ក្រុមគ្រួសារជនរងគ្រោះដោយបាក់អគារទទួលបានថវិកាឧបត្ថម្ភពីសម្តេចតេជោ
- ព្រៃវែង
ខេត្តព្រៃវែង ៖ លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកថវិការបស់សម្តេចតេជោ…
ខេត្តព្រៃវែង ៖ លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកថវិការបស់សម្តេចតេជោ…
ខេត្តព្រៃវែង ៖ លោក សេង ទៀង ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះចំនួន៥នាក់ ស្មើនឹង២គ្រួសារ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រលំបាក់អគារកំពស់៧ជាន់ នៅខេត្តកែប កាលពីរសៀលថ្ងៃទី៣ មករាឆ្នាំ២០២០ ហើយការប្រគល់ថវិកានេះបានធ្វើឡើងនៅធនាគារអេស៊ីលីដា សាខាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០២០។
ជនរងគ្រោះទាំង៥នាក់នោះរួមមាន ឈ្មោះ ថ្លាង រី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ។ ចំណែកជនរងគ្រោះ៤នាក់ទៀតគឺត្រូវជាប្តីប្រពន្ធនិងកូនប្រុសចំនួន២នាក់ ដែលបានបាត់បង់ជីវិត១គ្រួសារតែម្តង ក្នុងនោះ១-ឈ្មោះ ជិន ហ៊ូវ ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាប្តី ២-ឈ្មោះ ហេង ស្រីម៉ាច ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ ៣-ឈ្មោះ ជិន ហៃ ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូន និង៤-ឈ្មោះ ជិន គឹមហ៊ីម ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូន ។ អ្នកទាំង៤មានទីលំនៅក្នុងភូមិជ័យអាខោល ឃុំសេនារាជ្យឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមកុំឱ្យពួកគាត់បាក់ទឹកចិត្ត ត្រូវតែខិតខំធ្វើការប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពគ្រួសារ អោយកាន់តែរីកចំរើនថែមទៀត ព្រោះសព្វថ្ងៃនេះប្រទេសជាតិយើងកំពុងតែរីកចំរើនខ្លាំងលើគ្រប់វិស័យ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ