ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ពាក្យស្លោក​ទៅ​កាន់​អ្នក​សារព័ត៌មាន​ត្រូវ​ចាំ​ថា​«​អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត​» ។ ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន នា​ល្ងាច​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ពាក្យស្លោក​ទៅ​កាន់​អ្នក​សារព័ត៌មាន​ត្រូវ​ចាំ​ថា​«​អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការ​ពិត​» ។ ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា នៅ​សន្និបាត​កោះ​ពេជ្រ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន​កំពុង​មានកា​រីក​ចម្រើន​យ៉ាង​ខ្លាំង ។

ដើម្បី​ផលិត​ព័ត៌មាន​ឲ្យ​បាន​ល្អ អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត​ដែល​បាន​កើត​មាន​ឡើង​ក្នុង​សង្គម ជា​ពិសេស​ត្រូវ​សរសេរ​ព័ត៌មាន​ទាំង​ល្អ និង​មិនល្អ ដើម្បី​ចូលរួម​ធ្វើការ​កែ​លម្អ​ក្នុង​ន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​ឲ្យ​រីក​ចម្រើន ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​ដែល​កន្លង​មក​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ព័ត៌មាន និង​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​របស់​ខ្លួន ។

នៅ​ថ្ងៃនេះ​សម្តេច​តេ​ជោ​បាន​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​តាម​អន​ឡាញ​មួយ​ចំនួន សូម​ចូលរួម​គោរព​ទៅ​តាម​វិជ្ជាជីវៈ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​គោរព​សិទ្ធិ​អ្នក​ដទៃ មិនមែន​ចេះ​តែ​ផ្សាយ​តាម​ចិត្ត​នោះ​ទេ ។ ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ដាក់​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ថា «​អ្នក​សារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការ​ពិត​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំនុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖ ១ អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរ​រួម​ថែរក្សា​សន្តិភាព​តាម​រយៈ​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​ការ​ពិត ។

ក្នុង​នោះ​សម្តេច​តេ​ជោ ក៏​សូម​អោយ​អ្នក​សារព័ត៌​ទាំងអស់​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាម​រយៈ​ការ​ផ្សាយ​ព័​ត៌​ដែល​ពិត ។ ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ត្រូវ​ដើរតួ​នាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ជាតិ​ពិតប្រាកដ ។ ២- ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​មាន​អ្នកនាំពាក្យ​ច្បាស់លាស់​មួយ ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​សារព័ត៌មាន​នានា តាម​រយៈ​ការ​ផ្តល់​ដំណឹង ឬ​រឿងរ៉ាវ​អ្វីមួយ​ដែល​កើត​ចេញពី​ស្ថាប័ន​របស់​ខ្លួន ។ យើង​មិន​ត្រូវ​ខ្លាច​អ្នក​សារព័ត៌មាន​នោះ​ទេ ត្រូវ​ចាត់​ទុក​អ្នក​សារព័ត៌​ជា​ដៃគូរ​មិន​អាច​ខ្វះ​បាន​របស់​ស្ថាប័ន​ខ្លួន ។ ៣- ស្នើ​អោយ​សារព័ត៌មាន​ត្រូវធ្វើ​ជា​ស្ពាន​ចម្លង​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់ ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែនការ​ដែល​បាន​ដាក់​ចេញ​នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែ​លំអរ ។ គ្រប់​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​ត្រូវ​តែ​មានការ​ការ​បកស្រាយ​បំភ្លឺ​ដល់​អ្នក​សារព័ត៌មាន​អោយ​បាន​ឆាប់រហ័ស ដើម្បី​អោយ​ប្រជាពលរដ្ឋ​បានដឹង​ជ្រួតជ្រាប ។ ៤- អ្នក​សារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុង​សង្គម និង​អំពើ​ពុក​រលួយ​ផ្សេង​ៗ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា ។ អ្នក​សារព័ត៌​ត្រូវ​ហ៊ាន​បង្ហាញ​ការ​ពិត ។ ៥- ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ត្រូវ​ហ៊ាន​បង្ហាញ​នូវ​ព័ត៌មាន​ពិតប្រាកដ ។ ៦- ត្រូវ​ខិតខំ​អភិវឌ្ឍ​ផ្ទេ​ការ​ផ្សាយ​ពី​ប្រព័ន្ធ​អាណា​ឡុ​ង (Analog system) ទៅ​កាន់​ឌី​ជី​ថ​ល (Digital system) ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​ចេញ​អោយ​បាន​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ​ដែល​សិទ្ធិ​នេះ​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ស្នើ​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ។ ៧ -​ត្រូវ​ខិតខំ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ទៀត​ក្នុង​វិស័យ​ព័ត៌មាន ។ ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​អោយ​បាន​លឿន​រហ័ស និង​អាច​ជឿ​ទុកចិត្ត​បាន ។ ទាក់ទង​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អោយ​មាន​មេធាវី​ការពារ​ក្តី​ដល់​អ្នក​សារព័ត៌មាន​នោះ សម្តេច​តេ​ជោ​បាន​សម្រេច​ជួយ​ការពារ​ដោយ​មាន​លក្ខ​ខ័​ណ្ឌ ដោយ​ផ្អែក​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់ មិនមែន​ការពារ​អ្នក​សារព័ត៌មាន​ដែល​គ្មាន​ក្រមសីលធម៌ ឬ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ