ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ចោលការ​កាត់ទោស​ប្រហារជីវិត​​អតីត​​ប្រធានាធិបតី​

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៣​ ខែមក​រា ​បាន​លុប​ចោល ការ​កាត់​ទោស​​ប្រហារជីវិត​ដោយ​កំបាំង​មុខ​អតីត​ប្រធានាធិបតី ​និងជា​​ឧត្ដមសេនីយ​ព័រ​វែ​សមូ​សា​រ៉ា​ហ្វ ដែល​រស់នៅ​នីរ​ទេសនា​ទីក្រុង​ឌូ​បៃ ដោយ​លើក​ឡើង​ថា ​តុលា​ការ​​ពិសេស​ដែល​កាត់ទោស​លោក​បែប​នេះ​ពី​បទ​ក្បត់…

ប្រទេស​ប៉ា​គី​ស្ថាន ៖ តុលាការ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៣​ ខែមក​រា ​បាន​លុប​ចោល ការ​កាត់​ទោស​​ប្រហារជីវិត​ដោយ​កំបាំង​មុខ​អតីត​ប្រធានាធិបតី ​និងជា​​ឧត្ដមសេនីយ​ព័រ​វែ​សមូ​សា​រ៉ា​ហ្វ ដែល​រស់នៅ​នីរ​ទេសនា​ទីក្រុង​ឌូ​បៃ ដោយ​លើក​ឡើង​ថា ​តុលា​ការ​​ពិសេស​ដែល​កាត់ទោស​លោក​បែប​នេះ​ពី​បទ​ក្បត់ ​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។

រដ្ឋ​អាជ្ញា​​លោក​ ISHTIAQ A KHAN​ដែល​ការពារ​រដ្ឋាភិបាល​នៅ​មុខ​តុលាការ​ជាន់ខ្ពស់​ក្រុង​ឡា​ហ័​រ ​ថ្លែងប្រាប់​AFP​ថា ការ​វិនិច្ឆ័យ​ទាំងមូល​ត្រូវ​លុប​ចោល​។ មែនហើយ​លោក​មូ​សា​រ៉ា​ហ្វ​ជា​មនុស្ស​មាន​សេរីភាព ពេល​នេះ​ពុំ​មានការ​កាត់ទោស​ណាមួយ​នៅ​ជា​ធរមាន​ទៀត​ទេ ប្រឆាំង​លោក​ក្នុង​រឿង​នេះ​។ ចំណែក​មេធាវី​លោក​មូ​សា​រ៉ា​ហ្វ​ម្នាក់​អះអាង​នៅ​មុខ​បណ្ដា​អ្នក​ក​សែត​ថា​តុលាការ​លុប​ចោល​អ្វី​ៗ​ទាំងអស់​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ