សម្តេច​តេ​ជោ ៖ សារព័ត៌មាន​កម្រិត​បំផ្លាញ​មាន​លក្ខណៈ​ធំធេង​ជាង​គ្រាប់បែក និង​គ្រាប់​ផ្តោ​ង


រាជធានី​ភ្នំពេញ ៖ វិស័យ​សារព័ត៌មាន​កម្រិត​បំផ្លាញ​ជា​លក្ខណៈ​ធំធេង​ជាង​ការ​ផ្ទុះ​គ្រាប់បែក និង​គ្រប់​ផ្តោ​ង​ទៅ​ទៀត ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្នុង​ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី​៤ នៅ​សាល​សន្និបាត​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា​នេះ ។

យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​សូម​បញ្ជាក់​ថា បើ​និយាយ​ពី​វិស័យ​ព័ត៌មាន​កម្រិត​បំផ្លាញ​មាន​កម្រិត​ធំធេង​ជាង​គ្រាប់បែក គ្រាប់​ផ្លោង​ទៅ​ទៀត ប្រសិនបើ​ព័ត៌មាន​នោះ​បំពុល ។ គ្រាប់បែក ឬ​គ្រាប់​ផ្តោ​ង​អាច​បំផ្លាញ ឬ​កម្ទេច​ភូមិ​មួយ ឬ​កម្ទេច​គេហដ្ឋាន​មួយ ក៏​ប៉ុន្តែ​ព័ត៌មាន​បំភ្លៃ​ការ​ពិត​វា​អាច​កម្ទេច​ប្រទេស​ជាតិ​មួយ ហើយ​បើ​សេដ្ឋកិច្ច​វិញ​វា​អាច​ធ្វើ​ឲ្យ​ក្រប​ខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​ធ្លាយ​ឡើង​ពី​សង្គ្រាមចិត្តសាស្ត្រ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ពេល​ព័ត៌មាន​ត្រូវ​បាន​បំផុស​ចេញ តើ​អ្នក​ដក​លុយ​ចេញពី​ទូ​អេ​ធី​អឺ​ម ពី​ធន​ធានា និង​នាំ​គ្នា​ទិញ​អង្គរ និង​ដាក់​ចាក់​សាំង​អស់ ដែល​ចំណុច​នេះ​ជា​សង្គ្រាមចិត្តសាស្ត្រ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា បញ្ហា​ការ​បំភ្លៃ​ព័ត៌មាន​ត្រូវ​បាន​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ម៉ាក្រូសេដ្ឋកិច្ច សង្គម​ផង​ដែរ បើសិន​មិន​មានការ​ទប់ស្កាត់​ទាន់​ពេល​ប​វេលា​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ