ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​នាំ​ឱ្យ​កើត​បុណ្យ

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា បុណ្យ​កើតមក​អំពី​ការ​មានគំនិត គិត​យល់​ត្រឹមត្រូវ​ទៅ​តាម​ហេតុ​និង​ផល បាន​ដល់​ជឿ​យល់ ត្រូវ​ត្រង់ តាម​ហេតុផល​ពិត​នៃ​ធម្មជាតិ ឬ​ហៅ​ថា ទិដ្ឋុជុកំ​ម​យ​បុណ្យ ។ គំនិត​យល់​ត្រូវ​ដូច​ជា​ជឿ​ង​ថា…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា បុណ្យ​កើតមក​អំពី​ការ​មានគំនិត គិត​យល់​ត្រឹមត្រូវ​ទៅ​តាម​ហេតុ​និង​ផល បាន​ដល់​ជឿ​យល់ ត្រូវ​ត្រង់ តាម​ហេតុផល​ពិត​នៃ​ធម្មជាតិ ឬ​ហៅ​ថា ទិដ្ឋុជុកំ​ម​យ​បុណ្យ ។

គំនិត​យល់​ត្រូវ​ដូច​ជា​ជឿ​ង​ថា ឪពុក​ម្ដាយ​មានគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាន​ពិតមែន កម្ម​មាន ផលរប​ស់កម្ម​ក៏​មាន បុណ្យ​មាន បាប​មាន ជាតិ​មុន​មាន ជាតិ​ក្រោយ​ក៏​មាន ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ប្រេត នរក អ​សុ​រកាយ​មាន​ប្រាកដ​មែន ឬ​ក៏​យល់​ជឿជាក់​ច្បាស់​ថា អ្វី​ៗ​ទាំងអស់​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ទុក្ខ​សច្ចៈ មាន​ពិតមែន ហេតុ​នាំ​ឱ្យ​កើតទុក្ខ​ក៏​មាន កន្លែង​រួច​ផុត​ចាក​ទុក្ខ​ក៏​មាន ផ្លូវ ប្រតិបត្តិ​ដែល​នាំ​ឱ្យ​បាន​រួច​ផុត​ចាក​ទុក្ខ​ក៏​មាន ។

សាធុជន​រូប​ណា​យល់​ឃើញ​យ៉ាងនេះ ឈ្មោះ​ថា​ជា​អ្នក​យល់​ត្រូវ គិត​ត្រូវ​តាម​សេចក្តី​ពិត​នៃ​សង្ខារលោក នេះ​ហើយ​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ