ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃតែ១ កន្លែងតែ១ ខុសត្រឹម​៤ម៉ោង បង្ក្រាប​បាន​២នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០​។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០​។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​វត្ថុ​តាង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ចុះ​បង្ក្រាប​។

ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៣​រសៀល​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​បើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ចំណែក​វត្ថុ​តាង​រឹបអូស​បាន​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​១៣​ថង់​តូច​, មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ហៅ​យ៉ា​ម៉ា​ចំនួន​១​គ្រាប់ និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ជា​មធ្យោបាយ​ចែកចាយ​គ្រឿងញៀន​។

ករណី​ទី​២-​នៅ​វេលា​ម៉ោង​៧​យប់​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លន សុ​វ៉ាន់ណារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​។ ​ចំណែក​វត្ថុ​តាង​រឹបអូស​បាន​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​យ៉ា​ម៉ា​ចំនួន​១​កញ្ចប់​តូច ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​វត្ថុ​តាង​ថ្នាំ​ញៀន​កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ ដោយ​យោង​តាម​ចំលើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ