ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការសំណុំរឿងលោកកឹម សុខា កំពុងដំណើរការនាព្រឹកនេះ​ហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង៦​និង៣០នាទី ​​ព្រឹក​ថ្ងៃទី​១៥​ មករា ឆ្នាំ​២០២០ សភាពការណ៍ នៅមុខសាលាដំបូង​​រាជធានីភ្នំពេញ គេសង្កេតឃើញ​​មានអ្នកសារព័ត៌មានចំនួន​២៣នាក់…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​​បាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង៦​និង៣០នាទី ​​ព្រឹក​ថ្ងៃទី​១៥​ មករា ឆ្នាំ​២០២០ សភាពការណ៍ នៅមុខសាលាដំបូង​​រាជធានីភ្នំពេញ គេសង្កេតឃើញ​​មានអ្នកសារព័ត៌មានចំនួន​២៣នាក់ (ក្នុងនោះ​មានអាស៊ីសេរី, VOA, VOD និង​RFI) និង​អ្នក​កា​សែតបរទេស​ជាច្រើននាក់ មន្ត្រីអង្គការសង្គមស៊ី​វិលចំនួន៥នាក់ និងអតីតសកម្មជនCNRP ចំនួន៦​នាក់ កំពុងឈរប្រមូលផ្តុំគ្នាថត និ​ងផ្តិតរូបភាព នៅខាងមុខសាលាដំបូង ដើម្បីចាំមើលតុលាការបើកសវនាការសំណុំរឿងកឹម សុខា សរុប​អ្នកសារព័ត៌មាន និង​អ្នក​មកគាំទ្រកើនឡើងប្រហែល៦០នាក់ ក្នុងនោះមាន​ព្រះសង្ឃ​ចំនួន​​​២អង្គផងដែរ​។

​តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​កឹម សុខា មកដល់សាលាដំបូង​នៅវេលា​ម៉ោង៧​និង​៣៥នាទីព្រឹកថ្ងៃទី​​១៥ មករា ឆ្នាំ​២០២០ រហូត​មកដល់ពេលនេះសវនាការបាន​នឹងកំពុងដំណើរហើយ ។

តាមសេចក្តីរាយការណ៍​បានបន្តទៀត​ថា បន្ទាប់​លោក កឹ​ម សុខា ចូល​សវនាការ​ផុត​ទៅ គេ​បាន​សង្កេត​ឃើញ​​ក្រុម​អ្នក​កឹ​ម សុខា និយម​ប្រមាណ​រាប់​សិប​មក​ឈរ​ត្រើយម្ខាង​ផ្លូវ​មុខ​សាលាដំបូង​ជា​ការ​ឃ្លាំមើល ។

គេ​សង្កេតឃើញ​​ទៀត​ថា មនុស្ស​ច្រើន​នាក់​ដែល​អាច​និយាយ​ថា​លើស​ពី​១០០​នាក់​​បាន​មក​ឈរ​នៅ​មុខ​សាលាដំបូង​នោះ ក៏​មាន​សមត្ថ​កិច្ច​ស្លៀកពាក់​ស៊ី​វិល​ផង​ដែរ តាម​ឃ្លាំមើល និង​សង្កេត​សភាព​ការណ៍​នា​ពេល​បើកសវនាការ​នេះ ។

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា សវនាការ​មិន​បាន​អនុញ្ញាតឲ្យ​អ្នក​សារព័ត៌មាន​ទាំង​ជាតិ និ​ង​អន្តរជាតិ​ចូល​ស្តាប់​នោះ​ទេ ហើយ​ក៏​មិន​អនុញ្ញាតឲ្យ​ឈរ​នៅ​ក្បែរ​របង​សាលាដំបូង​ដែរ ពោល​គឺ​អ្នកកាសែត​បាន​ត្រឹម​ឈរ​នៅ​ជាប់​របង​ស្តា​ត​អូ​ឡាំ​ពិ​ក ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះ​សន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ