ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​រូប​ស្រស់​លេង​មួយ​ក្បាច់​ផ្អើល​ទាំង​យប់​រំលង​អធ្រាត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដឹក​គ្នីគ្នា​ក្នុង​ស្ថានភាព​ស្រវឹង​រួច​ក៏​បាន​បួង​ចង្កូត​បត់​ស្តាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​R6 តាម​បណ្តោយ​ផ្លូវ​R6​កែង​នឹង​ផ្លូវ​R5 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដឹក​គ្នីគ្នា​ក្នុង​ស្ថានភាព​ស្រវឹង​រួច​ក៏​បាន​បួង​ចង្កូត​បត់​ស្តាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​R6 តាម​បណ្តោយ​ផ្លូវ​R6​កែង​នឹង​ផ្លូវ​R5 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1815 និង​មិត្តភក្ដិ​ប្រុស​ស្រី​ចំនួន​២​នាក់​ទៀត​រួម​ដំណើរ​ជាមួយ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​R6 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​ស្តុ​ប​កើតហេតុ​រថយន្ត​ខាងលើ​ក៏​បាន​បួង​ចង្កូត​បត់​ស្តាំ​ទៅ​ផ្លូវ​R5 ដោយ​ក្នុង​ល្បឿន​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​នឹង​ខឿន​ពុះ​ចែក​ទ្រូង​បណ្ដាល​ឲ្យ​បែកបាក់​អស់​មួយ​ចំណែក​តូច ។ ចំណែកឯ​រថយន្ត​បាន​ហោះ​ឡើង​ទៅ​កល់​ជាប់​ពីលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​ក្រពឹត​និង​បាក់​យ៉ា​ន់​កង់​ទាំង​មុខ​ទាំង​ក្រោយ​ផ្នែក​ខាងឆ្វេង​។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បង្ក ក៏​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​កើតហេតុ​និង​ឈប់​ចោមរោម​មើល​ឲ្យ​ជួយ​រុញ​រថយន្ត​ចេញ​ពីលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​វិញ​ ។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សន្តិសុខ​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​តំបន់​បឹង​កក់​បាន​មក​អន្តរាគមន៍​ព្រោះ​ដោយសារ​តែ​ផ្លូវ​ខាងលើ​គឺជា​កម្មសិទ្ធិឯកជន បន្ទាប់​មក​ក៏​មាន​ដំណាងភាគី​ខាង​អ្នក​បើករថយន្ត​បង្ក​បាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​ក៏​ព្រម​ធ្វើការ​ជួសជុល​ខឿន​ពុះ​ចែក​ទ្រូង​ឲ្យ​ឡើង​វិញ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​កើតហេតុ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ