ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​ ម្ចាស់ផ្ទះ​​ដណ្ដើម​បាន​មេ​ដាយ​​ច្រើន​ជាងគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​លើក​ទី​២០​ចាប់ ពី​ថ្ងៃ​ទី​១១​ដល់​១២ មក​រា ឆ្នាំ​២០២០ បាន​បញ្ចប់​ដោយ​ជោគជ័យ ។ ជា​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ដែល​មាន​រហូត​ដល់​ទៅ​១២​គ្រឿងក្នុង​នោះ​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង…

ខេត្ត​ប៉ៃលិន ៖ ការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់​៧​មក​រា​លើក​ទី​២០​ចាប់ ពី​ថ្ងៃ​ទី​១១​ដល់​១២ មក​រា ឆ្នាំ​២០២០ បាន​បញ្ចប់​ដោយ​ជោគជ័យ ។ ជា​លទ្ធផល​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​ដែល​មាន​រហូត​ដល់​ទៅ​១២​គ្រឿងក្នុង​នោះ​មេដាយមាស​៣​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៨​គ្រឿង​។

លោក ជាម សុភា អគ្គលេខាធិការ​ស្ដីទី​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យ​ដឹង​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​មាន​ក្លិប​និង​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កើនឡើង​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ដែល​មាន​ក្លិប​ចំនួន​១៤ អត្ត​ព​លិ​ក​១៦៤​នាក់​ក្នុង​នោះ​កីឡាការិនី​១៨​នាក់ ។ លោក​ថា ការ​ប្រកួត​ដំណើរការ​ទៅ​ដោយ​រលូន​តាំងពី​ដើម​ដល់​ចប់​ដោយសារតែ​បានការ​ជួយ​ឧបត្ថម្ភ​ការ​ស្នាក់​នៅ ហូប​ចុក​ទាំងស្រុង​ពី​សំណាក់​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន​។

លោក ជាម សុភា បន្ត​ថា ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​៧​មក​រា​ដែល​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នេះ​មិន​ត្រឹមតែ​ដើម្បី​អបអរ​ថ្ងៃជ័យ​ជម្នះ​៧​មក​រា​ប៉ុណ្ណោះ​នោះ​ទេ គោលបំណង​សំខាន់​គឺ​ដើម្បី​ស្វែងរក​អត្ត​ព​លិ​ក​វ័យក្មេង​ដែល​មាន​ស្នាដៃ​និង​ទេព​កោសល្យ​យក​មក​ប្រមូលផ្ដុំ​ និង​បណ្ដុះ​បណ្ដាល​ឱ្យ​កា្ល​យ​ជា​កីឡាករ​ជម្រើសជាតិ​សម្រាប់​ត្រៀម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដូច​ជា​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​។

ចំពោះ​លទ្ធផល​បច្ចេកទេស​ដែល​បាន​មក​ពី​ការ​ប្រកួត​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ប៉ៃលិន​ឈរ​នៅ​លេខ​រៀង​ទី​១​ដោយ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​ខេត្តកំពង់ឆ្នាំង​ដណ្ដើម​បាន​មេដាយ​៤​គ្រឿងក្នុង​នោះ​មេដាយ មាស​២​គ្រឿង មេ​ដាយ​ប្រាក់​១​គ្រឿង និង​មេដាយ សំរឹទ្ធ​១​គ្រឿង ។ ខេត្តមណ្ឌលគិរី​ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដណ្ដើម​បាន​មេដាយ​៣ គ្រឿងក្នុង​នោះ​មេដាយមាស​១​គ្រឿង និង​មេដាយ ប្រាក់​២​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ