ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ចុះ​​ត្រួត​​ពិនិត្យ​ទំនិញ​តាម​ផ្សារ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាមខាង​មុខ​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តនា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា បាន​ចុះ​ធ្វើតេស្ត​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាមខាង​មុខ​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តនា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា បាន​ចុះ​ធ្វើតេស្ត​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់ នៅ​ផ្សារ​សែន​មនោ​រម្យ ក្នុង​ក្រុង​សែន​មនោ​រម្យ​។

លោក ជ័យ សា​មឿ​ន អនុប្រធាន​សាខាកាំ​កុង​ត្រួ​ល​ខេត្តបានដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ក្នុង​គោល​បំណង​ការពារ​ផល​ប្រយោជន៍​ និង​សុខភាព​អ្នក​ប្រើប្រាស់ ដោយ​ផ្ដោត​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ម្ហូប​អាហារ ជា​ពិសេស​ទំនិញ​ហួស​កាល​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាម​ឃាត់។

លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ បាន​ធ្វើតេស្ត​លើ​ចំណីអាហារ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាម​ឃាត់​បូ​រ៉ា​ក់លើ​មុខទំនិញ​ដូច​ជា សរសៃ​គុយទាវ នំ​បញ្ចុក ត្រីងៀត ហ្វឺ នំ​បាញ់​ឌៀវ ។ ជា​លទ្ធផល ពុំ​មាន​សារ​ធាតុ​គីមី​ហាម ឃាត់​នោះ​ទេ ។

ជាមួយ​នេះ បាន​ធ្វើតេស្ត​សារធាតុគីមី Sodium Hydrosufite salicylic Acid formaline លើ​មុខទំនិញ​សណ្ដែកបណ្តុះ សណ្តែកកួរ ទឹក​ត្រាំ​ខ្ញី​ហាន់ ទឹក​តៅ​ហូ​៊ ស្ពៃក្រញាញ់ ស្ពៃក្តោប ម្ទេស​ប្លោក ផ្កា​គូ​ឆាយ សាឡាដ ផ្កា​ខាត់ណា ត្រសក់ ។ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ ។

បាន​ធ្វើ​តេស​រក​ជាតិ​អុ​ី​យ៉ូ​ត​នៅ​ក្នុង​អំបិល​ម៉ាក​លី​លី​ដា ជា​លទ្ធផល​មាន​អុ​ីយ៉ូ​ត​ត្រឹមត្រូវ ។ បន្ទាប់​មក បាន​
ចុះ​ពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់នៅ​តាម​តូប និង​តាម​ផ្ទះ​ដាក់​លក់ទំនិញ​នានា ដើម្បី​ស្វែងរក​ទំនិញខូចគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។ ជា​លទ្ធផល ពុំ​បាន​រក​ឃើញទំនិញ​ខូចគុណភាព និង​ហួស​កាលបរិ​ច្ឆេទ​​ប្រើប្រាស់​នោះ​ទេ ។

ទន្ទឹម​នឹង​នោះ ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះមន្ត្រី​សាខា​កាំកុងត្រូល បាន​ធ្វើការ​ណែនាំ​បន្ថែមដល់​អាជីវករ ពាណិជ្ជករ ឲ្យ​មានការ​យល់​ដឹងនិង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាល​បរិច្ឆេ​ទ​ប្រើប្រាស់​ដូច​ជា កំប៉ុង​ក្រពឹត ប៉ោង មាន​ច្រែះទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាម​ឃាត់ និង​ត្រូវរៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ ។

ជាមួយ​នេះ បាន​បិទ​រូបភាព​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់ ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព​​ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​ដែល​មិន​គួរ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ