ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យទំនិញ​ក្នុងផ្សារ​សែនមនោរម្យ ពុំឃើញ​មានអ្វីគួរ​ឱ្យកត់សម្គាល់ (មានវីដេ​អូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចៀសវាង​ការ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខាង​មុខ​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើតេស្ត​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់…

ខេត្តមណ្ឌលគិរី ៖ ចៀសវាង​ការ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ខាង​មុខ​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើតេស្ត​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ស្ថិត​នៅ​ផ្សារ​សែន​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។

លោក ជ័យ សា​មឿ​ន អនុប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត បានដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ដោយ​ផ្ដោត​ទៅ​លើក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ម្ហូបអាហារ ជា​ពិសេស​ទំនិញ​ហួសការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សា​ធាតុគីមី​ហាមឃាត់​។

លោក​អនុប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត​បាន​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ បាន​ធ្វើតេស្ត​លើ​ចំនីអាហារ ដើម្បី​ស្វែងរក​សា​ធាតុគីមី ហាមឃាត់ ប៉ូ​រ៉ា​ក់ លើ​មុខទំនិញ​ដូច​ជា សរសៃ​គុយទាវ នំ​បញ្ចុក ត្រីងៀត ហ្វឺ នំ​បាញ់​ឌៀវ ជា​លទ្ធផល​ពុំ​មាន​សា​ធាតុគីមី​ហាមឃាត់​នោះ​ទេ ។ ព្រមទាំង​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​លើ​មុខទំនិញ​ដូច​ជា​សណ្ដែកបណ្តុះ សណ្តែក​គួរ ទឹក​ត្រាំ​ខ្ញី​ហាន់ ទឹក​តៅ​ហ៊ួ ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃក្តោប ម្ទេសផ្លោក ផ្កា​គុយ​ឆាយ សាឡា​ត់ ផ្កា​ខាត់ណា ត្រសក់ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ និង​បាន​ធ្វើតេស្ត​រក​ជាតិ​អុី​យ៉ូត​នៅ​ក្នុង​អំបិល​ម៉ាក លី​លី​ដា ជា​លទ្ធផល​មានជាតិ​​អុី​យ៉ូត​ត្រឹមត្រូវ បន្ទាប់​មក​មន្ត្រី​បាន​ចុះ​ពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​តូប និង​តាម​ផ្ទះ​ដាក់​លក់ទំនិញ​នានា ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​លទ្ធផល​មន្ត្រី​ពុំ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះ​ទេ ។

ទន្ទឹម​នឹង​នោះ​ដែរ ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខាងលើ​នេះ មន្ត្រី​កាំកុងត្រូល បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​អាជីវករ ពាណិជ្ជករ​ឲ្យ​មានការ​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនិញ​ទាំងឡាយ​ណា​ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដូច​ជា កំប៉ុង​ក្រ​ពិត ប៉ោង ច្រែះ​ស៊ី ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន​បិទ​ខិត្តប័ណ្ណផ្សព្វផ្សាយ​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់ អោយ​បាន​យល់​ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ