ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​ជាមួយ​កូរ៉េ​ខាងជើង ប្រធានា​​ធិបតី​ថា កុំ​ប្រញាប់​ប្រញាល់​​និយាយ​ពី​សុទិដ្ឋិ​និយម

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​YONHAP​ថា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN ពេល​សួរ​លោក​ពី​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​មក​រា​ថា លោក​មិន​ប្រញាប់ប្រញាល់​និយាយ​ពី​សុទិដ្ឋិនិយម​នៅឡើយ​ទេ តែ​លោក​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ល្អ​រវាង​មេដឹកនាំ​កួ​រ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រៀបចំ​ឡើង​សម្រាប់​ចូល​ឆ្នាំ​ថ្មី…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម​YONHAP​ថា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN ពេល​សួរ​លោក​ពី​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​មក​រា​ថា លោក​មិន​ប្រញាប់ប្រញាល់​និយាយ​ពី​សុទិដ្ឋិនិយម​នៅឡើយ​ទេ តែ​លោក​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ល្អ​រវាង​មេដឹកនាំ​កួ​រ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រៀបចំ​ឡើង​សម្រាប់​ចូល​ឆ្នាំ​ថ្មី លោក​MOON​គូសបញ្ជាក់​ថា ខ្ញុំ​យល់​ថា​សម្រាប់​ពេល​នេះ​យើង​មិន​ប្រញាប់​និយាយ​ពី​ចំណុច​សុទិដ្ឋិនិយម ទាក់ទិន​នឹង​ការ​ចរចា​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង ព្រមទាំង​ការ​ចរចា​កូរ៉េ​ខាងជើង​-​សហរដ្ឋអាមេរិក​នៅឡើយ​ទេ។

លោក​លើក​ពីសារ​ជូនពរ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​នា​ឱកាស​ថ្ងៃ​ខួបកំណើត​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ស​ប្ដា​ហ៍​មុន ក្រោម​រូបភាព​នៃ​សារលិខិត​ផ្ទាល់​ខ្លួន ក៏​ទោះបី​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​លើ​យថាភាព​នៃ​ការ​បង្កហេតុ​មួយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ក្ដី​។ លោក​MOON​និយាយ​ពី​លិខិត​នោះ ដែល​លោក​ត្រាំ​គូសបញ្ជាក់​ពី​ទំនាក់ទំនង​របស់​លោក ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​ជា​ថ្មី​ម្ដងទៀត​ថា វិ​ជ្ច​មាន​បំផុត​និង​ពី​គំនិតល្អ​មួយ​។

លោក​បន្ត​ថា កូរ៉េ​ខាងជើង​បាន​ទទួលយក​និង​ផ្ដល់​ចម្លើយ​មូ​យ​ភ្លាម​ៗ​។ បែប​នេះ​បង្ហាញ​ពី​ទំនាក់​ទំនង​ល្អ​រវាង​មេដឹកនាំ​ទាំង​២​។ ក៏​ទោះបី​ការ​ចរចា​រវាង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​មិន​ទៅ​មុខ តែ​លោក​ត្រាំ​និង​លោក​គី​ម​នៅ​រក្សា​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​ធ្វើ ដើម្បី​បន្ត​ការ​ចរចា​បន្ត​ទៀត​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ