ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​លោក កឹ​ម សុខា ថា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​សម្រាប់​ការ​បើក​សវនាការ​លោក កឹ​ម សុខា រយៈពេល​៣​ខែ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​លោក កឹ​ម សុខា បាន​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ការ​បើក​សវនាការ​លើ​សំណុំរឿង​កូនក្តី​របស់​លោក​រយៈពេល​៣​ខែ​នោះ​ទេ ។ ការ​បញ្ជាក់​របស់​លោក​មេធាវី​នេះ បន្ទាប់​ពី​លោក​តាំង…

រាជធានី​ភ្នំពេញ ៖ មេធាវី​លោក កឹ​ម សុខា បាន​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ការ​បើក​សវនាការ​លើ​សំណុំរឿង​កូនក្តី​របស់​លោក​រយៈពេល​៣​ខែ​នោះ​ទេ ។ ការ​បញ្ជាក់​របស់​លោក​មេធាវី​នេះ បន្ទាប់​ពី​លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា សវនាការ​ជំនុំជម្រះ​លើ​លោក កឹ​ម សុខា មេដឹកនាំ​គណបក្សប្រឆាំង​អាច​ប្រើ​រយៈពេល​ទៅ​ដល់​៣​ខែ ។

លោក ចាន់ ចេ​ន សហ​មេធាវី​លោក កឹ​ម សុខា បាន​ឲ្យ​កោះសន្តិភាព​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមករា​នេះ យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ទាន់​ទទួល​បាន​ពី​សវនាការ​រយៈពេល​៣​ខែ ឬ​លើស​ពី​នេះ​ទេ ។ ប៉ុន្តែ​យើង​ដឹង​តែ​ថា​តុលាការ​ចេញ​កាលបរិច្ឆេទ​បើក​សវ​នា ការ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ និង​១៦​ខែមករា​តែ​ប៉ុណ្ណោះ​» ។ លោក ចាន់ ចេ​ន បាន​ឲ្យ​ដឹង​សម្រាប់​សវនាការ​រយៈពេល​២​ថ្ងៃនេះ ក្រុម​មេធាវី​លោក​នឹង​ចូល​ការពារ​ក្តី​ដោយ​មាន​គ្នា​ចំនួន​៤​រូប ។ ប៉ុន្តែ​លោក​មិន​ទាន់​ធ្វើ​អត្ថ​ធិ​ប្បាយ​ចំពោះ​ដំណើររឿង​ក្តី​នោះ​ទេ​ដោយ​ថា មិន​ទាន់​ចូល​ស្តាប់​ក្នុង​សវនាការ​នៅឡើយ ។

យ៉ាងណា​ក្តី លោក​មេធាវី​បាន​អះអាង​ក្រុម​មេធាវី​របស់​លោក​មាន​ក្តី​សង្ឃឹម​ក្នុង​កា​រត​តាំងនៅ​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី​១៥ និង​១៦​ខែមករា​នេះ ។ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក​មេធាវី បន្ទាប់​ពី​វិទ្យុ​វី​អូ​អេ​បាន​ស្រង់​សំដី​លោក​តាំង ស៊ុន​ឡាយ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ផ្សាយ​យ៉ាង​ដូច្នេះ​ថា ៖«​ដោយសារ​រឿង​ធំ ប្រហែលជា​យើង​គ្រោង​បី​ខែ ។ យើង​គ្រោង​បី​ខែ​បាន​ចប់​» ។ លោក​បន្ថែម​ថា តុលាការ​គ្រោង​យក​ថ្ងៃ​ពុធ និង ព្រហស្បតិ៍​រៀង រាល់​ស​ប្តា​ហ៍ ដើម្បី​ដំណើរការ​សវនាការ​នេះ ។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ប្រធាន​តុលាការ​រូប​នោះ​ក៏​បាន​បញ្ជាក់​ថា បន្ទប់​សវនាការ​អាច​ដាក់​មនុស្ស​បាន​តែ​៣០​នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​កន្លែង​នេះ​ត្រូវ​ផ្តល់​ដល់​មន្ត្រី​ទូត និង​មន្ត្រី​សិទ្ធិ​មនុស្ស មិនមែន​សម្រាប់​អ្នក​សារព័ត៌មាន​នោះ​ទេ ។ លោក​បាន​ថ្លែង​ថា​៖«​ពីព្រោះ​ថា យើង​អត់​មាន​ជម្រើស​ល្អ​ជាង​ហ្នឹង​ទេ ។ គ្រាន់តែ​ខាង​ទូត​ចូលរួម​ហ្នឹង​ចូល​ជិត​២០​នាក់​បាត់​ហើយ ។ អាហ្នឹង​សុំ​អធ្យាស្រ័យ ។ មិនមែន​ថា យើង​ត្បិតត្បៀត​មិន​ឲ្យ​សារព័ត៌មាន​ចូល​ទេ ។ ប៉ុន្តែ​ជម្រើស​វា​អត់​មាន​អ​ញ្ចឹ​ង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ