ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នារី​រូប​ណា​ទៅ​ដែល​នឹង​ក្លាយជា​មិត្ត​ស្រី​របស់​មហាសេដ្ឋី​ជប៉ុន ដើម្បី​ទៅ​លេង​អវកាស?

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី យ៉ា​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yasaku Maezawa) ដែល​ជា​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​កក់​សំបុត្រ​គ្រប់​កៅអី​នៅ​លើ​យាន​របស់ SpaceX ដំបូង​ដែល​អាច​នាំ​អ្នកដំណើរ​ទៅ​អវកាស និង​ជុំវិញ​ព្រះ​ច័ន្ទ ។…

លោក​មហាសេដ្ឋី យ៉ា​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yasaku Maezawa) ដែល​ជា​ជនជាតិ​ជប៉ុន​មួយ​រូប​បាន​កក់​សំបុត្រ​គ្រប់​កៅអី​នៅ​លើ​យាន​របស់ SpaceX ដំបូង​ដែល​អាច​នាំ​អ្នកដំណើរ​ទៅ​អវកាស និង​ជុំវិញ​ព្រះ​ច័ន្ទ ។ តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ប្រកាស​ជា​សាធារណៈ ថា​លោក​កំពុង​តែ​ស្វែងរក​ដៃគូ​ស្រី​ម្នាក់​ដើម្បី​ទៅ​ជាមួយ​លោក ។ ហើយ​ដំណើរការ​ក្នុង​ការ​រក​នារី​ដ៏​មានសំណាង​នេះ​នឹង​ត្រូវ​បាន​ថត​ចូល​ក្នុង​កម្មវិធី​មួយ​ឈ្មោះ​ថា Full Moon Lovers ដែល​នឹង​ត្រូវ​បាន​ផ្សាយ​នៅ​លើ AbemaTV ។

យោង​ទៅ​តាម​គេហទំព័រ Full Moon Lovers បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​អាយុ ៤៤​ឆ្នាំ​ខាងលើ​កំពុង​តែ​រក​នារី​ម្នាក់​ដែល​មាន​អាយុ​ចាប់ពី ២០​ឆ្នាំ​ឡើង​ទៅ​ដែល​នៅ​លីវ តែ​នារី​ម្នាក់​នោះ​ត្រូវ​តែ​មាន​ចរិត​រួសរាយ និង​តែងតែ​វិជ្ជមាន​ជា​និច្ច ។ លើស​ពី​នេះ​ទៅ​ទៀត នារី​នោះ​ត្រូវ​តែ​មាន​ចំណាប់អារម្មណ៍​ចង់ទៅ​អវកាស ស្រលាញ់​ជីវិត និង​ជា​មនុស្ស​ដែល​ចង់​ឲ្យ​មាន​សន្តិភាព​លើ​ពិភពលោក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក អេ​ហ្សា​វ៉ា ធ្លាប់​ជា​អ្នកលេង​ស្គរ​មួយ​រូប​ដែល​បាន​បង្កើត​គេហទំព័រ​លក់​សម្លៀក​បំពាក់ Zozotown ដែល​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​លោក ។ នៅ​ឆ្នាំ ២០១៨ លោក​បាន​សម្រេចចិត្ត​ថា​លោក​ចង់ទៅ​ព្រះ​ច័ន្ទ ហើយ​ក៏​ទិញ​សំបុត្រ​សម្រាប់​កៅអី​ទាំង ៨ របស់ SpaceX Starship ដែល​នឹង​ហោះហើរ​នៅ​ឆ្នាំ ២០២៣ ។

ជាដំបូង​លោក​ចង់​នាំ​សិល្បករ​ទៅ​ជាមួយ​លោក ប៉ុន្តែ​លោក​បាន​ផ្លាស់​ប្តូរ​គំនិត​ក្នុង​ពេល​ថ្មី​ៗ​នេះ និង​បាន​បកស្រាយ​ថា «​ខ្ញុំ​បាន​ចាប់ផ្តើម​គិត​ថា​វា​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ស្រលាញ់​តែ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​អាច​មើលឃើញ​បាន​ស្រពិចស្រពិល ។ ខ្ញុំ​បាន​សម្រេចចិត្ត​ចូលរួម​កម្មវិធី​នេះ ។ ខ្ញុំ​ចង់រក​ដៃគូ​ជីវិត​មួយ​រូប ។ ហើយ​ជាមួយនឹង​ដៃគូ​នា​ថ្ងៃ​អនាគត​ម្នាក់​នេះ ខ្ញុំ​ចង់​ស្រែក​ពី​ក្តី​ស្រលាញ់​របស់​ពួក​យើង និង​សន្តិភាព​ពិភពលោក​ពី​អវកាស​មក​» ។

នារី​ៗ​ដែល​ចាប់អារម្មណ៍​អាច​ចុះ​ឈ្មោះ​សម្រាប់​កម្មវិធី​នេះ​បាន​រហូត​ដល់​ថ្ងៃ​ទី ១៧​ខែមករា ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ជ្រើសរើស​នៅ​ថ្ងៃ​ទី ២៦​ខែមករា ដើម្បី​ចូលរួម​កម្មវិធី​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ។ នៅ​ចុងខែ​មីនា លោក អេ​ហ្សា​វ៉ា នឹង​សម្រេចចិត្ត​លើ​នារី​ម្នាក់​ដែល​លោក​នឹង​នាំ​ទៅ​កាន់​ព្រះ​ច័ន្ទ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ