ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ថ្មី​សប្បាយ​ៗ​ក្នុង​ឆ្នាំ​២០២០ គឺ​រក​លុយ​ពី​ការ​ដើរ​លេង​កម្សាន្ត

4 ឆ្នាំ មុន

ស្ទើរតែ​មនុស្ស​គ្រប់​គ្នា​ហើយ​ដែល​ចង់​បោះបង់​ការងារ និង​ដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​វា​មិនមែន​ជា​ក្តី​សុបិន​ដែល​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ក្លាយជា​អាជីវកម្ម​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​ទៅ​វិញ ។ អ្នក​ទាំងនេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ខុស​ៗ​គ្នា សាកល្បង​ស្នាក់​នៅ​សណ្ឋាគារ បរ​ភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ផ្សេង​ៗ…

ស្ទើរតែ​មនុស្ស​គ្រប់​គ្នា​ហើយ​ដែល​ចង់​បោះបង់​ការងារ និង​ដើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​វា​មិនមែន​ជា​ក្តី​សុបិន​ដែល​មិន​អាច​កើត​មាន​ឡើង​បាន​ទេ ។ ផ្ទុយ​មក​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ក្លាយជា​អាជីវកម្ម​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​លុយ​ទៅ​វិញ ។ អ្នក​ទាំងនេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ខុស​ៗ​គ្នា សាកល្បង​ស្នាក់​នៅ​សណ្ឋាគារ បរ​ភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ផ្សេង​ៗ និង​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចែករំលែក​វា​ជាមួយ​អ្នក​ដទៃ​លើ Instagram ជា​ការ​ស្រេច ។

ប្រាកដ​ណាស់ ការ​កសាង និង​រក្សា​ក្រុម​អ្នកគាំទ្រ​លើ Instagram មិនមែន​ជា​រឿង​ងាយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​ទេ ហើយ​វា​អាស្រ័យ​ទៅ​នឹង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​អ្នក​ដទៃ​ចូល​ចិត្ត​ដើម្បី​អាច​រក​អ្នក​ឧបត្ថម្ភ និង​ដៃគូ​សហការ​សម្រាប់​អាជីវកម្ម​អ្នក​បាន ។

យ៉ាង​ណា​ក្តី យោង​ទៅ​តាម​អ្នកជំនាញ Instagram គឺ​អ្នកស្រី អេ​លី​ស ដា​ម៉ា (Elise Darma) បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់​អ្នក​ទាំងនេះ​អាស្រ័យ​លើ​កត្តា​ពីរ​យ៉ាង​គឺ​ចំនួន​មនុស្ស​ដែល Follow ពួក​គេ និង​អត្រា​នៃ​មនុស្ស​ដែល​ទំនាក់ទំនង​ជាមួយនឹង​ពួក​គេ​លើ Instagram ។

យោង​ទៅ​តាម​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អ្នកមាន​អ្នក Follow ប្រមាណ ១០០,០០០​នាក់​នោះ អ្នក​អាច​ទាមទារ​ប្រមាណ ២,៧០០​ដុល្លារ​ឯណោះ​សម្រាប់​រាល់​ការ​ផ្សព្វផ្សាយ​ឲ្យ​អតិថិជន​លើ Instagram របស់​អ្នក​ម្តង ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​មាន​អ្នក Follow ពី ៤ ទៅ ២០​លាន​នាក់​អាច​រកបាន​ពី ៦​ពាន់​ដុល្លារ​ទៅ ១៧,៥០០​ដុល្លារ​សម្រាប់​រាល់​ការ​ផ្សព្វផ្សាយ​ម្តង​ផង​ដែរ ។
តើ​អ្នក​ត្រូវការ​បទ​ពិសោធន៍​អ្វីខ្លះ​ដើម្បី​ប្រកបការងារ​នេះ?ក្រៅពី​ជា​មនុស្ស​ដែល​ស្រលាញ់ និង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ហើយ អ្នក​ត្រូវ​មាន​ស្មា​ត​ហ្វូ​ន ជំនាញ​ថតរូប​គួរសម និង​ជំនាញ​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដែល​ចង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។

ពេល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង អ្នក​ប្រហែលជា​ត្រូវ​ផ្ញើ​អ៊ីមែល និង Direct Message ទៅ​កាន់​ក្រុមហ៊ុន​រាប់​ពាន់​ក្រុមហ៊ុន​មុន​នឹង​អាច​ទទួល​បានការ​សហការ​មួយ​ក្នុង​ចំណោម​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ប្រហែលជា​ត្រូវ​ចេញ​មុខ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ក្នុង​ការ​វាយតម្លៃ​លើ​ផលិតផល ឬ​សេវាកម្ម​ពួក​គេ​ផ្ទាល់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ