ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពីន​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន​ ព្រោះ​តែភ្នំភ្លើង​ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ថ្ងៃ​ទី​១២​ ខែមក​រា​មក​ ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ដោយ​សារ​ភ្នំភ្លើង​ TAAL ដែល​មាន​សកម្មភាព​ឡើង​វិញ​ពី​ថ្ងៃ​នោះ​មក ដោយ​បញ្ចេញ​ពពក​ផេះ​និង​ជះ​ថ្ម​តូច​ៗ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ការ​ផ្ទុះ​ដែល​គ្រោះថ្នាក់​បំផុត​។ កំ​អែរ​នានា​បាន​ហូរ​ចេញ​ក្នុង​ចម្ងាយ​៧៥០​ម៉ែត្រ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ថ្ងៃ​ទី​១២​ ខែមក​រា​មក​ ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ដោយ​សារ​ភ្នំភ្លើង​ TAAL ដែល​មាន​សកម្មភាព​ឡើង​វិញ​ពី​ថ្ងៃ​នោះ​មក ដោយ​បញ្ចេញ​ពពក​ផេះ​និង​ជះ​ថ្ម​តូច​ៗ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ការ​ផ្ទុះ​ដែល​គ្រោះថ្នាក់​បំផុត​។

កំ​អែរ​នានា​បាន​ហូរ​ចេញ​ក្នុង​ចម្ងាយ​៧៥០​ម៉ែត្រ ត្រូវ​បាន​មើលឃើញ​នា​ព្រឹក​ថ្ងៃ​ទី​១៣​មក​រា រវាង​ម៉ោង​២​និង​៤៩​នាទី​និង​ម៉ោង​៤​និង​២៨​នាទី​ព្រឹក​។ ផេ្ល​ក​បន្ទោរ​បាន​សម្ដែង​ប្ញ​ទិ្ធ​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ពីលើ​ភ្នំភ្លើង​នេះ​។

យោង​តាម​ពួក​អ្នកឯកទេស​ថា ភ្នំភ្លើង​នេះ​នៅ​តែ​សកម្ម​ដោយ​បញ្ចេញ​កំ​អែរ ចាប់តាំងពី​ភ្នំភ្លើង​នោះ​មាន​ស្នាម​ប្រេះ​ដែល​បើកចំហ​នៅ​ចង្កេះ​ខាងជើង​អម​ដោយ​ការ​ញ័រ​រញ្ជួយ​។​វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង​និង​ការ​រញ្ជួយ​ដី​ហ្វ៊ី​លី​ពី​ន​បាន​បង្កើន​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ទី​៤​ក្នុង​ចំណោម​កម្រិត​ទាំង​៥​។ គ្រោះថ្នាក់​នៃ​ការ​ផ្ទុះ​ត្រូវ​ប្រកាស​នា​ប៉ុន្មាន​ម៉ោង​ឬ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ភ្នំភ្លើង​TAAL​ដែល​ស្ថិត​ចំ​ខ្សែក្រវាត់​ភ្លើង​ជាប់មាត់​មហាសមុទ្រ​ប៉ា​សី​ុ​ហ្វិ​ក មិន​បាន​ផ្ទុះ​ចាប់តាំងពី​៤៣​ឆ្នាំ​មក​ហើយ តែ​សកម្មភាព​របស់​វា​ត្រូវ​បាន​កត់សម្គាល់​ឃើញ​នា​ឆ្នាំ​២០១១​និង​២០១២​ព្រម​ទាំង​២០១៤​។ អាជ្ញាធរ​ក៏​បាន​ព្រមាន​ដែរ​ពី​លទ្ធភាព​នៃ​ស៊ូ​ណា​មី​ភ្នំភ្លើង​មួយ ដែល​អាច​នាំ​ឲ្យ​មានការ​ធ្លាក់​កម្ទេច​នានា​ចូល​ក្នុង​សមុទ្រ​។

គួររំលឹកថា ៖ ភ្នំភ្លើង​បញ្ចេញ​ពពក​ផេះ​ដ៏​ធំ​លើ​អាកាស មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​ជម្លៀស​ចេញ (​វី​ដេ​អូ​) ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ South China Morning Post & The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ