡេ​ង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន អណ្តាត​ជួបនឹង​រសជាតិ កាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង ។ អារម្មណ៍​ទាំងនេះ ខ្លះ​ជាទី​ពេញចិត្ត​នាំ​ឱ្យ​សប្បាយ ខ្លះ​ជាទី​ស្អប់ខ្ពើម​នាំ​ឱ្យ​ខឹង​មួម៉ៅ​ក្តៅក្រហាយ ។

ប៉ុន្តែ ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរ​មានចិត្ត​ស្អាត​បរិសុទ្ធ ចាក​កិលេស​តណ្ហា លោភៈ ទោសៈ មោ ហៈ​ហើយ​នោះ លោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងនោះ​ឡើយ ។ ដូចនេះ​ការ​ព្យាយាម​អប់រំ​ចិត្ត​រហូត​បានជា​ចិត្ត​មិន​សោកសៅ​ឈ្មោះ​ថា​ជា​អ្នក​អប់រំ​ចិត្តបាន​ល្អ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ