ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ទូរស័ព្ទ និង​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​នៅ​កម្ពុជា​បន្ត​មាន​កើន​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​កំណើនប្រជាជន​មានការ​កើនឡើង ហើយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​សំបូរ​បែប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​និង​ចំនួន​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ​តួយ៉ាង​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​អ្នក​ប្រើ​ទូរស័ព្ទ​កើន​រហូត​ដល់​ជាង​២២​លាន​ស៊ី​មកា​ត​កើនឡើង​ប្រមាណ​ជាង​១៣%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។ ​…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​កំណើនប្រជាជន​មានការ​កើនឡើង ហើយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​សំបូរ​បែប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​និង​ចំនួន​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ​តួយ៉ាង​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​អ្នក​ប្រើ​ទូរស័ព្ទ​កើន​រហូត​ដល់​ជាង​២២​លាន​ស៊ី​មកា​ត​កើនឡើង​ប្រមាណ​ជាង​១៣%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។

លោក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ ខែមករា​ម្សិលមិញ​ថា លទ្ធផល​នៃ​ការ​អភិវឌ្ឍ និង​ការ​ធ្វើ​អាជីវកម្ម​សេវា​ទូរគមនាគមន៍ នៅ​កម្ពុជា គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០១៩ រួម​មាន​៖ ១-) ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ មាន​ចំនួន​សរុប ២២,០៧ លាន​ស៊ី​មកា​ត ត្រូវ​នឹង ១៣៥,៥០% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ១៣,៧៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ ២០១៨​។ ២-) ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ​អ​ចល័ត មាន​ចំនួន​សរុប ៥៩.៤១៥ ខ្សែ ត្រូវ​នឹង ០,៣៦% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ថយ​ចុះ ៣៣,៤៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។ ៣-) ចំនួន​អ្នក​ជួល​ជាវ និង​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត មាន​ចំនួន​សរុប ១៦,៧៥ លាន​ស៊ី​មកា​ត ក្នុង​ចំណោម​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត ចំនួន ២២,០៧ លាន​ខាងលើ ត្រូវ​នឹង ១០២,៨៨% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ២៤,១៤% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។

ប្រភព​ដដែល​បាន​បន្ត​ថា​ក្នុង​នោះ​ផង​ដែរ​ចំណុច​បន្ទាប់ គឺ ទី ៤-) ចំនួន​អ្នក​ជួល​ជាវ និង​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​អ​ចល័ត មាន​សរុប​ចំនួន ២១៥.១៦៥ ខ្សែ​ប៉ុណ្ណោះ ត្រូវ​នឹង ១,៣២% នៃ​ប្រជាជន​កម្ពុជា​សរុប កើនឡើង ៣៨,១៨% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។ ៥-) ការ​ស្ថាបនា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​នៅ​ទូ​ទាំង​ប្រទេស បាន​ប្រវែង​សរុប​ប្រមាណ​ជា ៤២.៦៩៣ គីឡូម៉ែត្រ ដែល​នៅ​ចុងឆ្នាំ​២០១៨ មាន​ត្រឹមតែ​ប្រមាណ​ជា ៣​ម៉ឺន​គីឡូម៉ែត្រ​ជាង​ប៉ុ​ណ្ពោះ​។ ៦-) ត​ភ្ជាប់​បណ្តាញ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ដោយ​ផ្ទាល់​ជាមួយ​សហ​គម​កា​ប្លិ៍​ក្រោម​បាទ​សមុទ្រ​អន្តរជាតិ ចំនួន ២ គឺ AAE-1 (Asia Africa and Europe-1) & MCT (Malaysia -Cambodia- Thailand) ។ ៥) ប្រជាជន​កម្ពុជា​បាន​បើក និង​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​បុក មាន​ចំនួន​សរុប​ប្រមាណ ៨,៨ លាន​គណនី (​តួលេខ​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ដែល​តួលេខ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ត្រឹមតែ ៦,៨ លាន​គណនី​ប៉ុណ្ណោះ ។

​លោក​អ៊ឹម វុ​ត្ថា បាន​គូស​បញ្ជា់​ថា «​មូលហេតុ​នៃ​ការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណែ​ត​ចល័ត ដោយសារ​៖ ១-) ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ភាព​ជា​ឯកជន និង​ចល័ត​។ ២-) បច្ចេកវិទ្យា​ចល័ត​និង ឧបករណ៍​ស្មា​ត​ហ្វូ​ន​ផ្តល់​លទ្ធភាព​ប្រើប្រាស់​កម្មវិធី​អន​ឡាញ​ជា​ច្រើន​និង​សម្បូរ​បែប​។ ៣-) តម្លៃ​ឧបករណ៍​ស្មា​ត​ហ្វូ​ន និង​ការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចល័ត មាន​តម្លៃ​សមរម្យ ហើយ​ថោក​ជាងគេ​នៅ​ក្នុង​តំបន់​និង ៤-) មានការ​ប្រើប្រាស់​កម្មវិធី​ប្រើប្រាស់​សេវា​អន​ឡាញ​មួយ​ចំនួន ដូច​ជា Transport Apps, Mobile Tranfer Money Apps, Online Apps និង​កម្មវិធី Apps ដទៃ​ទៀត ព្រមទាំង សេវា OTT និង​បណ្តាញ​សង្គម​ដទៃ​ទៀត​»​។ ​លោក​បាន​បន្ត​ថា ការ​កើនឡើង​នៅ​ចំនួន​អ្នក​ប្រើប្រាស់​ទូរ​សព្ទ័​និង​អ៊ី​ធឺ​ណែ​ត​ចល័ត​ខាងលើ​នេះ វា​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ដែល​ថ្នាក់ដឹកនាំ​ដាក់​ចេញ ហើយ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​២០២០​នេះ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ