Barcelona លេងមែនទែន គ្រោងទិញខ្សែប្រយុទ្ធ៥នាក់ចូលក្រុម
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹង Luis Suarez ដែលមានទំនាក់ទំនងល្អជាមួយប្រធានក្រុម Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹង Luis Suarez ដែលមានទំនាក់ទំនងល្អជាមួយប្រធានក្រុម Lionel Messi…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹង Luis Suarez ដែលមានទំនាក់ទំនងល្អជាមួយប្រធានក្រុម Lionel Messi ត្រូវបានអវត្តមានអស់រយៈពេល ៤ខែដោយសារបញ្ហារបួសនេះ ខាងក្រោមនេះគឺជាខ្សែប្រយុទ្ធ ៥នាក់របស់ក្លិបយក្សអេស្បាញ FC Barcelona អាចនឹងចុះកុងត្រាដោះដូរកីឡាករនាខែមករាខាងមុខនេះ។
សម្រាប់ Blaugrana មួយរយៈពេលនេះ បានគិតថាកំពុងស្វែងរកការជំនួសរយៈពេលវែងសម្រាប់ Suarez អាយុ ៣២ឆ្នាំ ប៉ុន្តែជាមួយនឹងកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មិនបានចូលប្រកួតអស់រយៈពេល ៤ខែ ដោយសាររបួសជង្គង់ ក្លិបអាចបង្កើនការដើររកមើលកីឡាករមកជំនួស។
យោងតាមសារព័ត៌មាន Evening Standard ក្លិបបាល់ទាត់ Barcelona អាចនឹងទិញយកកីឡាករ Lautaro Martinez របស់ក្លិប Inter Milan នៅខែមករានេះ បើទោះបីជាគេថាមានតម្លៃបង់ផ្តាច់កុងត្រា ១១១លានអឺរ៉ូក៏ដោយ។
ការបោះពុម្ពផ្សាយដដែលបានអះអាងថា Barca ក៏អាចកំណត់គោលដៅអ្នកស៊ុតបញ្ចូលទីកំណត់ត្រាគ្រប់ពេលរបស់ Paris Saint-Germain ផងដែរ ដែលជាកីឡាករ Edinson Cavani។ កិច្ចសន្យាបច្ចុប្បន្ននៅប៉ារីសផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Cavani ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរឆ្ងាយពីម្ចាស់ជើងឯកបារាំង ខណៈដែលមានក្លិបជាច្រើនក៏ចាប់អារម្មណ៍ដែរ។
ខ្សែប្រយុទ្ធ Carlos Vela របស់ Los Angeles FC ក៏អាចជាជម្រើសមួយសម្រាប់ Barca ផងដែរ ខណៈដែលយុទ្ធនាការ MLS បន្ទាប់នឹងចាប់ផ្តើមនៅចុងខែកុម្ភៈ។ កីឡាករសញ្ជាតិម៉ិកស៊ិកខ្លួនឯង បានសារភាពកាលពីប៉ុន្មានខែមុនថា គាត់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យទៅលេងនៅ Barcelona ដើម្បីអាចលេងជាមួយនឹង Messi។
ជាមួយគ្នានេះដែរ Dries Mertens របស់ Napoli ដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ក៏អាចជាជម្រើសមួយសម្រាប់ក្លិបយក្សអេស្ប៉ាញផងដែរ ដូចជាខ្សែប្រយុទ្ធ Osasuna វ័យ ២៥ឆ្នាំ អាចជាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនដែលរកបាន ១០គ្រាប់ក្នុង ១៩ប្រកួតសម្រាប់ក្លិបរបស់គាត់តាំងពីដើមរដូវកាលមកដល់ពេលនេះ៕
ចែករំលែកព័តមាននេះ