ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​បែកគំនិត​ថ្មី ធ្វើ​សកម្មភាព​ប៊ិះ​សម្រេច តែ​មក​ចប់​ត្រឹម​អ្នក​រត់​ម៉ូតូ​កង់​បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​2​នាក់​នាំ​គ្នា​សម្ងំ​ជក់​ថ្នាំ​ញៀន បែរជា​បែកគំនិត​ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​រក​លួច​កាច់​.​ក​ម៉ូតូ​គេ ប៉ុន្តែ​ចៃដន្យ​អស់លក្ខណ៍​ត្រូវ​ប្រជាពលរដ្ឋ​ទាន់ ក៏​នាំ​គ្នា​ក្របួច​ជាប់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឱ្យ​សមត្ថ​កិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​2​និង​15​នាទី​ទៀប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​2​នាក់​នាំ​គ្នា​សម្ងំ​ជក់​ថ្នាំ​ញៀន បែរជា​បែកគំនិត​ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​រក​លួច​កាច់​.​ក​ម៉ូតូ​គេ ប៉ុន្តែ​ចៃដន្យ​អស់លក្ខណ៍​ត្រូវ​ប្រជាពលរដ្ឋ​ទាន់ ក៏​នាំ​គ្នា​ក្របួច​ជាប់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឱ្យ​សមត្ថ​កិច្ច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​2​និង​15​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​15 ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​ជួល​លេខ​10 ផ្លូវ​488 ស្ថិត​ក្នុងភូមិ​3 សង្កា​តើ​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ និង​បក្សពួក​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នោះ ១-​ឈ្មោះ ម៉​ម រស្មី ភេទ​ប្រុស អាយុ​20​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​35​ស្ទួន ផ្លូវ​26 BT សង្កាត់​បឹង​ទំពុន​2 ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​វាល ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ និង​២-​ឈ្មោះ ជៀម វិសាល ភេទ​ប្រុស អាយុ 21​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​នៅ​មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹង​ទំពុន​2 ខណ្ឌមានជ័យ ។ ទាំង​ពីរ​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2004 ពាក់​ស្លាក​លេខ ក្រចេះ​-1A-8815. ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុំ សុខ​វេន ភេទ​ស្រី អាយុ​20​ឆ្នាំ មុខរបរ​លក់ដូរ​ខោអាវ នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1FH-6489 ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ចោរលួច​កាច់​.​ក​នោះ គឺជា​ម៉ូតូ​របស់​ថៅកែ​ខ្លួន​នោះ​ទេ ហើយ​មុន​កើតហេតុ គឺ​រូប​ខ្លួន និង​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​បាន​ចេញពី​ផ្សារ​តាំងពី​ម៉ោង​6​ល្ងាច ហើយ​ជិះ​ទៅ​ហូប​អី​នៅ​ផ្សារ​ទួល​ទំពូង ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រហែលជា​7​យប់ រួច​ក៏​យក​ម៉ូតូ​នោះ​ទៅ​ទុក​នៅផ្ទះ​ថៅកែ​វិញ​ដែល​នៅ​ជិត​នឹង​ផ្ទះ​ជួល​របស់​ខ្លួន​ស្នាក់​នៅ​។

ជន​រង​គ្រោះ​បន្ត​ថា តែ​ពេល​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នោះ អត់​មាន​អ្នក​ណា​បើកទ្វារ​នោះ​ទេ ខ្លួន និង​មិត្តភក្តិ​ក៏​ជិះ​ម៉ូតូ​យក​មក​ទុក​នៅ​បន្ទប់​ជួល​ដែល​គេ​ស្នាក់​នៅ​វិញ និង​បាន​តេ​ប្រាប់​អ្នក​បើកទ្វារ​ឱ្យមក​យក​ម៉ូតូ​ទៅ​ទុក​ផង ហើយ​ក៏​នាំ​គ្នា​ឡើង​ទៅ​សម្រាក​បាត់​អស់​ទៅ​។ លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង ដោយ​ប្រាប់​ពួក​ខ្លួន​ថា ម៉ូតូ​ខ្លួន​ត្រូវ​ចោរលួច​កាច់​សោ​.​ក ។

តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ម៉​ម រស្មី បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូបគេ និង​បក្សពួក​ឈ្មោះ ជៀម វិសាល បាន​នាំ​គ្នា​ជក់​គ្រឿងញៀន​នៅ​ម្តុំ​ផ្សារ​ប៉េសេ ហើយ​ក៏​បែកគំនិត​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ។ ពេល​នោះ​ពួក​គេ​ជិះ​ម៉ូតូ​តាំងពី​ផ្សារ​ប៉េសេ រហូត​មក​ដល់​ស្ទឹង​មាន​ជ័យ និង​ជិះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ទុក​ចោល​នៅ​មុខ​ផ្ទះ ដោយ​ឃើញ​ឱកាសល្អ​រូបគេ​ក៏​បាន​ចុះ​ទៅ​លួច​កាច់​.​ក​ម៉ូតូ​នោះ ចំណែក​ឈ្មោះ ជៀម វិសាល ជា​អ្នក​មើលផ្លូវ ។

ជនសង្ស័យ​បន្ត​ថា ខណៈ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​បម្រុង​នឹង​ជិះ​ចេញ​រត់គេច​ខ្លួន ស្រាប់​តែ​មាន​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ដែល​ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ បាន​ប្រទះ​ឃើញ​គួរ​ឱ្យ​សង្ស័យ​ក៏​ចូល​មក​ឃាត់ខ្លួន និង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ខ្លួន​ភ័យ​ស្លន់ស្លោ​ក៏​ផ្តួល​ម៉ូតូ​ចោល​បម្រុង​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​បុរស​អ្នក​រត់​កង់​បី​នោះ​ក្របួច​.​ក​អាវ​ជាប់ ហើយ​ក៏​មានការ​ប្រវាយប្រតប់​គ្នា​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​រស់នៅ​ក្បែរ​នោះ​ចេញ​មក​ជួយ​ឃាត់ និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច និង​ឆែកឆេរ​ឃើញ​មាន​ឧបករណ៍​កាច់​.​ក​ម៉ូតូ​មួយ​កំ​ប្លេ​រ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ជៀម វិសាល បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉​ម រស្មី បាន​ហើយ សមត្ថកិច្ច​ក៏​ប្រើ​នីតិវិធី​ជំនាញ​ឱ្យ​ជនសង្ស័យ​រូប​នេះ​ទូរស័ព្ទ​ទៅ​បក្ស​ខ្លួន​ម្នាក់​ទៀត​ឱ្យមក​យក​រូបគេ​វិញ ដោយ​យក​លេស​ថា សមត្ថ​កិច្ច​ដោះ​លែងឱ្យ​រួចខ្លួន​វិញ​។ លុះ​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ ជៀម វិសាល ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ជាមួយ​បក្សពួក​ម្នាក់​ទៀត ឈ្មោះ ពៅ វ​ណ្ណា ហៅ​ក្រៅ ឡាក់ អាយុ​15​ឆ្នាំ មុខរបរ​ជាង​ឡាន​នៅ​ផ្សារ​ប៉េសេ ស្នាក់​នៅផ្ទះ​លេខ​25 ផ្លូវ​271 សង្កាត់​បឹង​ទំពុន​1 ខណ្ឌមាន​ជ័យ​។ ពេល​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង រួច​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ចំណែក​​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ